ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1816

ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ចំនួន​៥ និង​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​១ ក្នុង​​ភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀមរាប ត្រូវបានធ្វើ​ការបង្ក្រាបនៅ​ព្រឹក​ថ្ងៃ​ទី​២៦​ម្សិល​មិញ​ ដោយ​កម្លាំង​ចំរុះ​​​​ដែល​ចូល​រួម​ដោយ​លោក អ៊ុំអមរា ស្នង​ការ​រងខេត្ត​ លោក សឿន​សេន​ នាយការិយាល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច លោក​សំ​ផាន់ណា នាយ​រង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ក្រឡាញ់ រួម​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​ ដែល​បញ្ជា​ផ្ទាល់​ពី​​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប និង​ដឹក​នាំ​កម្លាំង​ដោយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង។

ដើម​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ខាង​លើ​នេះ គឺ​ដោយ​សា​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ខាង​លើ​បាន​រាយ​ការ​ណ៍​ប្រាប់​អ្នក​សា​រ​ព័ត៌​ថា រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ​ពួ​ក​គាត់​មាន​ទុក្ខ​លំ​បាក​២​ករណី​ដោយ​សារ​តែ​ស្រះចិញ្ចឹម​ត្រី​នេះគឺ​ ទី១-ម្ចាស់​ស្រះ​បិត​ទឹក​ដើម្បី​បង្ហូរ​ចូល​ស្រះ​របស់​ខ្លួន​ដែល​នាំ​អោយ​លេច​ស្រែ​អ្នក​នៅ​លើ​ទឹក ទី២-ម្ចាស់​ស្រះ​បាន​បង្ហូរ​ទឹក​ស្អុយ​ទំ​លាក់​ទៅ​អ្នក​នៅ​ខាង​ក្រោម​ ប៉ះ​ពាល់​ពល​រដ្ឋ​រាប់​រយ​គ្រួសារ។

តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​ម្សិល​មិញ​ប្រ​ជា​ពល​រដ្ឋបាន​នាំ​គ្នា​សា​ទរ​ និងនាំ​គ្នា​មក​រាយ​ការណ៍​បន្ថែម​ជូន​សមត្ថ​កិច្ច​ថា ទឹក​ស្អុយ​ដែល​ហូរ​ធ្លាក់​ចូល​តាម​អូរ​ តាម​ប្រឡាយ ហូរ​ចូល​ក្នុង​ស្រែ​ដែល​បណ្តាល​អោយ​ងាប់​ សំណាប​ សន្ទុង របស់​កសិករ​ក្នុង​ឃុំនេះរយះ​ពេល​២ឆ្នាំហើយ។ ពួក​គាត់​បន្ត​ថា ពេលគេ​បង្ហូរ​ទឹក​ស្អុយ​ដាក់​ស្រែ​ស្រូវ​របស់​ពួក​គាត់ គឺ​ផ្តល់​ផល​អាក្រក់​ដូច​ជា រមាស់​ជើងរមាស់​​ដៃពេល​ចុះ​ស្ទុង ជា​ពិ​សេស​នោះ​គឺ​ក្លិន​ស្អុយ​អាសោច​បក់​បោក​តាម​ខ្យល់​ធ្វើអោយ​​ពលរដ្ឋ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​រស់​នៅ​ជុំ​វិញ​នោះ​គ្រប់​ៗ​ក្រួសារ។ ពល​រដ្ឋ​បន្ថែម​ថា ជា​រៀង​រាល់​ថ្ងៃ​គាត់​ឃើញ​មាន​ឡាន​កូរ៉េ២-៣​គ្រឿង​ដឹក​ត្រី​នុយ​តូចៗ​រាប់​សិប​តោន​ យក​មក​អោយ​ត្រី​ឆ្តោ​ខាង​លើ​ស៊ី​ ដែល​ពួ​កគាត់​បារម្ភណ៍​ថា បើ​ចាប់​ត្រី​តាំង​ពី​តូច​បែប​នេះ​អស់​ហើយនោះ​ ​តើ​ត្រី​នៅ​បឹង​ទន្លេ​សាប​អាច​សល់​ទៀត​ទេ មាន​តែ​រលាយ​តែ​ប៉ុណ្ណោះ។

សមត្ថ​កិច្ច​ពុំ​ទាន់​អាច​វែក​មុខ​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះបាន​​ទេ តែ​មាន​មេ​ការ​ម្នាក់ ឈ្មោះ​ វ៉ាងវណ្ណ ភេទ​ប្រុស អាយុ២៣ឆ្នាំ ​​​បាន​ចេញ​មុខ​អះ​អាង​ថា គេ​ជា​មេការ​ស៊ី​ឈ្នួលទើប​តែ​បាន​ជាង​២​ខែ​ប៉ុណ្ណោះ ហើយ​គេ​មិន​ស្គាល់​ឈ្មោះ​ថៅកែ​ និង​មិន​ស្គាល់​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នងទេ។

