មានមនុស្សមួយក្រុមដែលជិះរថយន្តទំនើបជាច្រើនគ្រឿងអួតខ្លួនថា ជាមនុស្សរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះប៊ុនសុខា ទៅប្រមូលទិញឈើគ្រញូងធំជាងគេដឹកដោយរថយន្តយីឌុបដែលបោះទីតាំងប្រមូលទិញនិងស្តុកឈើគ្រញូង ស្ថិតនៅច្រកចំបក់កោង តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ប្រតាមប្រភពព័ត៌មានច្បាស់ការបានប្រាប់ថា លោកលុចដែលជាមេការប្រមូលទិញឈើក្រញូងអោយក្រុមហ៊ុនខាងលើនេះធ្លាប់បានដើរអះអាងថា ការទិញឈើក្រញូងនេះគឺគេមានច្បាប់ត្រឹមត្រូវ ដែលមានអាជ្ញាប័ណពីរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនរបស់គេឈ្មោះប៊ុនសុខា។
ប្រជាពលរដ្ឋខ្លះលួចខ្សឹបទាំងភ័យខ្លាចថា ការមូលទិញឈើគ្រញូងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងអនាធិបតេយ្យនេះ បើទោះបីជាមានប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានស្លាប់ ដោយសារទាហានថៃបាញ់សម្លាប់នៅពេលរុកទៅកាត់ឈើគ្រញូងយ៉ាងណាក៏ដោយ ក៏អាជីវកម្មប្រមូលទិញឈើគ្រញូងមុខធំៗរបស់ ប៊ុនសុខា នៅតែដំណើរការយ៉ាងរលូនដដែល។ ពលរដ្ឋបន្តថា នេះជារឿងមួយដែលរាជរដ្ឋាភិបាលមិនគួរណាមើលរំលងអំពីបទល្មើសឈើគ្រញូងរបស់ ប៊ុនសុខា ទេពីព្រោះក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋនៅក្នុងស្រុក និងប្រជាពលរដ្ឋចំណាកស្រុកបានស្លាប់រាប់រយនាក់ ហើយការស្លាប់ ស្ទើររៀងរាល់ថ្ងៃ ដោយសារឆ្លងដែនឥតច្បាប់ទៅលួចកាប់ និងលំលាក់ឈើគ្រញូងនៅដីថៃមកអោយក្រុមហ៊ុននេះ។ ពលរដ្ឋបន្តថា ក្រុមហ៊ុនប៊ុនសុខានេះទៅទិញឈើក្រញូងនៅអាស័យដ្ឋានខាងលើ ជិតមួយឆ្នាំហើយ ដែលមានការសហការជាមួយប៉ូលីសព្រំដែន សមត្ថកិច្ចជំនាញ និងនាយទាហ៊ានធំៗ ដូចជាមេសឹករងស្រុកត្រពាំងប្រាសាទ ប្រធានក្រុមចំរុះបង្ក្រាបបទល្មើស និងជាពិសេសមានការបើភ្លើងខៀវពីលោក ជាម៉ន មេភូមិភាគបួន និងលោក ប៉ិចសុខិន អភិបាលខេត្តឧត្តរមានជ័យ ទៀតផង ទើបការរកស៊ីនេះដំណើរការបានដោយរលួន។
ប្រភពពីពលទាហ៊ានតូចតាចមួយចំនួនបានលួចប្រាប់ថា ពេលក្រុមហ៊ុនខាងលើនេះ ចូលទំលាក់ឈើក្រញូងដាក់រថយន្តយីឌុបម្តងៗ គឺគេជួលប៉ូលីស ទាហ៊ាន អោយកាន់កាំភ្លើងគ្រប់ដៃជាច្រើននាក់ដើម្បីការពារមិនអោយអ្នកណាចូលទៅជិតបានទេ។ ប្រភពបន្តថា ពួកក្រុមមេការ៤-៥នាក់ប្រើសុទ្ធតែកាំភ្លើងខ្លី បាញ់លេងលាន់លឺពេញព្រៃយ៉ាងអាណាធិប្បតេយ្យដោយគ្មានអ្នកណាគេអើអីសោះ។
នៅរសៀលថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១២ យើងពុំអាចសុំការបំភ្លឺពីលោក វណ្ណកុសល់ អភិបាលស្រុកត្រពាំងប្រាសាទបានទេ ព្រោះទូរស័ព្ទក្រៅសេវា តែលោក អែមសារិន ប្រធានក្រុមប្រឹក្សាស្រុក បានបដិសេធថា លោកមិនដែលលឺថាមានឈ្មោះក្រុមហ៊ុនដីសប្បទាន ប៊ុនសុខា នៅស្រុកត្រពាំងប្រសាទទេ។
លោកដាវីតនាយផ្នែករដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលថា លោកធ្លាប់លឺថាមានឈ្មោះក្រុមហ៊ុនប៊ុនសុខា តែក្រុមហ៊ុននេះមិនមាននៅឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទទេ។
យើងពុំទាន់អាចសុំការបំភ្លឺពីលោក ជាម៉ន មេភូមិភាគ៤ និង លោក ប៉ិចសុខិន អភិបាលខេត្តឧត្តរមានជ័យបានទេ ព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាននៅព្រឹកថ្ងៃទី១២នេះ។
ពលរដ្ឋខេត្តឧត្តរមានជ័យភាគច្រើនសំនូមពរទៅ សម្តេចហ៊ុនសែនថា មេត្តាត្រួតពិនិត្យក្រុមហ៊ុន ប៊ុនសុខាផង ព្រោះគេកំពុងប្រើប្រជាពលរដ្ឋក្រីក្រអោយទៅស្លាប់នៅដីថៃស្ទើរជារៀងរាល់ថ្ងៃ ដោយសាតែការកាប់ និងទំលាក់ឈើក្រញូងពីលើខ្នងភ្នំស្រុកត្រពាំងប្រាសាទនេះ៕






ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

