កម្មករកម្មការនីរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា ដែលមានអស្រ័យដ្ឋាននៅភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានគ្នាប្រមាណជាង៣០០នាក់ក្នុងចំណោមកម្មករជា១០០០នាក់បានដង្ហែក្បួនកូដកម្មរបស់ខ្លួនមករកអន្តរាគមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចដើម្បីឲ្យជួយអន្តរាគមការទារបស់ខ្លួន ក្រោយពីបរាជ័យក្នុងការទាមទានាពេលកន្លងមក។
លោក ប៊ុត ប៊ុនឈាន មន្រ្តីសម្ពន័សហជីព C.CAWDU បានឲ្យដឹងថាក្រោយពីបរាជ័យក្នុងការទាមទាកម្មករបានដាក់លិខិតជូនដំណឹងដើម្បីធ្វើកូដកម្មតាំងពីថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន គ្មានដំណោះស្រាយណាមួយដែលកម្មករអាចទទួលយកបាននោះទេ ។លោកបានបន្តថាចំណុចសំខាន់ដែលកម្មករធ្វើការទាមទានោះមាន៨ចំណុចក្នុងនោះមាន៣ចំណុចសំខាន់ទី១សុំឲ្យរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការវិញ ទី២ ការឈប់សម្រាករបស់កម្មករសុំឲ្យរោងចក្រកាត់លុយព្រីមទៅតាមសមាមាត្រ មិនត្រូវកាត់ទាំងអស់នោះទេ ទី ៣សុំឲ្យរោងចក្ររក្សាអត្ថប្រយោជន៏ផ្សេងៗសម្រាប់កម្មករនៅពេលដែលកម្មករឈប់មានសំបុត្រពេទ្យត្រឹមត្រូវ។
យោងតាមសេចក្តីប្រកាសបង្គាប់របស់ក្រុមប្រឹក្សារអជ្ញាកណ្តាល បានបង្គាប់ឲ្យកម្មករទាំងអស់ចូលធ្វើការងារវិញ ដោយរងចាំដោះស្រាយនៅពេលក្រោយដើម្បីរក្សារប្រយោជន៏ទាំងអស់គ្នា។ដោយឡែក លោក ប៊ុត ប៊ុនឈាន បានបញ្ជាក់ថាក្រោយពីកម្មករចួលធ្វើការវិញហើយ ខាងរោងចក្របានបដិសេដ្ឋមិនឲ្យថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការទើបកម្មករបន្តកូដកម្មរហូតមកដល់ពេលនេះ។
អ្នកស្រី ចាន់ សម្បត្តិ រដ្ឋបាលប្រចាំរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា បានឲ្យដឹងថាលោកស្រីមិនដឹងថាអ្នកដែលរោងចក្រមិនឲ្យចូលធ្វើការនោះជាថ្នាក់ដឹកនាំសហជីពនោះទេ ដោយសារតែសហជីពនោះមិនមានការបញ្ជូនដំណឹង និងគ្មានបញ្ជីការត្រឹមត្រូវ។អ្នកស្រីបានបញ្ជាក់ថាក្រុមប្រឹក្សារអជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ឲ្យចូលធ្វើការវិញមែន តែកម្មករដែលខាងរោងចក្របញ្ឈប់នោះគឺដល់ពេលបញ្ចប់កិច្ចសន្យាការងារ។
លោក ប៊ុត ប៊ុនឈាន ឲ្យបន្តឲ្យដឹងថាសម្ព័នសហជីពលោកបានបញ្ជូនដំណឹងឲ្យរោងចក្រដឹងមុនហើយពីសមភាពសហជីព ដែលតាមច្បាប់គឺថ្នាក់ដឹកនាំសហជីពត្រូវបានរក្សារការពារមុនចំនួន៤៥ថ្ងៃ និងក្រោយការជូនដំណឹងចំនួន៤៥ថ្ងៃ លើកលែងតែថ្នាក់ដឹកនាំនោះមានកំហុសធ្ងន់ទើបអាចបញ្ឈប់ ដោយឡែកសម្រាបរោងចក្រលើកហេតុផលថាដល់កំណត់ថេរវេលាបញ្ចប់កិច្ចសន្យាការងារនោះវាជាការពិត ប៉ុន្តែរោងចក្រអាចបន្តវិញបានដោយរូបភាពពិតរោងចក្រមានការងារជាច្រើនសម្រាបឲ្យកម្មករធ្វើហេតុអ្វីបានជាបញ្ជប់នៅពេលដែលដឹងថាពួកគេជាថ្នាក់ដឹកនាំសហជីព ដែលនាំឲ្យកម្មករដឹងយ៉ាងច្បាស់ថាក្រុមហ៊ុនរើសអើងសហជីព ទើបមានកូដកម្មរហូតមកដល់ពេលនេះ។
គួបញ្ជាក់ផងដែរថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចយុទ្ធជន និងយុវនិតិសម្បទា គឺមានសមាសភាពក្នុងក្រុមគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម ថ្នាក់ជាតិ ទើបខាងកម្មករបាននាំគ្នាមករកអន្តរាគមពីស្ថាប័នមួយនេះ៕ដោយ៖យាយពេញ






យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង+ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃ២កន្លែង និងផ្ទះពលរដ្ឋមួយកន្លែង...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
Important
Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
| ថ្ងៃនេះ | 452 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8659 | នាក់ |
| ខែនេះ | 78371 | នាក់ |
| ឆ្នាំនេះ | 475379 | នាក់ |
| សរុប | 57826775 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:23 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

