សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 1709

ព្រះភិក្ខុសង្ឃមួយអង្គដែលទ្រាំ រស់នឹងជំងឺដុះដុំសាច់ក្នុងពោះ ឬហៅថា អណ្តើក អស់រយៈពេលប្រមាណ២០ឆ្នាំមកនោះ នៅពេលនេះព្រះអង្គកំពុងប្រវេប្រវា សុំរកការជួយសង្គ្រោះ ខណៈដែលសាច់ក្នុងដុំពោះរបស់ ព្រះអង្គកាន់រីកធំទៅៗ ស្ទើរផ្ទុះ ហើយត្រូវបានគ្រូពេទ្យបង្ហើបប្រាប់ សាច់ញាតិថា បើមិនធ្វើការវះកាត់ភ្លាមៗនៅពេល នេះទេប្រហែលមួយឆ្នាំក្រោយ ព្រះអង្គនឹងគ្មាន ព្រះជន្មលើភពផែនដីនេះ ទៀតទេ។

ព្រះអង្គសុខ តុញ មានវ័យ២៣ព្រះវស្សា សព្វថ្ងៃព្រះអង្គជាសង្ឃកំពុងគង់នៅវត្តសុខារាម ហៅវត្ត ទ្រមូង ស្ថិតនៅក្នុងភូមិជាំទោក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម ហើយព្រះអង្គនឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្វែងរកការវះកាត់នៅសប្តាហ៍ក្រោយនេះ។

ព្រះភិក្ខុ សុខ តុញ បានមានសង្ឃដីកាថា៖ «អាត្មាកើតជំងឺនេះ តាំងពីអាត្មានៅតូចមកម្ល៉េះ ប៉ុន្តែវាមិនដែលធ្វើទុក្ខយើងទេ ទើបតែក្នុងអំឡុងពេលអាត្មាមកបួសជានេនក្នុងវត្តនេះ ទើបវាចាប់ផ្តើមធ្វើទុកខ្លាំង។ វាចាប់ផ្តើមចុកពោះរាល់ថ្ងៃ»។ ព្រះអង្គបានបន្តថា៖ «ដោយសារបញ្ហានេះ អាត្មាក៏បានទៅពិនិត្យមើល ពេទ្យគេថា អាត្មាដុះដុំសាច់ក្នុងពោះ ឬគេហៅថា អណ្តើក។ អាត្មាអស់សង្ឃឹមណាស់នៅពេលពេទ្យប្រាប់ថា ជំងឺអាត្មាមិនអាចព្យាបាលបានទេ»។

នៅពេលពេទ្យប្រាប់បែបនេះ ព្រះអង្គក៏ស្វែងរកការព្យាបាលតាមបែបគ្រូខ្មែរបុរាណវិញ ហើយគ្រូខ្មែរតែងព្យាយាមព្យាបាលព្រះអង្គដោយការប្រើដុំធូបដុតលើ រាងកាយធ្វើឲ្យព្រះអង្គក្តៅរលាកញ័រសាច់ រលួយស្បែកសាច់ ហេតុតែចង់ជាសះស្បើយព្រះអង្គក៏ចេះតែទ្រាំពីគ្រូខ្មែរមួយទៅ គ្រូមួយ ហើយបច្ចុប្បន្នព្រះអង្គរលួយមានស្លាកស្នាមពេញសាច់ទាំងពោះ ខ្នង ខ្លួន និងក។

ដើម្បីជាក់ច្បាស់កាលពីសប្តាហ៍មុននេះព្រះអង្គ បាន មកពិនិត្យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ ពេទ្យបានឆ្លុះអេកូហើយប្រាប់ថា ព្រះអង្គពិតជាកើតជំងឺអណ្តើកមែន ហើយព្រះអង្គក៏មានសង្ឃឹមឡើងវិញនៅពេលដែលពេទ្យប្រាប់ថា ជំងឺនេះនឹងជាសះស្បើយក្រោយវះកាត់ តែក្តីសង្ឃឹមនោះ ក៏បានរលាយទៅវិញដូចអំបិលត្រូវទឹក នៅពេលដែលការវះកាត់មានតម្លៃខ្ពស់ ខណៈព្រះអង្គគ្មានលទ្ធភាពទាល់តែសោះនោះ។

ព្រះសង្ឃដែលកើតនៅ ក្នុងត្រកូលអ្នកក្តីក្រអង្គនេះបានបន្តថា៖«តាមតម្លៃនៃការវះ កាត់ហ្នឹង ពេទ្យប្រាប់ថា ប្រហែលចន្លោះជាង១ពាន់ទៅ២ពាន់ដុល្លារ។ ពេទ្យប្រាប់ថា សាច់នោះកាន់តែដុះធំទៅៗ ហើយពេទ្យបានប្រាប់ថា កុំឲ្យអាត្មាដួល ឬមានគេរត់បុក បើដូច្នោះវានឹងបែក បើបែកហើយអាត្មានឹងស្លាប់ភ្លាមៗតែម្តង»។ សង្ឃអង្គនេះបានបញ្ជាក់ថា៖«ឥឡូវនេះ វាធ្វើទុក្ខខ្លាំងណាស់ ធ្វើឲ្យអាត្មាឆាន់លែងកើត ឆាប់ហត់ សឹងមិនលក់ ហើយបើវាចុកគឺអាត្មាកម្រើកខ្លួនលែងរួចតែម្តង»។

