ពិធីការិនី យុគ ចិន្តា នៃស្ថានីយ៍ទូរទស្សន៍ CTN ដ៏ល្បីឈ្មោះ បានចេញមុខមកធ្វើការបកស្រាយហើយជុំវិញការចោទប្រកាន់ដែលថា នាងបានកាន់កាប់លុយរបស់សមាគមសិល្បករខ្មែរជាង១ម៉ឺនដុល្លារ ដោយមិនឱ្យសមាគមប្រើប្រាស់ក្នុងកម្មវិធីមនុស្សធម៌ផ្សេងៗនោះ។
ក្នុងបទសម្ភាសមួយដែលធ្វើឡើងនៅក្នុងបរិវេណសមាគមសិល្បករខ្មែរនាពេលថ្មីៗនេះ ពិធីការិនីយុគ ចិន្តា បានអះអាងថា ប្រាក់ដែលសមាគមមាននាពេលសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់នាង និងលោក យុត្ថារ៉ា ឆានី ចាប់តាំងពីអាណត្តិរបស់លោក អៀង ស៊ីធុល រហូតមកដល់អាណត្តិនេះ។ ហើយកាលពីអាណត្តិមុនដើម្បីប្រើប្រាស់ថវិការបស់សមាគមបាន គឺលុះត្រាតែមានការចុះហត្ថលេខាពីលោក មិញ សុធីវណ្ណ លោក យុត្ថារ៉ា ឆានី នាងសឿ សុធារ៉ា និងរូបនាងផ្ទាល់សិន។
នាង យុគ ចិន្តា បានបញ្ជាក់ថា កាលក្នុងអាណត្តិដែលគ្រប់គ្រងដោយលោក មិញ សុធីវណ្ណ សមាគមមានលុយតែ៥០ដុល្លារប៉ុណ្ណោះ នៅក្នុងធនាគារ ហើយក្រោយមកគ្មានលុយអ្វីទាំងអស់ ។ ដោយសារបែបនេះហើយ សមាគមបានមូលមតិគ្នារៀបចំកម្មវិធីរាត្រីសមោសរមួយ ដើម្បីស្វែងរកប្រាក់ដាក់នៅក្នុងសមាគមសម្រាប់ទុកប្រើប្រាស់ក្នុងសកម្មភាពផ្សេងៗ។ ប្រាក់ដែលរកបាននាពេលនោះគឺមានចំនួនជាង៤ម៉ឺនដុល្លារ។
នាង យុគ ចិន្តា បានបន្តថា ក្នុងកាលៈទេសៈនោះដោយសារត្រូវមានភារកិច្ចជួយដល់កងទ័ពនៅសមរភូមិមុខ ក៏ផ្ទេរប្រាក់ប្រមាណ៧០ភាគរយ យកទៅទិញសម្ភារជួយដល់កងទ័ព។ ចំណែកលុយដែលនៅសល់ជាងមួយម៉ឺនដុល្លារគឺទុកនៅក្នុងធនាគារក្រោមការគ្រប់គ្រងរបស់នាង និងលោក យុត្ថារ៉ា ឆានី។
លុះមកដល់អាណត្តិដែលគ្រប់គ្រងដោយលោក សុះ ម៉ាច លុយទាំងនោះគឺត្រូវផ្ទេរទៅលោក ឆានី តែដោយសារមានការពិគ្រោះគ្នាពីថ្នាក់លើឱ្យមានការរក្សាលុយដែលមាននោះនៅក្នុងសមាគមកុំឱ្យបាត់បង់ ហេតុដូច្នេះហើយលុយទាំងនេះត្រូវយកមកប្រើប្រាស់សម្រាប់បង់ថ្លៃទឹក ភ្លើងនៅក្នុងសមាគម និងមួយចំណែកតូចទៀតគឺប្រើប្រាស់សម្រាប់ជួយដល់សិល្បករដែលមានជំងឺ និងបាត់បង់ជីវិត។
អ្នកនាង យុគ ចិន្តា បញ្ជាក់ទៀតថា រាល់ការចំណាយទាំងអស់សម្រាប់ប្រាក់នៅក្នុងសមាគមគឺត្រូវមានការចុះហត្ថលេខាពីលោក ឆានី និងរូបនាងផ្ទាល់ ប៉ុន្តែនាងមិនបានកាន់កាប់ក្បាលបញ្ជីរបស់សៀវភៅធនាគារឡើយ សូម្បីតែលេខកូដធនាគារក៏នាងមិនបានចាំដែរ គ្រាន់តែមានសិទ្ធិចុះហត្ថលេខាប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីសង្កេតឃើញថា នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះការចំណាយរបស់សមាគមមានចំនួនច្រើន ទើបនាង និងលោក ឆានី បានពិគ្រោះយោបល់គ្នាដើម្បីធ្វើយ៉ាងណាកុំឱ្យប្រាក់នោះចេះតែខើចទៅៗ។ ក្រោយមកនាងក៏សម្រេចចិត្តមិនចុះហត្ថលេខាដើម្បីដកប្រាក់របស់សមាគមប្រើប្រាស់បន្តទៀតឡើយ ដោយត្រូវរង់ចាំពិគ្រោះយោបល់ពីលោកសុះ ម៉ាច ដែលជាប្រធានសមាគម។
ពិធីការិនីរូបនេះអះអាងថា លុយដែលសល់មិនបាត់បង់ទៅណាទេ គឺនៅក្នុងធនាគារក្រោមការគ្រប់គ្រងរបស់លោក ឆានី និងរូបនាងផ្ទាល់។
ចំពោះបញ្ហានេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានឱ្យដឹងថា កន្លងមកការប្រើប្រាស់លុយនៅក្នុងសមាគមពិតជាមានការលំបាកដោយសារតែលោកមិនបានដឹងច្បាស់ថា លុយដែលនៅសល់ក្នុងសមាគមនោះមានចំនួនប៉ុន្មាន ហើយលោកក៏គ្មានសិទ្ធិក្នុងការដកលុយទាំងនោះដែរ ។ ប៉ុន្តែឆ្លងតាមការបកស្រាយរបស់អ្នកនាង យុគ ចិន្តា ដែលជាហេរញ្ញិករបស់សមាគមទើបលោកយល់ច្បាស់អំពីបញ្ហានេះបន្ទាប់ពីមានមន្ទិលកន្លងមក៕ ប្រភពពី The Free Press Magazine






លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
| ថ្ងៃនេះ | 475 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8682 | នាក់ |
| ខែនេះ | 78394 | នាក់ |
| ឆ្នាំនេះ | 475402 | នាក់ |
| សរុប | 57826798 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

