លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ

ដោយៈ អាន ស៊ីថាវ ព្រះវិហារ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 12:19 នាទី ចំនួនអានៈ 1951

លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​ទេ បើ​សិន​ជា​ដី​នោះ​មាន​ទំនាស់​ទាក់​ទង​នឹង​រឿង​នយោបាយ។

RFA/Sok Serey

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា។

បញ្ហា​នេះ អ្នក​វិភាគ​បាន​អះអាង​ថា ករណី​ប្រជាពលរដ្ឋ​ងាក​ទៅ​ពឹង​លើ​គណបក្ស​នយោបាយ អង្គការ​នានា ដើម្បី​ដោះស្រាយ​នោះ គឺ​ដោយ​សារ​តែ​ការ​បាត់​បង់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្មាន​វិធានការ​សមស្រប ឬ​គ្មាន​យុត្តិធម៌​សម្រាប់​ពួក​គាត់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ថា គោល​នយោបាយ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ច្រើន​លាន​ហិកតារ ហើយ​ក្នុង​នោះ​ដែរ​រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ទុក​ដី​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​អនាគត​ផង​ដែរ នៅ​ពេល​ដែល​ប្រជាជន​កាន់​តែ​មាន​កំណើន​ខ្ពស់។ លោក​បញ្ជាក់​ថា ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ដល់​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន។

ការ​អង្កេត​ផ្នែក​សេដ្ឋកិច្ច សង្គម​កិច្ច បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ក្បាល​ដី​ចំនួន​ជាង ២​លាន ៨​សែន ជា​ដី​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​តាម​តួ​លេខ​បញ្ជាក់​ថា កសិករ​មាន​ដី​កសិកម្ម​ជា​មធ្យម​ប្រមាណ ១​ហិកតារ។ ផ្ទុយ​ទៅ​វិញ ការ​ស្រាវ​ជ្រាវ​ថ្មី​នានា​បាន​បង្ហាញ​ថា គ្រួសារ​មាន​ដីធ្លី​មាន​ប្រមាណ​កន្លះ​ហិកតារ​សម្រាប់​គ្រួសារ​នីមួយៗ ដែល​បាន​បង្ហាញ​អំពី​អសមភាព​នៃ​ការ​កាន់​កាប់​ដី​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គ្រួសារ​ចន្លោះ​ពី ១២% ទៅ ១៥% នៃ​ចំនួន​គ្រួសារ​នៅ​ជនបទ គឺ​គ្មាន​ដី​កសិកម្ម​ទេ ហើយ​អ្នក​ដែល​គ្មាន​ដីធ្លី​នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ប្រមាណ ២% ។ តាម​ការ​ប៉ាន់ស្មាន​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ បាន​បង្ហាញ​ថា ទំនាស់​ដីធ្លី​មាន​កើន​ឡើង​លើស​ពី ២០% រៀង​រាល់​ឆ្នាំ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​ដោយ​សារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​ប្រជាពលរដ្ឋ គឺ​ត្រូវ​កាត់​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ប៉ុន្តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី​ណា​ដែល​ទាក់​ទង​នឹង​រឿង​នយោបាយ​នោះ​ទេ។

តែ​ទោះ​យ៉ាង​ណា លោក​បាន​អះអាង​ថា ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី មិន​មាន​ការ​រើសអើង​មក​ពី​គណបក្ស​ណា​មួយ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​ដែល​កើត​ឡើង គឺ​ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​វិធានការ​ដោះស្រាយ​សមស្រប​ណា​មួយ ដែល​ជំរុញ​ឲ្យ​អ្នក​ដែល​មាន​ជម្លោះ​ដីធ្លី ប្រើប្រាស់​អង្គការ ឬ​តំណាង​រាស្ត្រ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ជំនួស​វិញ។

លោក អំ សំអាត បញ្ជាក់​ទៀត​ថា តួនាទី​របស់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ណា​ក៏​ដោយ ត្រូវ​មាន​ភារកិច្ច​​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​ទុក្ខ​លំបាក។

រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​កំណែ​ទម្រង់​ដីធ្លី​ជា​គោល​នយោបាយ​ដីធ្លី​មួយ កំណត់​យក​ការងារ​រដ្ឋបាល ការ​គ្រប់គ្រង និង​ការ​បែង​ចែក ជា​គោល​នយោបាយ​ស្នូល​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម។ ក្នុង​នោះ អាទិភាព​ជា​ចម្បង គឺ​ត្រូវ​ពង្រឹង​សុវត្ថិភាព​កាន់​កាប់​ដីធ្លី តាម​រយៈ​ការ​ចុះ​បញ្ជី​ដីធ្លី។

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា កន្លង​មក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប្រមាណ​ជាង ១​លាន ៦​សែន​ប័ណ្ណ ចេញ​ឲ្យ​ប្រជាជន​រួច​រាល់​ហើយ ដែល​ស្មើ​នឹង​ប្រមាណ ២៥% នៃ​ក្បាល​ដី​សរុប ហើយ​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​បាន​ចំនួន ៦៥% នៅ​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2109ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1510ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1944ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1948ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1776ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2571ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1814ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1901ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1654ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1805ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      193នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6183នាក់
ខែនេះ    75895នាក់
ឆ្នាំនេះ   472903នាក់
សរុប   57824299នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 02:31