សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា

ដោយៈ រដួលfacebook ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2025

ក្រសួង​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា បាន​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ដំបូង ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន​នៅ​តំបន់​អាស៊ាន ព្រម​ទាំង​ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន នៅ​ឆ្នាំ​២០១៥ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

មន្ត្រីសេដ្ឋកិច្ច អ្នកជំនួញជាតិ អន្តរជាតិ និងអ្នកឯកទេសសេដ្ឋកិច្ចសរុបជាង ៩០០នាក់ នៅតំបន់អាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ហាសេដ្ឋកិច្ចនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសនានា មកវិនិយោគទុននៅប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម និងបង្កើតរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីបញ្ហាសេដ្ឋកិច្ចនៅថ្ងៃទី១៧ ខែវិច្ឆិកា និងនៅគ្រាដែលកម្ពុជា មានផែនការនាំចេញអង្ករចំនួនជាង ១លានតោន នៅឆ្នាំ២០១៥ ខាងមុខ។ បច្ចុប្បន្ន កម្ពុជា មានស្រូវនៅសល់ប្រមាណពី ៣លានតោន ទៅ ៤លានតោន ក្នុងមួយឆ្នាំៗ។ វិស័យកសិកម្មកំពុងតែដើរតួនាទីយ៉ាងរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា កន្លងមក។ ទីផ្សារនាំចូលអង្ករពីកម្ពុជា មានដូចជា តំបន់អាស៊ី (Asia) តំបន់អឺរ៉ុប (EU) សហរដ្ឋអាមេរិក (U.S) ប្រទេសអាហ្វ្រិក (Africa ) និងប្រទេសមួយចំនួនទៀត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជា បើកចំហទីផ្សារ ដើម្បីឲ្យអ្នកវិនិយោគទុនលើវិស័យកសិកម្ម និងវិស័យមួយចំនួនទៀត៖ «កម្ពុជា សម្រេចបាននូវវឌ្ឍនភាពក្នុងការបើកចំហសេដ្ឋកិច្ច និងអនុវត្តតាមលក្ខខណ្ឌនានានៃអង្គការពាណិជ្ជកម្មពិភពលោក និងសហគ្រិនសេដ្ឋកិច្ចអាស៊ាន។ តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជា សង្ឃឹមថានឹងពង្រីកទំហំនៃទីផ្សាររបស់ខ្លួនឲ្យទៅជាមជ្ឈមណ្ឌលធុរកិច្ចសម្រាប់ការទាក់ទាញវិនិយោគនៅក្នុងតំបន់ និងអន្តរជាតិ។

គួរកត់សម្គាល់ថា បន្ទាប់ពីកលិយុគហិរញ្ញវត្ថុពិភពលោកមក សេដ្ឋកិច្ចកម្ពុជា មានសភាពល្អប្រសើរ ដោយរក្សាបាននូវកំណើនផលិតផលសរុបក្នុងស្រុកប្រមាណ ៧%»។ ទាក់ទងនឹងវិស័យវិនិយោគទុននៅតំបន់អាស៊ាននេះដែរ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ប្រទេសជាសមាជិកអាស៊ានចំនួន១០ រាប់ទាំងកម្ពុជា ផង កំពុងតែធ្វើឲ្យរីកចម្រើនលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក៖ «នៅគ្រាដែលគេចង់ឲ្យក្លាយជាការពិតនៃការបង្កើតសង្គមសេដ្ឋកិច្ចអាស៊ានមួយ ដូចការសុបិន្ដ គឺសហគមន៍តែមួយ និងវាសនាតែមួយនោះ នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងនៅប្រទេសកម្ពុជា និងជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់កម្ពុជា។

កម្ពុជា មានសន្តិភាព និងមានស្ថិរភាពសេដ្ឋកិច្ចរវាង ៧% ក្នុងមួយឆ្នាំៗ»។ ប្រទេសកម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩ ក្រោយមកកម្ពុជា បានក្លាយជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។

សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ទីផ្សារនៅតំបន់អាស៊ាន មានប្រជាជនសរុបជាង ៦០០លាននាក់ ក្នុងចំណោមប្រទេសសមាជិកចំនួន១០ ក្នុងនោះមានប្រទេសកម្ពុជា ដែរ ដែលមានប្រជាពលរដ្ឋជាង ១៤លាននាក់ ភាគច្រើនជាកសិករ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1852ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2517ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1840ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2305ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1933ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2249ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1793ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1618ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1880ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1888ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      619នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8826នាក់
ខែនេះ    78538នាក់
ឆ្នាំនេះ   475546នាក់
សរុប   57826942នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:52