ទោះបីជាមានការព្យាយាមពីសំណាក់គណបក្សប្រឆាំងក្នុងស្វះស្វែងរកកិច្ចចរចាដើម្បីបើកច្រកឲ្យលោកសម រង្ស៊ីចូលស្រុកវិញយ៉ាងណាក៏ដោយ ក៏គណបក្សកាន់អំណាចនៅតែរក្សាជំហរម៉ឺងម៉ាត់ដដែលថា នេះជារឿងរបស់តុលាការ។ ជំហរនេះត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បញ្ជាក់ជាថ្មីទៀតនៅថ្ងៃសៅរ៍នេះ នៅពេលដែលក្រុមអ្នកកាសែតចោទសួរអំពីសំណុំរឿងលោកសម រង្ស៊ី។ យ៉ាងណាក៏ដោយ លោកសម រង្ស៊ី នៅតែសង្ឃឹមថា លោកអាចវិលមកធ្វើនយោបាយវិញនៅមុនការបោះឆ្នោត។

ទោះបីជាការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ កាន់តែខិតចូលមកដល់ក៏ដោយ ក៏នៅមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា មេដឹកនាំបក្សប្រឆាំង លោកសម រង្ស៊ី អាចវិលត្រឡប់ចូលស្រុកវិញបាននៅឡើយ។ គណបក្សកាន់អំណាចនៅតែរក្សាជំហរដដែល គឺករណីលោក សម រង្ស៊ី ជារឿងរបស់តុលាការ។ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់នៅថ្ងៃនេះថា ការចរចាខាងនយោបាយយឺតពេលទៅហើយនៅក្រោយពេលដែលតុលាការសម្រេចក្តីរួចហើយ។ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល ការគំរាមធ្វើពហិការមិនចូលរួមការបោះឆ្នោតពីសំណាក់បក្សប្រឆាំងដោយភ្ជាប់លក្ខខណ្ឌនៃវត្តមានរបស់លោកសម រង្ស៊ីនោះ គឺជាការខាតបង់មួយសម្រាប់ពួកគេ។
លោកសម រង្ស៊ីដែលបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិបានរត់ភៀសខ្លួនទៅឯបរទេសរយៈពេល៣ឆ្នាំមកហើយ បន្ទាប់ពីលោកបានដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាមក្នុងខេត្តស្វាយរៀងកាលពីចុងខែតុលា ឆ្នាំ ២០០៩ ។ សំណុំរឿងដកតម្រុយបង្គោលព្រំដែន និងសំណុំរឿងផ្សព្វផ្សាយផែនទីក្លែងក្លាយដែលរដ្ឋាភិបាលបានប្តឹង បានធ្វើឲ្យមេដឹកនាំបក្សប្រឆាំងធំជាងគេនៅកម្ពុជាជាប់ទោសដោយកំបាំងមុខជាង១០ឆ្នាំក្នុងពន្ធនាគារ។ ទាំងការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ទាំងកិច្ចខិតខំរកដំណោះស្រាយផ្ទៃក្នុងជាមួយគណបក្សកាន់អំណាចនៅតែមិនទាន់បានទទួលលទ្ធផលនៅឡើយ។
យ៉ាងណាក៏ដោយ លោកសម រង្ស៊ីនៅតែមិនទាន់អស់សង្ឃឹមទេ។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មេដឹកនាំបក្សប្រឆាំងរូបនេះនៅតែសង្ឃឹមថា ក្រោមការជំរុញពីសហគមន៍អន្តរជាតិ ដំណោះស្រាយនយោបាយមួយនឹងអាចរកឃើញនៅមុនការបោះឆ្នោត ដែលអនុញ្ញាតឲ្យរូបលោកវិលមកប្រឡូកក្នុងឆាកនយោបាយឡើងវិញ។ ប៉ុន្តែ រហូតមកទល់ពេលនេះ មិនត្រឹមតែគ្មានពន្លឺសម្រាប់ដំណោះស្រាយនយោបាយប៉ុណ្ណោះទេ ប៉ុន្តែលោកសម រង្ស៊ីត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតបាត់ទៅហើយ។ ការលុបឈ្មោះលោកសម រង្ស៊ី ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចទុកជាបានការ និងបិទផ្លូវតវ៉ា។ នេះជាស្ថានទម្ងន់ថ្មីមួយទៀតសម្រាប់ជីវិតនយោបាយលោកសម រង្ស៊ី៕






ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
នៅក្នុងប្រទេសនីមួយៗ មានមនុស្សរស់នៅចំរុះជាតិសាសន មានអ្នកក្រមានអ្នកមាន អ្នកតូចអ្នកធំ អ្នកខ្ពស់អ្នកទាប មានអ្នកចេះមានអ្នកល្ងង់ មានអ្នកស្នេហាជាតិមានអ្នកបំផ្លាញជាតិ មានអ្នក...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោកប៉ូលីសសក្តិ៤ ឡុងសំអឿន ជាប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
| ថ្ងៃនេះ | 781 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 9224 | នាក់ |
| ខែនេះ | 11017 | នាក់ |
| ឆ្នាំនេះ | 124534 | នាក់ |
| សរុប | 57475930 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 10:18 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

