ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម

ដោយៈ សៀ វិចិត្រ ខេត្តស្វាយរៀង ថ្ងៃទី 15 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:40 នាទី ចំនួនអានៈ 1836

ព្រះតេជគុណព្រះនាម ទូចយ៉ាង​ ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​តា​ស្អាង​ស្ថិត​នៅ​ ភូមិ​តាស្អាង​ ឃុំ​កំ​ពង់​ចំ​លង ស្រុក​ស្វាយ​ជ្រុំ ​ខេត្ត​ស្វាយ​រៀង​ ព្រម​ទំាង​ព្រះ​គ្រូ​អា​ចារ្យ​គណៈ​កម្ម​ការ​ និង​ពុទ្ធ​ប​រិ​ស័ទ​ចំណុះ​ជើង​វត្ត​ សូម​អំពាវ​នាវ​រក​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មេត្តា​ជួយ​កសាន​សាលា​ឆាន់មួយ​ខ្នង​ដែល​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ជិត​រលំ​ទៅហើយ។

ដោយ​មាន​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​ខិត​​ខំ​​ក​​សាង​​សមិទ្ធ​​ផល​​នា​​នាអំ​ពី​ព្រះ​ចៅ​អធិការ​ ​ព្រះ​គ្រូ​អា​ចារ្យ​គណៈ​កម្ម​ការ​ និង​ពុទ្ធ​ប​រិ​ស័ទ​ចំណុះ​ជើង​វត្ត​នៅ​​​ក្នុង​​​​​វត្ត ​​តា​​ស្អាងនេះ ព្រះ​ចៅ​អ​ធិការ​បាន​​​សំ​​ដែង​​នូវ​ទឹកចិត្ត​​​ជ្រះ​ថ្លា​​សូម​អំ​ពាវ​នាវ​រក​សប្បុ​រស​ជន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ក្នុង​និង​​ក្រៅ​ប្រ​ទេស​អោយ​ ជួយ​ចាប់​ម​ផល​កុស​ល្យ​​ផល​បុណ្យ​ទៅ​តាម​សទ្ធា​រៀង​ៗ​ខ្លួន​ ដើម្បី​ប្រ​មែ​ប្រ​មូល​បច្ច័យ​យក​មក​ក​សាង​នូវ​ឧបដ្ឋាន​សា​លា​ឆាន់​ មួយ​ខ្នង​ដែល​សព្វ​ថ្ងៃ​នេះ​កំ​ពុង​មាន​ស​ភាព​ចាស់​ទ្រុឌ​ទ្រោម​ពុក​ផុយ​ឈើ​ អស់​ទៅ​ហើយ​។​

ព្រះ​តេ​ជគុណ​ ទូចយ៉ាង​ បាន​មាន​សង្ឃ​ដី​ការ​ថា​ សា​លា​ឆាន់​មួយ​ខ្នង​ធ្វើ​អំ​ពី​ឈើ​នោះ​មាន​រយៈ កាល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ឥ​ទ្បូវ​បាន​ពុក​ផុយ​ទ្រុឌ​ទ្រោម​មាន​លក្ខណៈ​តូច​ចង្អៀត​ដែល​ជា​ការ​ពិ​បាក​ដល់​ពុទ្ធ​បរិស័ទ​មក​ចូល​រួម​គោ​រព​បូ​ជា​ ធ្វើ​បុណ្យ​ទាន​ទើប​ព្រះ​តេ​ជគុណ​ និង​គណៈ​កម្ម​ការ​វត្ត​ព្រម​ទាំង​ពុទ្ធ​ប​រិ​ស័ទ្ធ​ ចំ​ណុះ​ជើង​វត្ត​បាន​ឯក​ភាព​គ្នា​សំ​រេច​រុះ​រើ​ចេញ​រួច​ក​សាង​នូវ​ឧបដ្ឋាន​សា​លា​​ឆាន់​ថ្មី​មួយ​ខ្នង​វិញ​ដែល​មាន​ការ​ខ្វះ​ខាត​ថ​វិ​កា​ជា​ច្រើន​ទៀត​ក្នុង​ការ​ សាង​សង់​ដោយ​សូម​ធ្វើ​សេច​ក្តី​អំ​ពាវ​នាវ​នេះ​ដល់​សប្បុ​រស​ជន​នានា​ គ្រប់​មជ្ឈ​ដ្ឋាន​ប្រ​កប​ដោយ​ទឹក​ចិត្ត​ជ្រះ​ថ្លា​ចូល​រួម​ចំ​ណែក​គាំ​ទ្រ​ជួយ​ឧបត្ថម្ភ​ ដល់​ការ​ក​សាង​នូវ​សមិទ្ធ​ផល​ឧបដ្ឋាន​សាលានេះ​ឡើង។​

ដោយ​​មាន​​សេច​ក្តី​សង្ឃឹម​ជឿ​ជាក់​ចំ​ពោះ​សម្តេច​ ឯក​ឧត្តម​ លោក​ជំ​ទាវ​ អ្នក​ឧក​ញ៉ា លោក​ លោក​ស្រី​ជា​សប្បុ​រស​ជន​ជិត​ឆ្ងាយ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ទំាង​អស់​ជួយ​ ទំ​នុក​បំ​រុង​ធ្វើ​អំ​ណោយ​ទាន​ជា​ថវិកា​និង​សំភារៈ​សំ​រាប់​ក​សាង​ឧបដ្ឋាន សា​លា​ឆាន់​នេះ​ទុក​ជា​ទី​កន្លែង​សក្ការៈ​របស់​ប្រជា​ពុទ្ធ​ប​រិ​ស័ទ​ដែល​មាន​ ជំ​នឿ​លើ​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាស​នា​ឲ្យ​កាន់​តែ​មាន​ការ​អភិវឌ្ឍន៏​រីក​ចំ​រើន​ រុង​រឿង​ជា​ពិ​សេស​ការ​ក​កើត​សមិទ្ធ​ផល​បាន​ថ្កុំ​ថ្កើង​ឡើង​ដោយ​សារ​តែ​ វប្ប​ធម៍​នៃ​ការ​ចែក​រំ​លែក​ដែល​ជា​អនុ​សាសន៏​ដ៏​ថៃ្ល​ថ្លា​របស់​សមេ្តច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ ហ៊ុន​សែន​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា។​

សូម​គោរព​ជូន​ពរ​សព្វ​សា​ធុ​កា​ដល់​សម្តេច​ ឯក​ឧត្តម​ លោក​ជំទាវ​ អ្នក​ឧកញ៉ា ​លោក លោក​ស្រី​សប្បុ​រស​ជន​និង​ពុទ្ធ​ប​រិ​ស័​ទ​ជួប​ប្រ​ទះ​នូវ​ពុទ្ធ​ពរ​ទំាង​បួន​ប្រ​ការ​គឺ ​អាយុ​ វណ្ណៈ ​សុខៈ​ ពលៈ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។​ សូម​ទំ​នាក់​ទំ​នង​ជា​មួយ​ព្រះ​តេ​ជ​គុណ​ ទូចយ៉ាង​ តាម​រយៈ​ទូរស័ព្ទ​ ០១១ ៨៨ ៨៤ ០៨ ។ សូមអរគុណ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1776ដង ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន744ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1567ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3850ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1848ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2173ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1793ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1729ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន2047ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1803ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      468នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6629នាក់
ខែនេះ    6629នាក់
ឆ្នាំនេះ   289281នាក់
សរុប   57640677នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:55