លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 1788

បទល្មើស​នេសាទ​បាន​កើត​ឡើង​ខ្លាំង​ជាង​មុន​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដោយ​មាន​ការ​ឃុប​ឃិត​ពី​នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ និង​អា​ជ្ញា​ធរ​ដែន​ដី បើក​ដៃ​អោយ​អ្នក​មាន​អំ​ណាច​ មាន​លុយ​កាត់​ មាន​មុខ​មាត់​ ដាក់​ណរ៉ាយក្រឡា​ញឹក​រាប់​រយ​រាប់​ពាន់​ម៉ែត្រ ប្រ​មូល​យក​ត្រី​ទាំង​​តូច​ទាំង​ធំ​នៅ​រដូវ​សំរ៉ក​នេះ​ស្ទើ​អស់​ពី​បឹង​ទន្លេ​សាបទៅ​ហើយ។

ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចជា​ ការ​ប្រើ​សាច់​អួន​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រធ្វើ​ជា​ ណរ៉ាវ ស្ទាក់​យក​ត្រី​ទាំង​តូច​ទាំង​ធំមិន​អោយ​ចុះ​ទៅ​បឹង​ទន្លេ​សាប​បាន​ទេ។ ពួកគាត់​បន្ត​ថា ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​មិន​អាច​មាន​លទ្ធ​ភាពប្រ​កប​របរ​ខុស​ច្បាប់​នេះ​បានទេ ព្រោះ​ទី១-ត្រូវ​បង់​លុយ​ជា​ច្រើន​អោយ​ទៅ​មន្រ្តី​ជំ​នាញ ទី២-ត្រូវ​ចំ​ណាយ​លុយ​ជា​ច្រើន​ទិញ​សាច់​អួន​ ទី៣-ត្រូវ​មាន​ខ្នង​មាន​ខ្សែសំរាប់​កាង​កុំ​អោយ​​មាន​ស្ថា​ប័ន​ផ្សេង​មក​រារាំងរំខាន។

បុរស​ម្នាក់​មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១ម៉ែត្រ៦៥ មាន​សម្បុរ​សណ្តែកបាយ អុំ​ទូក​តូចដោយ​ច្រ​វាខ្លី នៅ​យាម​ណរ៉ាវ​មួយ​កន្លែង​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា ណរ៉ាវ​ ដែល​មាន​ប្រ​វែង​ជា​ង​៣០០​ម៉ែត្រ​មួយ​នេះ​មិន​មែន​ជា​របស់​គេ​ទេ គេ​គ្រាន់​តែ​ជា​អ្នក​យាម​ថែ​រក្សា​តែ​ប៉ុណ្ណោះ ឯ​លោកដង្ខៅ​ ង៉េត ជា​ថៅ​កែ កាត់​នៅ​ឯ​ឃុំ​ដំដែក ២-៣ ថ្ងៃ​គាត់​ចុះ​មក​ចាប់​ត្រី​លក់​ម្តង រឿង​ច្បាប់​ទំ​លាប់​សុំ​សួរ​ទៅ​លោក​ថៅ​កែ​ខ្ញុំ​ទៅ។

ប្រ​ភព​ពី អ្នក​នេសាទ​ស្រី​ម្នាក់​បាន​លួច​ខ្សឹប​អោយ​ដឹង​ថា លោក ង៉ែត​ ជា​អតី​ត​កូន​ថៅ​កែ​ឡូ​នេ​សាទ​នៅ​ឃុំ​​កំ​ពុង​ឃ្លាំង​នេះ តែ​ដល់​រដ្ឋា​ភិ​បាល​បាន​ប្រ​កាស​បិត​ឡូ​នេសាទឯក​ជន​ទុក​អោយ​រាស្រ្ត​រក​ស៊ី​ ទើប​លោក​ង៉ែត​ មាន​ការ​មិន​សូវ​សប្បាយ​ចិត្ត ក្នុង​ការ​ប្រ​កប​មុខ​របរ​តូច​តាច បាន​ជា​ចំ​ណាយ​លុយ​សូក​ប៉ាន់​មន្រ្តី​ជំនាញ ដើម្បី​ដាក់ ​ណរ៉ាវ អោយ​​រាង​ធំ​ហើយ​វែង​ដាច់​កន្ទុយ​ភ្នែកបែប​នេះ។ អ្នក​នេសាទ​ស្រីនេះ​បន្ត​ថា លោក​ ង៉ែត ជា​មនុស្ស​ឈ្នានីសអ្នក​ក្រ ឃើញ​ពល​រដ្ឋ​ក្រី​ក្រ​រក​ស៊ី​បន្តិច​បន្ទួច រាយ​ការណ៍​អោយ​មន្រ្តី​ជំ​នាញ​ទៅ​ចាប់​យក​មក​អោយ​បង់​លុយរាប់​លាន​រៀល​ ដែល​ជា​ហេតុ​បណ្តាល​អោយ​អ្នក​ក្រ​ទឹក​ភ្នែក​ហូរ​រហាម​ដូច​អណ្តើក​ត្រូវ​ភ្លើង តែ​ខ្លួន​ឯង​វិញ​រក​ស៊ី​ខុស​ច្បាប់​គ្មាន​អ្នក​ណា​ដែល​ហ៊ាន​អើ​ពើធ្វើ​ដឹង​ធ្វើ​លឺ​អីទេ។ អ្នក​នេ​សាទ​​ស្រីរូប​នេះ​បន្ថែមថា គាត់​មិន​ហ៊ាន​និយាយ​ច្រើន​ទេ​ខ្លាច​លោក​ ង៉ែត​ ដឹង​គេ​គុំ​គួន​ធ្វើ​បាប​​គាត់​ ព្រោះ​លោក​ង៉ែត​ជា​មនុស្ស​មាន​អំ​ណាច​ មាន​លុយរាប់​លាន​ដុលា្លរ ម្យ៉ាង​វិញ​ទៀតលោក​ ង៉ែត​ធ្លាប់​និ​យាយ​ថា​គេ​​ជា​​នាយ​ទាហ៊ាន​មាន​បុណ្យ​សក្តិធំផង​នៅ​ខេត្ត​សៀម​រាប​នេះ សូម្បី​លោក​ ព្រិនសាវិន​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ក៏ជា​មិត្ត​ភ័ក្រ​ជិត​ដិត​របស់​លោក​ង៉ែត​ដែរ បាន​ជា​លោក​ង៉ែត​រក​ស៊ី​ខុស​ច្បាប់​ធំ​ប៉ុណមេឃ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់គាត់។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ខល​សំ​ភាសន៍លោក​ង៉ែត​នាពេល​ថ្មីៗ​នេះ លោកង៉ែត​បាន​មា​ន​ការ​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​។ លោក​ង៉ែត​បន្ថែម​តាម​ទូរ​ស័ព្ទថា ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​ចាំ​ជួប​គ្នា​នៅ​តុលាការ។

លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​ ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1719ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1623ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2603ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2364ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1691ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1808ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1251ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1830ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1838ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1800ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      187នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10858នាក់
ខែនេះ    33367នាក់
ឆ្នាំនេះ   527831នាក់
សរុប   57879227នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:51