លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានសម្តែងប្រតិកម្មដោយស្នើឲ្យកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយបំភ្លឺចំពោះអត្ថបទ ដែលបានភ្ជាប់រូបលោកទៅនឹងឧក្រិដ្ឋកម្មផ្សេងៗនោះ។
អត្ថបទកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ក្រោមចំណងជើងថា «ការបញ្ជាសំលាប់មនុស្សក្រៅប្រព័ន្ធតុលាការ អនុវត្តនៅកម្ពុជាច្រើនទសវត្សរ៍ហើយ» បានសរសេរដោយសំអាងលើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលថា ករណីសម្លាប់អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវស៊ើបអង្កេតដោយអង្គការសហប្រជាជាតិ FBI សហរដ្ឋអាមេរិក ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ បានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបុគ្គលនានា ក្នុងនោះមាន លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោក សុខ ផល ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ។
ចំពោះករណីនេះ លោក ម៉ក់ ជីតូ បាននិយាយនៅក្នុងលិខិតផ្ញើទៅកាន់នាយកនិពន្ធកាសែតភ្នំពេញប៉ុស្តិ៍ថា «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអត្ថបទចុះផ្សាយនេះ!… ខ្ញុំជឿថា បើសិនជារូបលោកផ្ទាល់ ឈ្មោះលោកផ្ទាល់ ក៏ដូចជាអ្នកសរសេរអត្ថបទនេះ ឲ្យតែជាមនុស្ស ហើយត្រូវបានសរសេរចុះផ្សាយបែបនេះ ក៏ប្រាកដជាមានអារម្មណ៍ដូចរូបខ្ញុំ ឬអាចថាមានកំហឹងខ្លាំងជាងនេះផង!។ … ខ្ញុំមិនយល់សោះអំពីបំណងរបស់អ្នកសរសេរនេះ ក៏ដូចជាអ្នកចុះផ្សាយ តើដោយសារស្អប់រូបខ្ញុំ?! ដោយសារច្រណែននិន្ទា?! ឬចង់មួលបង្កាច់ បង្ខូចកិត្តិយស ដើម្បីកេរ្តិ៍ឈ្មោះ មុខមាត់ បក្សពួកខ្លួន ឬដើម្បីផលប្រយោជន៍ឯកជនរបស់ខ្លួន ឬបក្សពួកខ្លួន?!»។
លោក ម៉ក់ ជីតូ បានបន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន រូបលោកមិនដែលបានធ្វើការក្រោមការដឹកនាំរបស់លោក សុខ ផល ម្តងណាទេ។ ហើយថា រឿងរ៉ាវដែលបានភ្ជាប់រូបលោក និងឥស្សរជនមួយចំនួន ទៅនឹងឧក្រិដ្ឋកម្មផ្សេងៗ គឺជាសកម្មភាពក្នុងគោលបំណងបង្ខូចកិត្តិយសរបស់លោក និងឥស្សរជនមួយចំនួន ដែលតាមពិតគឺជាឧបាយកលបង្កការរាំងស្ទះជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងបេសកកម្មជាផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ប៉ុណ្ណោះ៕ ប្រភពពី The free press magazine






យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
| ថ្ងៃនេះ | 543 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8750 | នាក់ |
| ខែនេះ | 78462 | នាក់ |
| ឆ្នាំនេះ | 475470 | នាក់ |
| សរុប | 57826866 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:07 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

