ក្រោយពីមិនដែលលេចលឺដំណឹងថា តារាសម្ដែងសម្បុរស្រអែមស្រស់ ស៊ឹម សោភ័ណ្ឌ មានជំពាក់ចំណងស្នេហ៍ជាមួយនារីណាម្នាក់នោះ ថ្មីៗនេះ គេប្រទះឃើញរូបថតរបស់លោក ឈរឱបនារីម្នាក់ខ្វិតស្អិតដូចតុកកែ ដែលគេជឿថា នោះជាគូស្នេហ៍របស់លោក ដែលលោកមានចេតនាចង់បង្ហាញ។
មុននឹងរូបថតផ្អែមល្ហែមនេះ ត្រូវបង្ហាញ គឺអស់ពេលជាច្រើនឆ្នាំមកហើយ ក្រោយប្រឡូកសិល្បៈ តារាសម្ដែងសម្បុរស្រអែមស្រស់ ស៊ឹម សោភ័ណ្ឌ បានបិទជិតឈឹង ចំពោះព័ត៌មានស្នេហ៍ បើទោះជាគេយល់ថា រូបរាងសង្ហារដូចលោក មិនខ្វះទេស្រីក្មេងស្រឡាញ់ ឬស្ត្រីវ័យជ្រេសម្លឹងឃើញក៏ដោយនោះ។ប៉ុន្តែការបើកបង្ហាញថ្មីៗ តាមរូបថតពីរសន្លឹកនេះ គេជឿថា លោក ស៊ឹម សោភ័ណ្ឌ បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រទាំងអស់ ផុតមន្ទិល ទៅហើយស្របពេលរូបភាពក្នុងរូបថតទាំងពីរសន្លឹកនោះ គេឃើញ លោក ស៊ឹម សោភ័ណ្ឌ ឈរពីក្រោយឱបនារីវ័យក្មេងស្អិតដូចតុកកែនោះ។
ប្រិយមិត្តអ្នកគាំទ្រដែលបានឃើញរូបថតនេះ យល់ថា ពួកគេមានសភាពស្និទ្ធស្នាលដូចជាគូស្នេហ៍ដ៏ស្អិតល្មួតមួយគូ ស្របពេលអ្នកខ្លះ ក៏សរសើរថាលោក ស៊ឹម សោភ័ណ្ឌ ពិតជាភ្នែកមុតមែន ព្រោះរកបានសង្សារមានរូបរាងដ៏សែនស្អាត ឯសាច់ ក៍សាច់សខ្ចីដូចពងមាន់បកទៀតនោះ។ទោះយ៉ាងណា ការសង្ស័យនេះ ត្រូវលោក ស៊ឹម សោភ័ណ្ឌ បានច្រានចោល ដោយលោក បានអះអាងថា លោកមិនទាន់មានគូស្នេហ៍នោះទេ ហើយនារីក្នុងរូបនោះ គឺជាមិត្តភ័ក្ដិក្នុងសិល្បៈប៉ុណ្ណោះ។
លោក ស៊ឹម សោភ័ណ្ឌ ថ្លែងថា “មានឯណាបង…នាងគឺតារាគ្នាឯងទេ… គាត់ជាតួថ្មី ហើយពួកយើងថតលេងតើ មិនមែនជាគូស្នេហ៍អីទេ”។យ៉ាងណាក៏ដោយ លោក ស៊ឹម សោភ័ណ្ឌ បានព្យាយាមមិនបញ្ចេញនូវអត្តសញ្ញាណច្បាស់លាស់ពីនារីវ័យក្មេងនោះ ក្រោយមានការសាកសួរ ដោយលោកបានឆ្លើយយ៉ាងខ្លីថា “អត់ស្គាល់”៕






មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមានប្រធានសាខាពន្ធដារនៅខេត្តបន្ទាយមានជ័យជាលើកទី២ ឲ្យបញ្ឈប់កា...Read more
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:48 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

