លោក ហមសំបូរ មានវ័យជាង៤០ឆ្នាំ ជាអ្នកយកព័ត៌មានអោយកាសែតកម្ពុជាថ្មី និងជាអ្នករាយការណ៍ព័ត៌មានឱ្យទូរទស្សន៍បាយ័នប្រចាំខេត្តសៀមរាប បានទទួលមរណភាព នៅកេហដ្ឋានស្ថិតក្នុងភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប កាលពីល្ងាចថ្ងៃអង្គារទី១២ខែវិច្ឆិកា ឆ្នាំ២០១២ ដោយរោគាពាធ ដែលមានប្រពន្ធឈ្មោះ ហៀញដានី អាយុ៣៧ឆ្នាំ និងបន្សល់ទុកកូនប្រុសតូចៗ២នាក់នៅក្នុងបន្ទុគ្រួសារ។
លោក ហមសំបូរ ដែលជាអ្នកមានទេព្យកោសល្យជាងគេក្នុងការសរសេរអត្ថបទសារព័ត៌មានក្នុងស្រុកក្នុងខេត្តសៀមរាប បានធ្លាក់ខ្លួនឈឺអស់រយៈជាច្រើនឆ្នាំមកហើយ ប៉ុន្ដែទោះបីជាជម្ងឺបានយាយីដល់ជីវិតរបស់លោកក៏ដោយ ក៏លោកនៅតែខិតខំសរសេរព័ត៌មានផ្ដល់ឱ្យកាសែតកម្ពុជាថ្មី ធ្វើការចុះផ្សាយជាច្រើនអត្ថបទជាបន្តបន្ទាប់រហូតដល់ជីវិតចុងក្រោយ។
ក្រុមគ្រួសាររបស់លោក ហមសំបូរ បានអោយដឹងថាមួយឆ្នាំមុននេះលោក ហមសំបូរ បានជាសះស្បើយម្តងហើយបន្ទាប់ពីទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប និងបានដើរហើរ ចុះយកព័ត៌មាន ជាមួយអ្នកកាសែតដ៏ទៃទៀត មិនមានអ្វីគួរឱ្យចាប់អារម្មណ៏នោះទេ។ ប៉ុន្ដែរយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅនេះជំងឺរបេងរបស់លោកក៏បានរើឡើងវិញធ្វើឱ្យលោកចូលទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាបសាជាថ្មី។ លុះដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២នេះ គ្រូពេទ្យបានប្រាប់ប្រពន្ធរបស់លោក ហមសំបូរ ថាជម្ងឺ មិនអាចជាសះស្បើយបានទេ ហើយគ្រូពេទ្យក៏បានឱ្យក្រុមគ្រួសារដឹកលោក ហមសំបូរ មកកាន់លំនៅដ្ឋានវិញ ស្រាប់តែនៅម៉ោង៤ និង៣៨នាទីរសៀល លោកហមសំបូរក៏បានបាត់ទទួលមរណភាពបាត់ទៅ។
ក្នុងនាមយើងខ្ញុំជានាយកនិងបុគ្គលិកទាំងអស់ នៃសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោក ហមសំបូរ និងសូមឱ្យវិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ផ្លុង-រ៉េត






ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
យោងតាមបណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡបានផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែចរាចរណ៍នៅទីផ្សាអាស៊ីយើងនេះ ដូចជាមាននៅក្នុងប្រទេស ចិន និងកំពុងបោះជំហានចូលមកកា...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
| ថ្ងៃនេះ | 558 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6719 | នាក់ |
| ខែនេះ | 6719 | នាក់ |
| ឆ្នាំនេះ | 289371 | នាក់ |
| សរុប | 57640767 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

