បន្ទាប់ពីសកម្មជនគណបក្ស សម រង្ស៊ី ដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទឃាតកម្មគិតទុកជាមុនលើករណីមនុស្សជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ កាលពី ២ឆ្នាំកន្លងមក លោក ហ៊ុន សែន បានបើកផ្លូវឲ្យតុលាការចាត់វិធានការតាមនីតិវិធីច្បាប់។
RFA/Sok Serey
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២ ធ្នូ បានប្រតិកម្មតបចំពោះប្រធានក្រុមយុវជននៃគណបក្ស សម រង្ស៊ី ដែលបានដាក់ពាក្យប្ដឹងលោកទៅតុលាការកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ពីបទឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធករណីមនុស្សជាន់គ្នាស្លាប់ និងរបួសនៅលើស្ពានកោះពេជ្រ។
ក្នុងពាក្យបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ មានប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ប្ដឹងលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងប្ដឹងអតីតស្នងការក្រុងភ្នំពេញ លោក ទូច ណារ៉ុថ។
ថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា លោកនឹងប្រើសិទ្ធិជាពលរដ្ឋខ្មែរមួយរូបដើម្បីប្ដឹងបកទៅសកម្មជនគណបក្ស សម រង្ស៊ី វិញ ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកផ្ទាល់ផង និងការពារកិត្តិយសសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាលផង។
សូមរង់ចាំអានព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Copyright © 1998-2011 Radio Free Asia. All rights reserved.






រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
| ថ្ងៃនេះ | 609 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8816 | នាក់ |
| ខែនេះ | 78528 | នាក់ |
| ឆ្នាំនេះ | 475536 | នាក់ |
| សរុប | 57826932 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:39 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

