ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា

ដោយៈ ម៉ៅ សុធានី កម្ពុជា​ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 12:55 នាទី ចំនួនអានៈ 1719

លោក​ទើប​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដោយ​បាន​ឈ្នះ​លើ​គូ​ប្រជែង​បេក្ខជន​ប្រធានាធិបតី​លោក មីត រ៉មនី (Mitt Romney) ពី​ខាង​គណបក្ស​សាធារណរដ្ឋ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​ឈ្មោះ​កំណើត បារ៉ាក់ ហូសេន អូបាម៉ា (Barack Hussein Obama) កើត​នៅ​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​១៩៦១ ក្នុង​រដ្ឋ​ហាវ៉ៃ (Hawaii) ដែល​មាន​ម្តាយ​ជា​ជន​ជាតិ​ស្បែក​ស និង​ឪពុក​ជា​ជន​ជាតិ​អាហ្វ្រិក មក​ពី​ប្រទេស​កេនយ៉ា (Kenya)។ បិតា​ឈ្មោះ បារ៉ាក់ អូបាម៉ា ស៊ីន័រ (Barack Obama Senior) និង​មាតា​ឈ្មោះ អាន ដាន់ហាម (Ann Dunham) ហើយ​អ្នក​ទាំង​ពីរ​បាន​ទទួល​អនិច្ចកម្ម​មុន​ពេល​លោក បារ៉ាក់ អូបាម៉ា បាន​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ទី៤៤ កាល​ពី​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០០៨ កន្លង​មក។

នេះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ធេង​មួយ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ប្រធានាធិបតី​លើក​ដំបូង​បំផុត​ជា​កូន​កាត់​អាហ្វ្រិក​ស្បែក​ខ្មៅ។

ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក លើក​នេះ កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​លើស​លប់​ពី​ពលរដ្ឋ​អាមេរិកាំង​ចម្រុះ មក​ពី​គ្រប់​ជាតិ​សាសន៍ រួម​មាន​ជន​ជាតិ​ស្បែក​ខ្មៅ​បោះ​ឆ្នោត​ឲ្យ​មាន ៩៣% ជន​ជាតិ​ដែល​និយាយ​ភាសា​អេស្ប៉ាញ មាន​៧២% ជន​ជាតិ​អាស៊ី​ភាគ​ច្រើន និង​ក្រុម​ដែល​មាន​វ័យ​ក្មេង​អាយុ​ក្រោម ៣០ឆ្នាំ ជាដើម។

ពួក​គេ​បាន​ឲ្យ​ហេតុផល​ថា លោក បារ៉ាក់ អូបាម៉ា ជា​មនុស្ស​សាមញ្ញ មាន​អត្តចរិត​ទន់ភ្លន់ ចេះ​ដឹង​ទុក្ខ​ធុរៈ​អ្នក​ទន់​ខ្សោយ និង​មាន​ទេព​កោសល្យ​ក្នុង​ការ​និយាយ​ស្តី ដែល​ចេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភាគ​ច្រើន​ស្រឡាញ់ និង​ពេញ​ចិត្ត​លោក។ ចំពោះ​គោល​នយោបាយ​ក្រៅ​ប្រទេស​វិញ គណបក្ស​របស់​លោក​មាន​វិធី​ដោះស្រាយ​ទំនាស់​នានា​ដោយ​សន្តិវិធី ជា​ជាង​ការ​ធ្វើ​សង្គ្រាម។ បន្ថែម​ពី​នេះ ក្នុង​រឿង​កិច្ច​ការ​ប្រទេស​ជាតិ​វិញ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​លើ​ការ​អភិវឌ្ឍ​សង្គម ដូច​ជា​លើក​ស្ទួយ​វិស័យ​អប់រំ សុខាភិបាល និង​សង្គម​កិច្ច ជាដើម តាំង​ពី​លោក​បាន​ជាប់​ឆ្នោត​អាណត្តិ​ទី១ កាល​ពី​ឆ្នាំ​២០០៨ មក។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង មួយ​រូប​ឈ្មោះ​លោក តាន់ វិបុល ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពីរ​អាណត្តិ​រួច​មក​ហើយ បាន​ថ្លែង​ថា លោក​ពេញ​ចិត្ត​គោល​នយោបាយ​ដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ និង​មធ្យម៖ «ខ្ញុំ​រស់​នៅ​ស្រុក​អាមេរិក នេះ ៣​ទសវត្សរ៍​ហើយ ហើយ​ខ្ញុំ​ឃើញ​ថា ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ពេញ​ចិត្ត​នយោបាយ​របស់​គាត់។ គាត់​មាន​ការ​ទាក់​ទង ស្និទ្ធស្នាល ជាមួយ​ពលរដ្ឋ​នៅ​ថ្នាក់​ក្រោម។ គាត់​មិន​គិត​តែ​ពី​ពួក​អ្នក​មានៗ។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ប្រធានាធិបតី​អាមេរិក នេះ គេ​គិតគូរ​ពី​ប្រទេស​ជាតិ​របស់​គេ ហើយ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​អាមេរិកាំង ដូច្នេះ ខ្ញុំ​មាន​មោទនភាព។ ជម្រាប​ផង​ដែរ ខ្ញុំ​បោះ​ឆ្នោត​ជូន​គាត់»

