អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី

ដោយៈ តារា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:42 នាទី ចំនួនអានៈ 1567

តារា​សម្តែង​នាង អ៊ិន វរលក្ខណ៍ទេពី បាន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាល​ពី​សប្តាហ៍​មុន​នេះ ហើយ​ការ​ទៅ​អូស្ត្រាលី​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងប់​ស្ងាត់​ទាំង​មន្ទិល ខណៈ​ទស្សនិកជន​តែង​សម្តែង​ការ​សង្ស័យ​ជុំវិញ​ចំណង​ស្នេហ៍​របស់​នាង​កន្លង មក​។

ជាប់​ជា​តារា​មិន​ទាន់​នឹង​បាន​លេច​មុខ​ស្រួល​បួល​ផង ស្រី​ស្អាត​ចំណាត់​ថ្នាក់​លេខ​មួយ របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន អ៊ិន វរលក្ខណ៍ទេពី ក៏​បាន​បាត់​មុខ​ទៅ​វិញ បន្ទាប់​ពី​តារា​រូប​នេះ បាន​ជួប​នូវ​រលក​ព្យុះ​រឿង​អាស្រូវ​បោក​ប្រាស់​ប្រាក់​កាស​ពី​បុរស​អាមេរិក ជាង​៣​ម៉ឺន​ដុល្លារ​។

ការ​លេច​មុខ​ជា​ថ្មី​ក្រោយ​សំងំ​លាក់​ខ្លួន​ក្រៅ​រង្វង់​សិល្បៈ​ជិត​៤​ឆ្នាំ ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា តារា​ស្រី​រូប​នេះ នៅ​តែ​មាន​សម្រស់​ស្រស់​ផូរ​ផង់​ និង​កាន់​តែ​មាន​ភាព​ហ៊ឺហា​ជាង​តារា​ប្រុស​ស្រី​នានា​ដែល​ខិតខំ​ធ្វើ​ការ​ ហូរ​ញើស​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​ទៀត​។ ភាព​មាន​បាន​នេះ នៅ​តែ​ជា​មន្ទិល​សម្រាប់​ក្រុម​អ្នក​សិល្បៈ​មួយ​ចំនួន និង​ទស្សនិកជន​នៅ​ឡើយ​។

ពួក​គេ​បាន​លើក​ឡើង​ថា តើ​នៅ​ពេល​នេះ​តារា​ស្រី​ដែល​តែង​ទៅ​ណា​មក​ណា​មាន​អ្នក​ហែហម​ជាមួយ​រថយន្ត ទំនើប​ម៉ាក Range Rover ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ម្នាក់​នេះ​មាន​អ្វី​ជា​អាថ៌​កំបាំង​? អ៊ិន វរលក្ខណ៍​ទេពី​ បាន​ហក់​ចូល​ប្រឡូក​ក្នុង​ជីវិត​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​កម្ម​វិធី​ស្រី​ ស្អាត​ប្រុស​ស្អាត​របស់​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន កាល​ពី​ឆ្នាំ​២០០៥​។

នៅ​ពេល​នោះ​ស្រី​ស្អាត​រូប​នេះ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ហើយ​នាង​ក៏​បាន​ទទួល​ការ​ងារ​ពី​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ភ្លាមៗ​តែ​ម្តង ក្នុង​នាម​ជា​ពិធី​ការិនី​វ័យ​ក្មេង​។ ទើប​តែ​សាង​កេរ្តិ៍​ឈ្មោះ​លើ​ វិថី​សិល្បៈ​មិន​ទាន់​ក្តៅ​សាច់​ដុំ​ផង ស្រី​ស្អាត​ម្នាក់​នេះ​ក៏​បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​បុរស អាណិក​ជន​អាមេរិក​ថា នាង​បាន​បោក​ប្រាស់​ប្រាក់​របស់​គេ​ជាង​៣​ម៉ឺន​ដុល្លារ តែ​តារា​រូប​នេះ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ភ្លាម​ៗ​មិន​ឲ្យ​ចាញ់​ចិត្ត​ការ​ ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​នោះ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ។

កាល ​នោះ អ៊ិន វរលក្ខណ៍​ទេពី បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​បុរស​ម្នាក់​នោះ គឺ​ជា​មេរៀន​គួរ​ឲ្យ​ភ័យ​ខ្លាច​សម្រាប់​នាង នៅ​ពេល​តាម​ស្រឡាញ់​នាង​មិន​បាន​ ចុង​ក្រោយ​ក៏​មួល​បង្កាច់​បំផ្លាញ​កិត្តិ​យស​របស់​នាង​តែ​ម្តង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1814ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1689ដង ទំនៀមសែនក្រុងពាលី   អាន3160ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1632ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1832ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1655ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1500ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3945ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2670ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1900ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:01