មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) តាមរយៈរបាយការណ៍សង្ខេបស្តីពីកំណែទម្រង់សន្តិសុខដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ បានធ្វើការស្នើកុំឲ្យមានការយកកម្លាំងកងទ័ពទៅប្រើប្រាស់ក្នុងនាមជនស៊ីវិល។
CCHR បានលើកឡើងថា ជាញឹកញាប់កងទ័ពបានជាប់ពាក់ព័ន្ធនឹងការបណ្តេញប្រជាពលរដ្ឋចេញដោយហិង្សា ដូចជាករណីនៅបុរីកីឡាក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ និងការបង្រ្កាបយ៉ាងធ្ងន់ធ្ងរលើក្រុមបាតុករនៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ ដែលកងទាហានប្រដាប់អាវុធមកពីយោធភូមិភាគ៣ ត្រូវបានគេដាក់ពង្រាយនៅតុលាការដែលអ្នកភូមិបានកំពុងតែតវ៉ារឿងជម្លោះដីធ្លី និងត្រូវបានគំរាមកំហែងបាញ់ដោយកាំភ្លើងវែងអាកា៤៧ និងកាំភ្លើងបាញ់ស្វ័យប្រវត្តិ ប្រសិនបើក្រុមអ្នកតវ៉ាមិនរំសាយទេនោះ។ ហើយករណីមួយទៀតនៅខេត្តក្រចេះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ដែលមន្រ្តីយោធាបានប្រើប្រាស់កំាភ្លើងដោយខុសច្បាប់ក្នុងនាមជនស៊ីវិល។
តាមរបាយការណ៍របស់ CCHR យោធាក៏ត្រូវបានបង្ហាញដែរថា មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពដ៏យង់ឃ្នង ដូចជាក្នុងរឿងកាប់ឈើខុសច្បាប់ ការបំភិតបំភ័យក្នុងការបោះឆ្នោត ការរំលោភយកដីធ្លីនានា ព្រមទាំងករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនផ្សេងទៀត។
ចំពោះករណីទាំងអស់ខាងលើនេះ CCHR បានស្នើថា កងទ័ពមិនគួរត្រូវបានគេប្រើប្រាស់ក្នុងនាមជាជនស៊ីវិលនោះទេ។ ពួកគេគួរតែស្ថិតនៅក្នុងមូលដ្ឋានទាហានរបស់ខ្លួន ឬតាំងមូលដ្ឋាននៅតាមព្រំដែន ដើម្បីជាការត្រៀមខ្លួនការពារប្រទេសជាតិតាមរយៈសកម្មភាពយោធា ដោយមានកងរាជអាវុធហត្ថជាអ្នកពិនិត្យមើល៕ ប្រភពពី The free press magazine






ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:58 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