ប៉ុន្តែ អ្នកស្រី នូវ សារឹម ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ម្នាក់​ទៀត ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ បាន​ឲ្យ​ហេតុផល​ថា អ្នកស្រី​មិន​គាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ទេ ពីព្រោះ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​អំឡុង​ពេល ៤​ឆ្នាំ​កន្លង​មក បាន​ចាយ​វាយ​ថវិកា​ជាតិ​លើស​ចំណុះ ដែល​បណ្ដាល​ឲ្យ​ជំពាក់​បំណុល​គេ​កាន់​តែ​ច្រើន​ឡើងៗ។ អ្នកស្រី​បន្ត​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក៏​នៅ​មាន​កម្រិត​ខ្ពស់ ប្រមាណ​ជិត ៩% នៃ​ចំនួន​ពលរដ្ឋ​សរុប​ជាង ៣០០​លាន​នាក់៖ «ខ្ញុំ​គិត​ថា នេះ​អ្នក​ខ្លះ​គេ​យល់​ថា ឥឡូវ​នេះ​យើង​ឃើញ​ថា ប្រធានាធិបតី អូបាម៉ា ពេល​គាត់​ឡើង​កាន់​អំណាច​នេះ ដូច​ថា​ជំពាក់​បំណុល​កាន់​តែ​ច្រើន បំណុល​កាន់​តែ​ធំ ប៉ុន្តែ​មិន​ដឹង​ថា តើ​របៀប​គាត់​ដោះស្រាយ ដើម្បី​បង្រួញ​បំណុល​នេះ​យ៉ាង​ម៉េច​ទេ យើង​ចាំ​មើល​តទៅ​ទៀត។ អ្នក​ខ្លះ​គិត​ថា គាត់​ទើប​តែ​បាន ៤ឆ្នាំ ធ្វើ​មិន​ទាន់ ប៉ុន្តែ​បំណុល​កាន់​តែ​កើន ឥឡូវ​គាត់ គេ​បោះ​ឲ្យ ៤ឆ្នាំ​ទៀត។ ខ្ញុំ​ដូច​ជា​មិន​សូវ​មាន​សុទិដ្ឋិនិយម​ទេ»

ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​រៀបការ​ជាមួយ​លោក​ជំទាវ​ទី១ (First Lady) ម៉ីស្សែល អូបាម៉ា កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​១៩៩២ ហើយ​មាន​កូន​ស្រី ២នាក់ ឈ្មោះ ម៉ាលីយា (Malia) អាយុ ១៤ឆ្នាំ និង​កូន​ស្រី​ពៅ ឈ្មោះ សាហ្សា (Sasha) អាយុ ១១ឆ្នាំ។

មុន​ចូល​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ នៅ​ឆ្នាំ​១៩៩៦ លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស និង​ឆ្លៀត​ពេល​បង្រៀន​ក្រៅ​ម៉ោង​អំពី​មាត្រា​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ នៅ​សាកលវិទ្យាល័យ​ឈីកាហ្គូ (Chicago) ក្នុង​រដ្ឋ​អ៊ីលីណយ (Illinois) ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០០៤។ លោក​ក៏​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ប្រចាំ​រដ្ឋ​នោះ ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៤ ផង​ដែរ។ លោក​បាន​បញ្ចប់​ថ្នាក់​វិទ្យាសាស្ត្រ​នយោបាយ និង​ច្បាប់ នៅ​សាកលវិទ្យាល័យ​ហាវ៉ាដ (Harvard University)។

