នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា

ដោយៈ វណ្ណ វិចារ កម្ពុជា ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1594

នៅ​ឆ្នាំ​២០១២ នេះ ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​កាន់​កាប់​ដីធ្លី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ដាក់​ទោស​អ្នក​នយោបាយ និង​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ត្រូវ​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ សម្រាប់​យក​ទៅ​ចុះ​ផ្សាយ​ឲ្យ​មហាជន​ក្នុង​ពិភពលោក​បាន​ដឹង។

ការ​ចុះ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​នានា​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា សារព័ត៌មាន​ទាំង​នោះ​សរសេរ​តែ​រឿង​អាក្រក់ បណ្ដាល​ឲ្យ​អន្តរជាតិ​យល់​ច្រឡំ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​កម្ពុជា។ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី ហៅ​ការ​រិះគន់​សារព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា​ជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ។

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៣ វិច្ឆិកា ក្នុង​ពិធី​ចែក​ប្លង់​ដី​នៅ​ខេត្ត​ព្រះវិហារ ថ្លែង​ថា ជន​បរទេស​យល់​ថា​កម្ពុជា មាន​សភាព​ខ្មៅ​ងងឹត ដោយ​សារ​សារព័ត៌មាន​ផ្សាយ​ពី​រឿង​អាក្រក់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី យល់​ថា កម្ពុជា ពិត​ជា​មាន​រឿងរ៉ាវ​អវិជ្ជមាន​ជា​ច្រើន​ទៀត ដែល​ត្រូវ​ការ​ឲ្យ​សារព័ត៌មាន​លាត​ត្រដាង ដើម្បី​ឲ្យ​សង្គម​មាន​ការ​កែប្រែ និង​រីក​ចម្រើន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​លោក​បាន​ផ្តល់​ដី​សង្គមកិច្ច​ជាច្រើន​ទៅ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​មិន​ឃើញ​កាសែត​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​យក​ទៅ​ផ្សព្វផ្សាយ​នោះ​ទេ។ លោក​រំលឹក​ថា រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០០១ ផ្អាក​ផ្តល់​ដី​សម្បទាន​នៅ​ទូទាំង​ប្រទេស តែ​កាសែត​មួយ​បែរ​ជា​ផ្សាយ​ថា រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​ទៀត​ហើយ គឺ​ផ្ទុយ​នឹង​បទ​បញ្ជា​០០១ តែ​ម្តង។ លោក​ហៅ​ការ​ចុះ​ផ្សាយ​នេះ​ថា​ជា​ទង្វើ​ថោក​ទាប និង​មួល​បង្កាច់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​តាំង​ពី​មុន​ចេញ​បទ​បញ្ជា​០០១ មក​ម្ល៉េះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន ប៉ុន្តែ​សារព័ត៌មាន​ឯករាជ្យ​មិន​បាន​ផ្សាយ​នោះ​ទេ ដោយ​ពួក​គេ​ផ្សាយ​តែ​ពី​រឿង​អាក្រក់​ទៅ​វិញ៖ «អ្វី​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​គេ​មិន​ផ្សាយ​ទេ យើង​វា​អន់​អា​កន្លែង​ហ្នឹង តែ​គេ​ពូកែ​ត្រង់​ថា​និយាយ​បាន​តិច​ធ្វើ​បាន​តិច​និយាយ​បាន​ច្រើន។ អ្នក​ខ្លះ​និយាយ​ប្រាប់​យើង​តែ​ម្តង គេ​ថា​អ្នក​ឯង​ធ្វើ​បាន​ច្រើន​ណាស់​និយាយ​បាន​តិច នៅ​ខាង​ក្រៅ​ទទួល​ព័ត៌មាន​ថា​កម្ពុជា ខ្មៅ​ងងឹត តែ​ខ្ញុំ​មក គឺ​ផ្សេង​នៅ​កម្ពុជា មាន​សភាព​ពីរ ទីមួយ គឺ​ឋាន​នរក តាម​អ្នក​សារព័ត៌មាន​សរសេរ ទី២ ស្ថានភាព​ពិត​ដែល​ដើរ​ទៅ​ណា​គ្មាន​ការ​ហាម​ឃាត់​ទាំង​អស់»

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​កាសែត​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​រដ្ឋាភិបាល​ចែក​ដី​សម្បទាន​ជូន​ពលរដ្ឋ​នៅ​ពេល​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​កើត​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ដូច​ជា អំពើ​ពុក​រលួយ​លក្ខណៈ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​គ្រប់​ទី​កន្លែង ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ឯករាជ្យ​ជា​ក្រុម​ប្រឆាំង ដែល​ទង្វើ​នេះ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សព្វថ្ងៃ​មិន​ទាន់​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពេញ​លេញ​នោះ​ទេ ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មិន​ទាន់​បាន​សភា​អនុម័ត​នៅ​ឡើយ។

លោក យឹម សុវណ្ណ៖ «គេ​សរសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ថា​ល្អ​ប្រសើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ ប៉ុន្តែ​អ្នក​ផ្សាយ​ព័ត៌មាន​ពិត គេ​ថា​ប្រឆាំង​ទៅ​វិញ។ យើង​មិន​អាច​ជំរុញ​ប្រទេស​របស់​យើង​ទៅ​មុខ​បាន​ទេ បើ​នៅ​តែ​មិន​កែប្រែ»

លោក យឹម សុវណ្ណ បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ទើប​សង្គម​មាន​ការ​អភិវឌ្ឍ។

ទាក់​ទិន​នឹង​បញ្ហា​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល មាន​របាយការណ៍​ជាច្រើន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ជារឿយៗ រដ្ឋាភិបាល​តែង​តែ​ហៅ​ការ​រិះគន់​ទាំង​នោះ​ថា​ជា​ការ​បន្ទរ​សំឡេង​តាម​គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ព្រមាន​អង្គភាព​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ចំណុច​អសកម្ម​របស់​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2055ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1637ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1914ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2287ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2525ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1745ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1777ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1741ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2350ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន2011ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      468នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6629នាក់
ខែនេះ    6629នាក់
ឆ្នាំនេះ   289281នាក់
សរុប   57640677នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:56