ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី

ដោយៈ ទីន ហ្សាការីយ៉ា ភ្នំពេញ ថ្ងៃទី 17 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 12:17 នាទី ចំនួនអានៈ 1570

អគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ជា​សាធារណៈ លើ​សំណុំ​រឿង​របស់ លោក សម រង្ស៊ី ចំនួន​បី​សំណុំ​រឿង។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចុះ​ហត្ថលេខា​ដោយ​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា បាន​សរសេរ​ថា នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​នៅ​វេលា​ម៉ោង ៨​ព្រឹក លើ​សំណុំ​រឿង លោក តុល ប្រាសាទ តំណាង​ឲ្យ​លោក សម រង្ស៊ី ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

នៅ​ថ្ងៃ​ចន្ទ ទី១៩ វិច្ឆិកា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​មួយ​ទៀត លើ​សំណុំ​រឿង​របស់​លោក ជូង ជូងី ជា​តំណាង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​តវ៉ា​លើ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី២០ វិច្ឆិកា ចាប់​ពី​ម៉ោង ៨ព្រឹក ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​មួយ​ទៀត​របស់​លោក លី សុភ័ណ្ឌ តំណាង​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ការ​បើក​សវនាការ​ជំនុំ​ជម្រះ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ នៅ​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ប្ដឹង​ទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​បាន​ប្រកាស​ពី​ថ្ងៃ​ទី១២ តុលា ឆ្នាំ​២០១២ ថា ឈ្មោះ​លោក សម រង្ស៊ី មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ នោះ​ទេ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ថា លោក សម រង្ស៊ី ជា​ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​រង់ចាំ​មើល ថា​តើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។Copyright © 1998-2011 Radio Free Asia. All rights rese

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1752ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1563ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1837ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1603ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1902ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1679ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1835ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1890ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1872ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2553ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      468នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6629នាក់
ខែនេះ    6629នាក់
ឆ្នាំនេះ   289281នាក់
សរុប   57640677នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:55