លោក បារ៉ាក់ អូបាម៉ា កាល​ពី​យុវវ័យ មាន​ជីវប្រវត្តិ​តស៊ូ​មោះមុត និង​ប្រឹងប្រែង​រៀន​សូត្រ ក្រោម​ការ​ជួយ​ទំនុក​បម្រុង និង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ពី​ជីដូន​ជីតា​ខាង​ម្តាយ​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ។ ឪពុក​ម្តាយ​របស់​លោក បាន​លែង​លះ​គ្នា​នៅ​ពេល​ដែល​លោក​មាន​អាយុ​បាន ២ឆ្នាំ។ មាតា និង​បិតា​លោក បាន​ជួប​ស្រឡាញ់​គ្នា​ជា​លើក​ដំបូង​នៅ​សាកលវិទ្យាល័យ​ហាវ៉ៃ ក្រោយ​ដែល​ឪពុក​បាន​ទទួល​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ពី​ប្រទេស​កេនយ៉ា។

កុមារ បារ៉ាក់ អូបាម៉ា មិន​ដែល​ស្គាល់​មុខ និង​ទាក់​ទង​ជាមួយ​បិតា​បង្កើត​ឡើយ បន្ទាប់​ពី​ឪពុក​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កេនយ៉ា វិញ នៅ​ឆ្នាំ​១៩៦៥។ នៅ​ឆ្នាំ​១៩៦៥ ដដែល​នោះ ម្តាយ​របស់​កុមារ អូបាម៉ា ក៏​បាន​រៀបការ​ជាមួយ​បុរស​ផ្សេង​ទៀត ដែល​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី។ មួយ​ឆ្នាំ​ក្រោយ​មក ម្តាយ និង​ឪពុក​ចុង ព្រម​ទាំង​កុមារ អូបាម៉ា និង​ប្អូន​ស្រី​ចុង ដែល​ទើប​កើត បាន​ទៅ​រស់នៅ​ក្រុង​ហ្សាកាតា (Jakarta) នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​អនាគត​របស់​កូន​ប្រុស ម្តាយ​ក៏​បាន​បញ្ជូន​កុមារ អូបាម៉ា ដែល​ពេល​នោះ​មាន​អាយុ​បាន ១០ឆ្នាំ ឲ្យ​មក​រស់នៅ​ជាមួយ​ជីដូន​ជីតា​ខាង​ម្តាយ នៅ​រដ្ឋ​ហាវ៉ៃ។ នៅ​ពេល​នោះ​ហើយ ដែល​កុមារ បារ៉ាក់ អូបាម៉ា បាន​ជួប​ជាមួយ​ឪពុក​បង្កើត​លើក​ដំបូង​បំផុត និង​តែ​ម្តង​នោះ​គត់ ក្រោយ​ពី​ឪពុក​បាន​មក​លេង​សួរ​សុខ​ទុក្ខ​កូន នៅ​រដ្ឋ​ហាវ៉ៃ នៅ​ឆ្នាំ​១៩៧១។

១០​ឆ្នាំ​ក្រោយ​មក ឪពុក​របស់​លោក អូបាម៉ា បាន​ទទួល​អនិច្ចកម្ម ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​១៩៨២ នៅ​ប្រទេស​កេនយ៉ា។ ចំណែក​ម្តាយ​វិញ ក៏​បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​មហា​រីក​ស្បូន នៅ​ឆ្នាំ​១៩៩៥ នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ។

លោក បារ៉ាក់ អូបាម៉ា បាន​ទទួល​ជ័យ​លាភី​សន្តិភាព​ណូបែល (Nobel Peace Prize) ពាក់ព័ន្ធ​នឹង​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ការទូត​អន្តរជាតិ និង​សហប្រតិបត្តិការ​ជាមួយ​ពលរដ្ឋ​ដែល​មាន​ជាតិ​សាសន៍​ខុសៗ​គ្នា ក្នុង​ពិភពលោក គឺ ៩ខែ​ក្រោយ​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាល​ពី​អាណត្តិ​មុន។

លោក​ប្រធានាធិបតី អូបាម៉ា មាន​គម្រោង​មក​ទស្សនកិច្ច​ប្រទេស​មួយ​ចំនួន នៅ​តំបន់​អាស៊ី និង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (ASEAN) នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ទី២០ វិច្ឆិកា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1815ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2376ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1607ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន2423ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1557ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1882ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1896ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1785ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1588ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1761ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      349នាក់
ម្សិលមិញ    1628នាក់
សប្ដាហ៍នេះ    8916នាក់
ខែនេះ    10136នាក់
ឆ្នាំនេះ   55515នាក់
សរុប   57406911នាក់
ថ្ងៃទី 08 ខែ 02 ឆ្នាំ 2026 ម៉ោង 04:51