ទម្រាំតែបានទៅសម្តែងលើទឹកដីអាមេរិកជាលើកទី២ ដែលអះអាងថាទៅរកប្រាក់ជួយសង្គ្រោះជីវិតម្តាយមានជំងឺនោះ លោក អ៊ឹង រដ្ឋា ហៅ ទុយ បានសម្រក់ទឹកភ្នែកមិនតិចដងទេ ក្នុងនោះលោកបានលើកយកពេលមួយមកនិយាយថា ពេលលោកសម្ភាសជាប់ទៅអាមេរិកលើកនេះភ្លាម លោកយំអត់ឈប់សោះ គឺយំតាំងពីទូតអាមេរិករហូតដល់ផ្ទះតែម្តង។
ប៉ុន្តែនាយទុយ បានសម្តែងក្តីសប្បាយរីករាយមិនតិចទេ នៅពេលដែលលោកបានជាប់សម្ភាស ហើយអាចចេញសម្តែងនៅលើទឹកដីអាមេរិកជាលើកទី២ បន្ទាប់ពីលោកធ្លាប់ទៅអាមេរិកម្តងកាលពីឆ្នាំ១៩៩៧។ ពិធីកររូបនោះ ធ្លាក់បទសម្ភាសនៅស្ថានទូតអាមេរិកជាច្រើនលើកច្រើនសា រហូតធ្វើឲ្យលោកត្រូវលុនតួប្រកាសសុំអង្វរស្ថានទូតអាមេរិកតាម កញ្ចក់ទូរទស្សន៍ទៀតផង។ ទីបំផុត នាយ ទុយ ក៏ទទួលបានការអនុញ្ញាត ដែលត្រង់ចំណុចនេះហើយ ទើបបានធ្វើឲ្យរូបលោករំភើបរំជួលចិត្តរហូតដល់យំៗមិនឈប់តែ ម្តង។
ក្នុងបទសម្ភាសជាមួយនឹងវេបសាយអាមេរិកមួយ រដ្ឋា និយាយទាំងសំណើចថា៖«ខ្ញុំបានធ្លាក់សម្ភាសអាមេរិកហ្នឹងច្រើនលើក ហើយ ស្ទើរតែខ្ញុំហ្នឹងរៀងចាល តែខ្ញុំនៅតែព្យាយាមព្រោះម្តាយខ្ញុំឈឺធ្ងន់ណាស់ ខ្ញុំត្រូវការប្រាក់មើលគាត់ អ៊ីចឹងនៅពេលខ្ញុំសម្ភាសនៅទូតអាមេរិកជាប់លើកនេះភ្លាម ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរ ខ្ញុំយំរហូតឥតឈប់ គឺយប់តាំងពីទូតអាមេរិករហូតដល់ផ្ទះ ខ្ញុំរំភើបខ្លាំងពេក ខ្ញុំជិះឡានបណ្តើរ ខ្ញុំយំបណ្តើរ ខ្ញុំយំផងខ្ញុំទូរ-ស័ព្ទប្រាប់បងប្អូនផង»។
នៅពេលនេះ លោកសម្តែងនៅអាមេរិកបានជាង២ខែហើយ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោកនឹងដល់ពេលត្រឡប់មកកម្ពុជាវិញតាមការគ្រោងទុក២ខែកន្លះ តែពិធីករសម្បូរវោហារូបនេះក៏បានឲ្យដឹងផងដែរថា ទោះបីជាលោកទៅដល់អាមេរិក ក៏ទឹកភ្នែករបស់លោកមិនឈប់ស្រក់ដែរ ខណៈដែលភ្ញាក់ផ្អើលនឹងទឹកចិត្តរបស់បងប្អូនខ្មែរនៅអាមេរិកមាន ការអាណិតអាសូរចំពោះលោក និងម្តាយដែលកំពុងមានជំងឺនោះ។
នាយ ទុយ បន្ថែមថា៖«ពួកគាត់បានដឹងថា ម្តាយខ្ញុំឈឺ ពួកគាត់ឈឺឆ្អាលអាណិតអាសូរចំពោះខ្ញុំ ខ្ញុំស្រក់ទឹកភ្នែកនៅពេលពួកគាត់យកចិត្តទុកដាក់ និងសន្ដោសចំពោះខ្ញុំ ជួយខ្ញុំបែបនេះ ហើយខ្ញុំដែលកំពុងនៅអាមេរិកនេះសូមលើកដៃអរគុណពួកគាត់ និងសូមអង្វរទេពតាជួយម្តាយខ្ញុំឆាប់ជាសះស្បើយពីជំងឺផង»។
នាយ ទុយបានបញ្ជាក់ថា នៅពេលតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ លោកនឹងមកដល់ប្រទេសកម្ពុជាវិញហើយ និងមកចូលបម្រើការងារជាពិធីករនៅទូរទស្សន៍ស៊ីធីអិនវិញ។
គួរ បញ្ជាក់ថា ម្តាយនាយទុយមានឈ្មោះ នៅ សុភី អាយុ៥២ឆ្នាំ មានកូនប្រុសស្រី៣នាក់ បានចាប់ផ្តើមធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរក្រោយពេលដែលលោក អ៊ឹង រដ្ឋា ហៅ ទុយ បញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងកូនសេដ្ឋិនីស្រុក ខ្មែរម្នាក់។ នាយទុយ បានសម្តែងការសោកស្តាយនឹងទង្វើរបស់ខ្លួនកន្លងមក ហើយបានប្រកាសសុំការជួយយកអាសារគ្រប់ទិសទីដើម្បីជួយម្តាយរបស់ ខ្លួន ពិសេសអង្វរស្ថានទូតអាមេរិក។
នាយ ទុយ ក៏បានទទួលការអនុញ្ញាតឲ្យចេញទៅសម្តែងច្រៀងនៅអាមេរិករយៈពេល២ ខែកន្លះ ជាមួយនឹងតារាសម្តែងអ្នកនាង សឿ សុធារ៉ា និងតារាចម្រៀង ស៊ឹម ថៃណា៕
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍






អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយម...Read more
-ចរិតប្ញកពារដូចប្រុស
-ចាត់ចែងក្នុងគ្រប់រឿង
-ប្រកែកយកឈ្នះគ្មានហេតុផល
-ចូលចិត្តប្រើហិង្សា
-ចូលចិត្តយកឈ្នះដោយគ្មានហេតុ
-អួតអាងក្រអឺក ក្រទម
-ចំណាយពេលវេលាឥតមានប្រយោជន៍
-គ្មានការងារធ្វើច្បាស់លាស់
-ម...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
| ថ្ងៃនេះ | 570 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6731 | នាក់ |
| ខែនេះ | 6731 | នាក់ |
| ឆ្នាំនេះ | 289383 | នាក់ |
| សរុប | 57640779 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:07 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