ក្នុងសភាព ស្លេកស្លាំង រាងស្គមស្គាំង មុខអស់សង្ឃឹម ព្រះសង្ឃអង្គ សុខ តុញ បានមានថេរដីកាថា៖«នៅពេលនេះអាត្មាអស់សង្ឃឹមតែម្តង ញោម(ឪពុកម្តាយ) អាត្មា សុទ្ធតែមានជីវភាពលំបាក បងប្អូនក៏យ៉ាប់ អាត្មាចង់វះកាត់តែគ្មានប្រាក់ មិនដឹងជាត្រូវពឹងអ្នកណាទេ។ ឥឡូវនេះដុំសាច់ហ្នឹងវាចាប់ផ្តើមរីកកាន់តែធំ រឹង អាត្មាបារម្ភណាស់។ អាត្មាសំណូមពរថា សុំឲ្យបងៗ ញោមទាំងអស់ជួយអាត្មាផង អាត្មាខ្វះខាតខ្លាំងណាស់ គ្មានលទ្ធភាពមើលខ្លួនទេ»។ ព្រះអង្គបញ្ជាក់ថា៖«អាត្មាអត់ទាន់ហ៊ានកំណត់ថានឹងទៅវះថ្ងៃណា ទេ ព្រោះអត់មានលុយ»។

លោក សាន ម៉ានុត ដែលជាអ្នកភ្នំពេញជួយស្វះស្វែងរកអ្នកជួយព្រះសង្ឃអង្គនេះ និងគ្រោងនាំលោកមកទទួលការវះកាត់នោះ បានឲ្យដឹងថា កាលពីរដូវភ្ជុំបិណ្ឌ លោកបានទៅលេងនៅវត្តនោះ ក៏បានជួបនឹងព្រះសង្ឃអង្គនេះ ឃើញលោកមានសភាពស្លេកស្លាំងខ្លាំង ពេលសួរនាំទើបដឹងថា លោកមានជំងឺអណ្តើក ហើយលោកក៏បានជួយនាំលោកមកពិនិត្យនៅភ្នំពេញ ដោយពេទ្យបានប្រាប់ថា សង្ឃអង្គ តុញ ត្រូវតែធ្វើការវះកាត់នៅក្នុងរយៈពេលដ៏ខ្លីនេះ បើមិនដូច្នេះទេ ដុំសាច់នោះនឹងធ្លាយបែកជាក់ជាមិនខាន។

លោក ម៉ានុត បាននិយាយថា៖«ពេទ្យបានលួចប្រាប់ខ្ញុំថា លោកតុញមានពេលមិនយូរទេ បើមិនធ្វើការវះកាត់ភ្លាមៗនោះ។ ដូច្នេះខ្ញុំគ្រោងនឹងនាំលោកមកភ្នំពេញវះកាត់តែលោកអត់លុយ ហើយឥឡូវខ្ញុំក៏គ្មានលទ្ធភាពដែរ តែខ្ញុំក៏ស្វះស្វែងរកអ្នកជួយលោកដែរ គឺខ្ញុំបានផ្សព្វផ្សាយតាមហ្វេសប៊ុក ហើយពេលនេះក៏មានអ្នកចូលរួមចំណែកតិចតួចខ្លះដែរ ហើយក៏សូមអរគុណពួកគាត់ដែរ»។

ដោយមុខស្ងួតនិយាយមួយៗលោក ម៉ានុត បាននិយាយថា៖ «សូមបងប្អូនទាំងអស់គ្នាជួយលោកផង ព្រះអង្គពិតជាត្រូវការការជួយដ៏ចាំបាច់បំផុត »៕


ក្រុមការងារ ខេមបូឌាផេក និងចូលរួមវិភាគទាន សង្រ្គោះព្រះសង្ឃ សុខ តុញ ចំនួន ២០០០០ រៀល។
ចំពោះប្រិយមិត្តដែលមានបំណងចង់ចូលវិភាគទានសង្គ្រោះព្រះសង្ឈអង្គនេះ សូមទាក់ទងមក
លេខទូរស័ព្ទ 023 65 22227 រឺក៍ 010-668669 ។ ចំពោះប្រិយមិត្តដែលនៅក្រៅប្រទេស ដែល
មានបំណងជួយ សូមអ៊ីមែលមក samol@cambodiapage.info

*** ថវិការដែលប្រិយមិត្តចូលរួមជួយ និងប្រគេនជូនព្រះសង្ឈ សុខ តុញ នៅថ្ងែសៅរ៍ ទី១៧ វេលា ម៉ោង ៩ ព្រឹក
នៅវត្តបុទុម កុដលេខ៥ ។

នាមសប្បុរសជន ចូលរួមថវិកាជួយសង្គ្រោះព្រះសង្ឈ សុខ តុញ៖

១- គេហទំព័រខេមបូឌាផេក  ២០០០០រៀល
២- កញ្ញា ណាង ឃុននៀង នៅភ្នំពេញ ១០០០០រៀល
៣- កញ្ញា រត័នីដា នៅភ្នំពេញ ៥ ដុល្លាអាមេរិក
៤- លោក សារ៉ាត នៅបាត់ដំបង ២០០០០រៀល

ប្រភពដើមះ គេហទំព័រខេមបូឌាផេក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1789ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1956ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1877ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1751ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2444ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2646ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1726ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន56ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6082ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1780ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:42