ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:15 នាទី ចំនួនអានៈ 1541

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា សម្រេច​ឲ្យ​គណបក្ស សម រង្ស៉ី ចាញ់​ក្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ករណី​បណ្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល ដែល​គណបក្ស សម រង្ស៉ី អះអាង​ថា​ជា​ជន​ជាតិ​វៀតណាម។

គ.ជ.ប យល់​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជា​ការ​ផ្តល់​យុត្តិធម៌​ជូន គ.ជ.ប ក៏ប៉ុន្តែ គណបក្ស សម រង្ស៉ី បាន​ហៅ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ថា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ។ បន្ទាប់​ពី​បើក​សវនាការ​ជា​សាធារណៈ​អស់​រយៈពេល​ជិត ៤​ម៉ោង​នៅ​ថ្ងៃ​ទី១៧ វិច្ឆកា ក្រុម​ជំនុំ​ជម្រះ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​សម្រេច​ច្រាន​ចោល​បណ្ដឹង​គណបក្ស សម រង្ស៉ី ដែល​ប្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន ៩១​នាក់ នៅ​ឃុំ​ចំនួន​៣ គឺ​លើកដែក ព្រែកថ្មី និង​ពោធិបាន ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។

ការ​សម្រេច​នេះ​ត្រូវ​បាន​តំណាង​គណបក្ស សម រង្ស៉ី សម្ដែង​ការ​មិន​ពេញ​ចិត្ត។ នៅ​ក្នុង​សវនាការ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តំណាង​គណបក្ស សម រង្ស៉ី ខេត្ត​កណ្ដាល លោក តុល ប្រាសាទ ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង ៩១​នាក់ រស់​នៅ​ខេត្ត​កណ្ដាល ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ព្រោះ​ពួក​គេ​ជា​ជន​ជាតិ​វៀតណាម ព្រោះ​តែ​ពលរដ្ឋ​ទាំង​នោះ​និយាយ​ភាសា​វៀតណាម មើល​ទូរទស្សន៍​វៀតណាម និង​ស្លៀកពាក់​តាម​បែប​វៀតណាម។

លោក តុល ប្រាសាទ បញ្ជាក់​នៅ​ក្រៅ​សវនាការ​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ប្រការ​មួយ​គួរ​ឲ្យ​សោក​ស្ដាយ និង​រន្ធត់​ចិត្ត​បំផុត។ លោក​បន្ត​ថា គណបក្ស សម រង្ស៉ី អាច​នឹង​ប្ដឹង​ទៅ​កាន់​តុលាការ​វិញ​ម្តង ចំពោះ​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់៖ «ជន​ជាតិ​យួន ទាំង​អស់​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ទេ ព្រោះ​បើ​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លង​ទៅ មិន​មាន​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះករុណា​ទេ ហើយ​ក៏​មិន​មាន​ការ​ដាក់​ពាក្យ​សុំ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែរ»។

លោក តុល ប្រាសាទ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី គិត​ថា​អ្នក​ទាំង ៩១​នាក់ មិន​អាច​ផ្លាស់​ប្ដូរ​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ ប៉ុន្តែ​ជា​ទិដ្ឋភាព​នយោបាយ​មួយ​ដែល​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មិន​សុខ​ចិត្ត​ឲ្យ​ជន​បរទេស​សម្រេច​ជោគ​វាសនា​មេ​ដឹកនាំ​របស់​ខ្លួន​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ម៉ៅ សុធារិទ្ធិ ពន្យល់​ថា ការ​និយាយ ការ​ស្លៀក​សំលៀកបំពាក់ ការ​មើល​ទូរទស្សន៍ ជា​របៀប​វៀតណាម មិន​មែន​បាន​ន័យ​ថា​ពលរដ្ឋ​ទាំង​នោះ​ជា​ជន​ជាតិ​វៀតណាម នោះ​ទេ។ លោក​បន្ត​ថា គ.ជ.ប សម្រេច​ឲ្យ​រក្សា​ទុក​ឈ្មោះ​ពលរដ្ឋ​ទាំង ៩១​នាក់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត មក​ពី​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​អន្តោប្រវេសន៍ ពួក​គេ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រក្សា​ការ​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការងារ​ដោយ​ត្រឹម​ត្រូវ និង​ឯករាជ្យ៖ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការ​តាម​គតិយុត្តិ​ត្រឹម​ត្រូវ​តាម​ច្បាប់»។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​តាម​ដាន​សវនាការ​ក្នុង​ករណី​បណ្ដឹង​របស់​គណបក្ស សម រង្ស៉ី នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​ព្យាយាម​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល មក​ពី​ពួក​គេ​មិន​មាន​ភស្តុតាង​រឹងមាំ​ក្នុង​ទិដ្ឋភាព​ច្បាប់ ដើម្បី​បង្ហាញ​អង្គ​ជំនុំ​ជម្រះ។ ប៉ុន្តែ​សាក្សី​ទាំង ៤​នាក់ ក្រៅ​សវនាការ​បញ្ជាក់​ថា ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់ មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​សារ​តែ​ពួក​គេ​សូកប៉ាន់​មន្ត្រី​មូលដ្ឋាន និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​បាន​ពេញ​លេញ។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អះអាង​ថា អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គ.ជ.ប មិន​មាន​តួនាទី​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ឡើយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​មេធាវី លោក សម រង្ស៉ី ជា​បន្ត​ទៀត ក្នុង​សំណុំ​រឿង​ដែល គ.ជ.ប លុប​ឈ្មោះ​លោក សម រង្ស៉ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី២០ វិច្ឆកា ខាង​មុខ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3199ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1638ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1805ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2369ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1741ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1795ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1703ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2626ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1578ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1785ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:56