អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ

ដោយៈ សភាទន្សាយ ខេត្តកំពុង​ស្ពឺ ថ្ងៃទី 12 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:57 នាទី ចំនួនអានៈ 1699

ប្រជាពលរដ្ឋ៣៨គ្រួសារ រស់នៅភូមិអូអញ្ចា ឃុំសង្កែសាទប ស្រុកឪរាល់ កំពុងតែ​បារម្មណ៏​ព្រោះតែគ្មានឈ្មោះអ្នកភូមិណាម្នាក់បានចូលក្នុងពិធី សម្តេចតេជោ​អញ្ជើញ​ចូលរួមចែក​​  បណ្ណ័​កម្មសិទ្ធិ​ដីជូន​ពលរដ្ឋផ្សេងទៀតនៅថ្ងៃ១៤ ខែវិច្ឆិការ ឆ្នាំ២០១២ ខាងមុខនេះ។

ក្រុមប្រជាពលរដ្ឋបានប្រាបអ្នកយកព័ត៌មានយើងថាដោយសារតែមានការរារាំងពីអ្នកស្រីឃ្លាំង យួង អភិបារងស្រុកឪរ៉ាល់ និង លោក រស់​ សេរី ជាមេការក្រុមហ៊ុនសាងសងទំនប់ទឹកតាសាល ពួកគាត់​បាន​ត្រៀមញ្ញាត្តិដើម្បីជូនសម្តេចតេជោហ៊ុនសែននៅថ្ងៃដែលចូលរួមចែកបណ្ណ័កម្មសិទ្ធិដីឲ្យពលរដ្ឋ​ផ្សេង​ទៀត។ប៉ុន្តែក្រោយពីលិចឮព័ត៌មាននោះត្រូវអ្នកស្រីឃ្លាំង យួង បានមកដល់ភូមិរបស់ពួកគាត់​ហើយនិយាយថាមិនបាច់ចេញពីផ្ទះទេថ្ងៃសម្តេចមកនោះ ព្រោះអ្នកភូមិពួកគាត់គ្មានឈ្មោះ​ទៅក្នុងពិធី​នោះទេ​សូម្បីតែរបងក៏មិនបានទៅក្បែផង ដោយអ្នកស្រីនិយាយលួងលោមពលរដ្ឋថាអ្នកស្រីនិងរៀប​ចំឲ្យនិស្សិតចុះវាស់វែងដីទាំងនោះជូនពលរដ្ឋ ក្រោយពីបញ្ចប់បេសកម្មទទួលសម្តេច។

លោកស្រី ឃ្លាំង យួ​ង អភិបាលរង​ស្រុក​ឱ​រ៉ា​ល់​បាន​មាន​ប្រសា​ស​ន៏កាលពីថ្ងៃ១១ខែវិច្ឆិកាឆ្នាំ២០១២​ថា​បញ្ហា​ដែល​កើតឡើង​នោះ​គឺ​ អ្នកស្រី​ទទួលបញ្ជា​ពី​ថ្នាក់លើ អ្នកស្រីគ្មានសិទ្ធិហាមឃាត់​ក្រុមនស្សិតនោះ​ទេ ។ ក្រោយមក អ្នកស្រីទើបតែ​ទទួលបញ្ជា​ថ្នាក់លើ​ថាសម្រេច​ឲ្យ​និស្សិត​ចុះ​វាស់​វៃ​ង​ដី​នៅ​ពេល​ ខាងមុខ​ក្រោយពី​បញ្ចប់​បេសកម្ម​ទទួល​សម្តេច​តេ​ជោ​ហ៊ុនសែន មក​ចែក​ប័ណ្ណកម្មសិទ្ធិ​ដី​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ​លោកស្រី​បញ្ជាក់បន្ថែម​ផងដែរ​ថា ការវាស់វែង​ដី​នោះ​គឺធ្វើឡើង​ ទៅតាម​ច្បាប់​ភូមិបាល​ដោយ​មិន​វាស់​ចែក​ឲ្យ​តាមតែ​ចិត្ត​ចង់បាន​របស់​ពលរដ្ឋ ​នៅ​ចំនួន​ដី​របស់ខ្លួន​នោះទេ។

ដោយឡែកជុំវិញបញ្ហាមានការរារាំងពលរដ្ឋនាំញ្ញាត្តិទៅជួបសម្តេចនោះគ្មានការបំភ្លឺពីអ្នក​ស្រីឃ្លាំង យួង នៅឡើយដោយសារទូរស័ព្ទអ្នកស្រីមិនដំណើការនៅវេលាម៉ោង១១និង៤នាទី​ថ្ងៃ១២​ខែវិច្ឆិកា​ឆ្នាំ២០១២។

ក្រុមពលរដ្ឋ​បានឲ្យដឹងថាដោយសារតែពុំសូវមានទំនុកចិត្តទើបពួកគាត់នៅតែបារម្មណ៏ ព្រោះថាកន្លង​មកអ្នកស្រី​ឃ្លាំង យួង នោះជាអ្នកបដិសេដ្ឋមិនឲ្យមានការវាស់វែង ក្រោយពីដឹងថាពួកគាត់​ត្រៀមញ្ញាត្តិ​ជួបសម្តេច​ទើបអ្នកស្រីឃ្លាំង យួង នោះមកសម្របសម្រួលបែបនេះ។ក្រុមប្រជាពលរដ្ឋបានបន្តថាពួក​គាត់នៅតែត្រៀមខ្លួនជានិច្ចដើម្បីនាំញ្ញាតិ្តទៅជូនសម្តេចប៉ុន្តែមិនដឹងថាមានឪកាសឬអត់បើលោកស្រី​ឃ្លាំង​ យួង បានមករារាំងពួកគាត់មុនទៅហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1840ដង ជន​ជា​តិ​ថៃ​២នាក់​ប្រើ​​អាវុធ​បាញ់​ប្រ​ហា​ពេល​សមត្ថកិច្ចចុចាប់​គ្រឿង​ញៀន   អាន1781ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1670ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2397ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4192ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1815ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1689ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1759ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1583ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1937ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      801នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6962នាក់
ខែនេះ    6962នាក់
ឆ្នាំនេះ   289614នាក់
សរុប   57641010នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 09:58