លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:11 នាទី ចំនួនអានៈ 1590

លោក ហុក-ប៊ុន​ធឿន ហៅ​ស្មីមាន​វ័យ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​-ខេត្ត​សៀម​រាប កំ​ពុង​តែ​តាំ​ង​ខ្លួន​ជា​អ្នក​ជើង​ខ្លាំ​ង​ខាង​ រត​ការ​ឡាន​ដឹក​ឈើអោយ​ក្រុម​ហ៊ុន​មួយ​ចំ​នួន​​ ដែល​ដឹក​ឆ្លង​កាត់​ខេត្ត​សៀមរាប​ទាំង​ថ្ងៃ​ទាំង​យប់។

នៅ​រសៀល​ម៉ោង​២និង​៥០នាទី នាថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២នេះ គេ​សង្កេត​ឃើញ​លោក ហុក-ប៊ុន​ធឿន ហៅ​ស្មី បាន​ជិះ​រថ​យន្ត​ម៉ាក​កាមរី សេរីឆ្នាំ​១៩៩៥ ចង្កូត​ស្តាំពណ៍​ស រត​ការ​ឈើ​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) យ៉ាង​គគ្រឹគ​ គគ្រេង ដោយ​គ្មាន​ការ​កោដ​ញញើត​សមត្ថ​កិច្ច​ណា​ទាំង​អស់ នៅ​ក្នុង​ខេត្ត​សៀម​រាប​។

ក្រុម​អ្នក​កាសែត​ដែល​ឈរ​ជើង​យក​ព័ត៌មាន​ប្រ​ចំា​ខេត្ត​សៀ​រាម​រាប ប្រ​មាណ​ជិត​១០០​នាន់​​បាន​អោយ​ដឹង​ថា ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ប្រើ​កាយ​វិការ​ក្រអើត​ក្រ​ទម​ ច្រងេង​ច្រងាង មើ​ល​ងាយ​អ្នក​កាសែត​ ដែល​ឈរ​ចាំ​ថ​តរូប​រថ​យន្ត​ដឹក​ឈើ​ ដែល​ប៊ុន​ធឿនរត​ការ​តាម​ដង​ផ្លូវ​លេខ​៦៧ (ហៃវ៉េ) ស្ទើ​ជា​រៀង​រាល់​ថ្ងៃនោះ។

ជាក់​ស្តែងបើ​តាម​ការ​រាយ​ការណ៍​ពី​អ្នក​កាសែត​ កាល​ពី​ល្ងាចថ្ងៃទី៣១ខែតុលានេះ ក្រុម​អ្នក​កាសែត​ជាច្រើន បាន​ឃើញ លោក​ស្មី រត់​ការ​ឈើ​ម្តង​ទៀត នៅ​តាម​ដង​ផ្លូវលេខ​៦៧ (ហៃវ៉េ) ដោយ​ជិះ​រថ​យន្ត​កាមរី​ហើម ពណ៍​ខ្មៅពាក់​ស្លាក​លេខ បាត់​ដំ​បង 2A-4462 ហើយ​ខណៈនោះ​អ្នក​កាសែត​បាន​ចោម​រោម​សុំ​ថត​រូប​ ហុក-ប៊ុន​ធឿន ( ហៅស្មី ) តែ​អ្នក​រត​ការ​ឈើ​រូប​នេះ​បាន​អោន​មុខ​ចុះ​យក​ដៃ​បាំង​មិន​អោយ​ថត​ជាប់​កណ្តាល​មុខទេ។

