តារាកំប្លែងនាង សុខ ចាន់ធីតា ហៅកាតុ ស្ទើរឆេះដុំនៅពេលគេថា រូបនាង និងស្វាមីឈានដល់ផ្លូវបំបែក ដោយសារគ្មានលទ្ធភាពបង្កើតកូនប្រើនឹងគេនោះ ទោះបីជាខំជិះយន្តហោះទៅដល់ប្រទេសជប៉ុនក្តី។
មន្ទិលជុំវិញ ភាពអវិជ្ជមាននៃការបដិសេធមិនប្រាប់លទ្ធផលស្តីពីការពិគ្រោះ និងពិនិត្យសុខភាពជាមួយគ្រូពេទ្យជប៉ុនពីបញ្ហាអត់កូនរបស់តារា កំប្លែងនាង សុខ ចាន់ធីតា ហៅ កាតុ ត្រូវបានបុរសវ័យជាង២០ឆ្នាំម្នាក់ ដែលអះអាងថា ស្គាល់ និងរាប់អានប្តីនាង គឺលោក គង់ សុគន្ធា ឲ្យដឹងថា ពេលនេះសម្ព័ន្ធភាពប្តីប្រពន្ធរបស់នាង កាតុ និងប្តី សុគន្ធា បានកាត់ផ្តាច់ ព្រោះតែនាង កាតុ មិនអាចមានលទ្ធភាព រកកូនមួយគ្រាប់ឲ្យប្តីនោះ។ ប៉ុន្តែនៅពេលចោទសួរបញ្ហានេះដល់តារាកំប្លែងនាង សុខ ចាន់ធីតា នោះ នាងបែរជាសម្តែងភាពភ្ញាក់ផ្អើល ហើយបដិសេធមិនបកស្រាយវែងឆ្ងាយឡើយ ដោយនាងបានចាត់ទុកការលើកឡើងរបស់ប្រភពជាអ្នកតាមរំខានសេចក្តីសុខ សុភមង្គលរបស់នាង និងមានបំណងបង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះនាង។ អ្នកនាងកាតុ និយាយថា៖«ខ្ញុំយល់ថា អ្នកដែលនិយាយរឿងនេះ គេមានបំណងបង្កាច់បង្ខូចខ្ញុំ…»។
គួររំឭកថា កាលពីដើមខែសីហាក្នុងដំណើរទៅសម្តែងនៅប្រទេសជប៉ុន ដោយមានការជូនដំណើរដល់ព្រលានយន្តហោះដោយផ្ទាល់របស់ស្វាមីនាងនោះ តារាកំប្លែងសម្ញែងភាពសិចស៊ីនាង សុខ ចាន់ធីតា ហៅកាតុ បានឲ្យដឹងថា ដំណើរទៅសម្តែងនៅប្រទេសជប៉ុននេះ នាងនឹងទៅជួបពិភាក្សាជាមួយនឹងពេទ្យជប៉ុន ពាក់ព័ន្ធនឹងបញ្ហាចង់បានកូន ក្រោយពេលនាងបានសម្តែងក្តីបារម្ភខ្លាចក្រែងមិនអាចមានកូន បន្ទាប់ពីរៀបការជាផ្លូវការអស់រយៈពេលជិត៦ឆ្នាំនោះ ពួកគេទាំងពីរមិនអាចមានលទ្ធភាពស្វែងរកកំណប់ទ្រព្យកូនប្រុស ស្រីបានមួយគ្រាប់សោះឡើយ។ ខណៈដែលបញ្ហានេះ បានក្លាយជាក្តីបារម្ភចុងក្រោយរបស់នាង ស្វាមី រួមជាមួយនឹងក្រុមគ្រួសារ៕






សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
| ថ្ងៃនេះ | 6191 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 18150 | នាក់ |
| ខែនេះ | 83163 | នាក់ |
| ឆ្នាំនេះ | 365815 | នាក់ |
| សរុប | 57717211 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:47 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

