ក្រោយពីការចូលនិវត្តន៏របស់លោក ទួន សុង អតីតអភិបាលស្រុកថ្ពង លោក ងួន ឡាញ់អតីតអភិបាលរងស្រុកថ្ពង ត្រូវបានតែងតាំងជាអភិបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមកពីបណ្តាមន្ទីរជាច្រើនរូប និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំង៣អង្គភាពផងដែរនៅរសៀលថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១២។
ឯកឧត្តម កង ហាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំស្រុក ទាំងអស់ដែល ក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកចិត្ដទុកដាក់ បំពេញភារកិច្ចតាមតួនាទី និងភារកិច្ចរបស់ខ្លួនដោយបានចូលរួម យ៉ាងសកម្មភាពការពារសន្ដិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានដែលធ្វើអោយបទល្មើសមួយចំនួនធំមានការ ថយចុះ។ ជាមួយនេះអាជ្ញាធបានសហការជាមួយមន្ដ្រីនគរបាលទាំងអស់ បានចូលរួមអនុវត្ដជាប្រចាំនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អនុវត្ដតាមលក្ខណៈសម្បត្ដិទាំង៥យ៉ាងរបស់គោលនយោបាយភូមិឃុំមាន សុវត្ថិភាព ។
ឯកឧត្ដម បានជម្រុញដល់លោក ងួន ឡាញ់ ដែលបានទទួលមុខតំណែង ថ្មីនាពេលនេះ ត្រូវបន្ដយកចិត្ដទុកដាក់បំពេញភារកិច្ចរបស់ខ្លួនតាមតួនាទីដែលបានប្រគល់អោយ ខិតខំបង្កើនកិច្ចសហការអោយបានជិតស្និទ្ធជាមួយស្ថាប័ន ពាក់ព័ន្ធ ក្នុងការបង្ក្រាបទប់ស្កាត់ បទល្មើសកុំអោយកើតមានក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវគោរពនូវវិន័យ និងក្រមសិលធម៌ដោយអនុវត្ដអោយបានត្រឹមត្រូវតាមច្បាប់ និងលុបបំបាត់អោយខាងតែបាន នូវរាល់ទង្វើខុសឆ្គងទាំងឡាយដែលធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិហើយត្រូវរឹតបន្ដឹងឡើងវិញការអនុវត្ដច្បាប់អោយបានម៉ឺងម៉ាត់។ឯកឧត្តមក៏បានបញ្ជាក់ផងដែរថាឯកឧត្តម សង្ឃឹមថាការឡើងកាន់តំណែងរបស់លោកអភិបាលស្រុកថ្ពងថ្មីនេះនិងមានការអភិវឌ្ឍន៏កាន់តែប្រសើឡើងក្នុងទឹកដីស្រុកថ្ពងដែលជាអតីតសមភូមិក្តៅមួយនេះ។
ក្រោយពី ប្រកាសញ្ញតិ្តតែងតាំង លោកងួន ឡាញ់ ដែលទើបតែចូលមកកាន់តំណែងជាអភិបាលស្រុកថ្ពងបានឡើងប្តេជ្ញាចិត្តនៅក្នុងអង្គពីធីទាំងមូលថាលោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលរាជរដ្ឋាភិបាលផ្តល់ មុខតំណែងដ៏សំខាន់ដល់លោក។ ដូច្នេះក្នុងនាមលោកជាអភិបាលស្រុកនឹងខិតខំបន្តអនុវត្តភារកិច្ចនិងគោលការណ៍ចម្បង ដែលរាជរដ្ឋាភិបាលផ្តល់អោយជាពិសេសនិងខិតខំបំរើប្រយោជន៏ជូនដល់ពលរដ្ឋក្នុងស្រុកថ្ពងទាំងមូល ដោយគិតបញ្ហាប្រយោជន៏រួមជាធំ ហើយបញ្ហាសំខាន់ៗដែលត្រូវអនុវត្តន៏នោះគឺនយោបាយភូមិ ឃុំ មានសុវត្ថិភាពដោយផ្សារភ្ជាប់និងសហការល្អរវាងមន្ទីរអង្គភាពផ្សេងៗ ដើម្បីដឹកនាំអនុវត្តភារកិច្ចគ្រប់ផ្នែក សំរាប់ជាជំហ៊ានឲ្យស្រុកថ្ពងកាន់តែរីកចំរើនឥតឈប់ឈរបន្ថែមលើសមិទ្ធផលដែលមានស្រាប៕






មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
| ថ្ងៃនេះ | 4794 | នាក់ |
| ម្សិលមិញ | 1958 | នាក់ |
| សប្ដាហ៍នេះ | 6762 | នាក់ |
| ខែនេះ | 11119 | នាក់ |
| ឆ្នាំនេះ | 228211 | នាក់ |
| សរុប | 57579607 | នាក់ |
| ថ្ងៃទី 12 ខែ 05 ឆ្នាំ 2026 ម៉ោង 20:58 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