បើ​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា កាល​ពី​ប្រ​ហែល​២​ឆ្នាំ​មុន​ លោក​ហុក-ប៊ុន​ធឿន ( ហៅស្មី ) ជា​ជើង​ខ្លាំង​ខាង​ប្រ​ដេញ​រថ​យន្ត​ដឹក​ឈើ ដែល​ថ្ងៃ​មួយ​បានបើក​គៀរ​គ្នា ធ្លាក់​ទាំង​រថ​យន្ត​ដឹក​ឈើ​ ធ្លាក់​ទាំង​រថ​យន្ត​ខ្លួន​ឯង ថែម​ទាំង​បុក​បាក់​ដើម​ឈើ​ ដែល​ដាំ​លំ​អរ​តាម​ដង​ផ្លូវ​៦០​ម៉ែត្រ​​អស់​ជា​ច្រើន​ដើមទៀត​ផង​។ ប្រ​ភព​បន្ត​ថា​ បន្ទាប់​ពី​ហេតុ​ការណ៍​ខាង​លើ​ លោក​ហុក-ប៊ុន​ធឿន បាន​បិត​សា​ប៊ូ​គូទ​ដាក់​មេ​ផាយ​ពី​ខេត្ត​សៀម​រាប​ អស់​រយៈពេល​ជាង​១ឆ្នាំ​​ ក្នុង​ការ​គេច​ខ្លួន​ពី​ការ​កោះ​ហៅរបស់​សមត្ថកិច្ច។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ ​រយៈពេល​ប៉ុន្មាន​ខែ​នេះ ស្រាប់​តែឃើញ​ លោក​ស្មី​លេច​មុខ​មក​ខេត្ត​សៀម​រាប​វិញ ថែម​ទាំង​ចេញ​មុខ​ជា​អ្នក​រត​ការ​ឡាន​ដឹង​ឈើ​របស់​ក្រុម​ហ៊ុន​ទៀត​ផង។ ប្រ​ភព​បន្ថែមថា ពី​មុន​ហុក​ប៊ុន​ធៀន​ មាន​មុខ​ងាជា​អ្នក​កាសែត​​ក្នុង​ស្រុក​មួយ​រូប​ដែរ តែ​សព្វ​ថ្ងៃមិន​ដឹង​ធ្វើ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ឃើញ​អង្គុយ​ចាយ​លុយ​ទាំង​បាច់​ៗនៅ​តាម​ហាង​កាហ្វេ​វៀត​ណាមក្នុង​ក្រុង​សៀម​រាបជា​រៀង​រាល់​ថ្ងៃ​។

សូម​បញ្ជាក់​បន្ថែម​ថា តាំង​ពី​លោក​ ស្មី ត្រឡប់​មក​ខេត្ត​សៀម​រាប​វិញ បន្ទាប់​ពី​គេច​ខ្លួន​ប្រ​ហែល​១ឆ្នាំ​នោះ លោក​ស្មី​ហាក់​មាន​អំ​នួត​អួត​អាង​ថា គេ​ស្គាល់​អ្នក​តូច​អ្នក​ធំ​នៅ​ខេត្ត​សៀម​រាប​មិន​សល់​ទេ មាន​រឿង​ក្តី​ក្តាំ​អី​ក៏​មិន​ភ័យ​ដែរ ព្រោះ​គេ​មាន​ខ្សែកាប​ធំ​ហើយ​ក្រាស​ទៀត​ផង។

យើ​ង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេវា។

អ្នក​តាម​ដាន​ហេតុការ​ណ៍​រឿង​រាវ​លោក​ស្មី​ គេច​ខ្លួន​ព្រោះ​ជាប់​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​នោះ មិន​ដឹង​ជា​គេ​ដោះ​ស្រាយ​ដោយ​វិធី​ណា​នោះ​ទេ បាន​ជា​លោក​ស្មី​អាច​ចូល​ខេត្ត​សៀម​រាប​វិញ​ដោយ​រលូន​បែប​នេះ?

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1710ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2218ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1742ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3417ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2194ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1937ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន1674ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1928ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន3071ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2411ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      724នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8931នាក់
ខែនេះ    78643នាក់
ឆ្នាំនេះ   475651នាក់
សរុប   57827047នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 08:18