បើ​យោង​តាម​សម្តី​ប្រ​ជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​ដែន​ដី បាន​អោយ​ដឹង​ថា ថៅ​កែ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ គឺ​មាន​ម្ចាស់​ជា​ជន​ជាតិ​វៀត​ណាម ឈ្មោះ​ លោកដាង លោកវ៉ាង និង​លោកចាន់។ ពួក​គាត់​អោយ​ដឹង​ទៀត​ថា ម្ចាស់​ដី​ស្រះខាង​លើ​នេះ ឈ្មោះលោក ជាសុភឿត ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្កុក​ស្តម ហើយ​មាន​ខ្នង​ធំ​សុទ្ធ​តែ​ខ្សែ​ឧកញ្ញ៉ានៅ​ខេត្ត​សៀម​រាប​នេះ ទើប​ជា​ហេតុ​មិន​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​មក​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ខាង​លើ​នេះ។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ទូរ​ស័ព្ទ​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ជា​សុភឿតនៅ​ព្រឹក​ម្សិល​មិញ លោក​បាន​ជេរ​អ្នក​កាសែតថា ”ពួក​អា​អ្នក​កាសែត​ឯង​កុំ​ប៉ិន​ រមាស់​ដៃ​រមាស់​ជើង​ពេក ឆ្នាំ​មុន​អញ់​ចិញ្ចឹម​១​ឆ្នាំ​គ្មា​ន​អាណា​វា​ថា ស្អុយ ពួក​អា​ឯងល្មម​ៗបាន​ហើយ“ រួច​បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

លោក មៀលរ៉ា មេភូមិ​តាជេត បាន​អោយ​ដឹង​ថា លោក​ធ្លាប់​បាន​សរសេរ​របាយ​ការណ៍​ដាក់​ទៅ​ក្រុម​ប្រឹក្សា​ឃុំអំ​ពី​សំ​ណើរ​និង​ទុក្ខ​លំ​បាក​របស់​ប្រ​ជា​ពលរដ្ឋ​ខាង​លើ តែ​រហូត​មក​ដល់​ពេល​នេះ​ស្ងាត់​ឈឹង​ មិន​មាន​ការ​អន្ត​រាគម​សោះ​ ចំ​ពោះ​ការ​បង្ហូរ​ទឹក​ស្អុយ​នេះ។

នៅ​រសៀល​ដដែល​បន្ទាប់​ពី​សមត្ថ​កិច្ច​បញ្ចប់​ការ​ធ្វើ​កំ​ណត់​ហេតុ លោក​សឿន​សេន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​បញ្ជូន​សំ​ណុំ​រឿង​នេះ ទៅ​អោយ​ខាង​រដ្ឋ​បាល​ជល​ផល ជា​អ្នក​ចាត់​ការ​បន្ត និង​រង​ចាំ​បញ្ជា​របស់​លោក​ព្រះ​រាជ​អា​ជ្ញាថា​ត្រូវ​ធ្វើ​យ៉ាង​ណាបន្ត​ទៀត​។ លោ​បន្ត​ថា វត្ថុតាង​ លោក​បាន​ប្រគល់​អោយ​មេការ​ឈ្មោះ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ មើល​ថែ​រក្សា​ទុក​មិន​អោយ​ប៉ះ​ពាល់ បើ​មាន​ការ​ចាប់​ត្រី​ចេញ ឬ​បាត់​បង់​ត្រី​ដោយ​ប្រការ​ណា​មួយ​នោះ​ ឈ្មោះ​ វ៉ាង​វណ្ណៈ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​​ផ្លូវ​ច្បាប់។  ​

ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​ខាង​លើ​សំ​នូម​ពរ​ទៅ​ សមត្ថកិច្ច​ពាក់​ពាន់ មន្រ្តី​ជំ​នាញ ជា​ពិសេស​លោក ទី​សុវិនថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំបូង​ខេត្ត​សៀមរាប មេត្តាឆាប់​ចាប់​កូន​ត្រី​ឆ្តោ​ក្នុង​ស្រះ​នេះ​ប្រ​លេង​ទៅ​ក្នុង​បឹង​ទន្លេ​សាប​ទៅ ព្រោះ​បើ​ទុក​យូរ​ខ្លាច​ម្ចាស់​ស្រះលួច​ចាប់​ដឹក​ចល័ត​ចេញ​អស់​ និង​ម្យ៉ាង​ទៀត​កុំ​អោយ​ពួក​គេ​បំ​ពុល​បរិស្ថាន​ប៉ះ​ពាល់​ប្រ​ជា​ពល​រដ្ឋ​បន្ត​ទៅ​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3417ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1816ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1844ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1900ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1822ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1748ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2810ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1748ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2429ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1785ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      253នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6243នាក់
ខែនេះ    75955នាក់
ឆ្នាំនេះ   472963នាក់
សរុប   57824359នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:04