លោក សូត្រហ្សឺឌី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយជាប់ពាក់ព័ន្ធបទល្មើស២ គឺបទ ឆរបោក និងកំហែងទាប្រាក់។
ពាក់ព័ន្ធករណីឃាត់ខ្លួននេះប្រភពបានអោយដឹងថា កាលព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១២ អ្នកកាសែត ម្នាក់ឈ្មោះ សួនលាប ភេទប្រុស អាយុ២៤ឆ្នាំ បំរើការអោយអង្គភាពកាសែត( អប្សរា )បានដាក់ពាក្យបណ្តឹងទៅអាវុធហត្ថខេត្តដោយចោទថា ប៉ូលិស ខ្លាហោះឈ្មោះ ច័ន្ទបូរ៉ា យកកាំភ្លើងខ្លីវាយរូបគេឱ្យរងរបួសនៅម៉ោង២រំលងអាធ្រាត្រ ហើយនៅក្នុងបណ្តឹងនោះជនរងគ្រោះបានទាមទារសំណង ជំងឺចិត្តចំនួន២ពាន់ដុល្លារអាមេរីក ប្រសិនបើមិនបង់អោយទេគេនឹងប្តឹងបន្តទៅតុលាការទៀត។ លោកក្រឡាបញ្ជីរូបនេះ បានធ្វើការកំហែងយកប្រាក់១៥០០ដុល្លារ ពីមន្ត្រីនគរបាលខ្លាហោះម្នាក់ជាថ្នូរនិងការសម្របសម្រួលបញ្ជប់រឿងប្តឹងប្តល់ខាងលើ។
ប្រភពខាងលើបានអោយដឹងទៀតថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សំរិទ្ធិ សុខុន ទទួលបន្ទុកនៅក្រុងសៀមរាបបានមានប្រសាសន៍ថា ការចាប់ខ្លួនលោក សូត្រ ហ្សឺឌី នៅរសៀលថ្ងៃ“ទី០៥ វិច្ឆិកា ឆ្នាំ២០១២នោះ ” គឺដោយសារលោក សូត្រ ហ្សឺឌី បានជាប់ពាក់ព័ន្ធទៅនិងបទល្មើសឆបោក និងកំហែងទាប្រាក់។ លោកសំរិទ្ធិ សុខុន បានបន្ថែមថា លោកក្រឡាបញ្ជីរូបនោះមានឈ្មោះមិនល្អជាយូរមកឆ្នាំហើយ នឹងមិនបានមកបម្រើការនៅសាលាដំបូងជាយូរខែមកហើយដែរ ព្រោះពុំមានអ្នកណាហ៊ានទទួលឱ្យគាត់ធ្វើការជាមួយ ប៉ុន្តែថ្មីៗនេះគាត់បានតាំងខ្លួនជាអ្នកទទួលបណ្ដឹងពីប្រជាពលរដ្ឋ ព្រមទាំងបានយកឈ្មោះលោក ព្រះរាជអាជ្ញា នឹងចៅក្រម ទៅឆរបោកប្រាក់គេបានចំនួនមួយពាន់ដុល្លារ ហើយករណីនេះបានលេចធ្លាយ ឮដល់លោកព្រះរាជអាជ្ញា ក៏បញ្ជា ឱ្យចាប់ខ្លួនតែម្តង។
លោកក្រឡាបញ្ជីម្នាក់ក្នុងតុលាការខេត្តសៀមរាបសុំមិនបញ្ចេញឈ្មោះនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិការនេះ បានប្រាប់ថា ការឃាត់ខ្លួនលោក សូត្រ ហ្សឺឌី រហូតមកដល់ថ្ងៃនេះ គឺតុលាការកំពុងធ្វើការសាកសួរនៅឡើយ ពុំទានបានបញ្ជូនទៅពន្ធនាគារនោះទេ៕






លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
| ថ្ងៃនេះ | 314 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6475 | នាក់ |
| ខែនេះ | 6475 | នាក់ |
| ឆ្នាំនេះ | 289127 | នាក់ |
| សរុប | 57640523 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 04:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

