ស្រះចិញ្ចឹមត្រីឆ្តោខុសច្បាប់ចំនួន៥ និងស្រះចិញ្ចឹមត្រីប្រា១ ស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលកម្លាំងចំរុះចុះឆែកឆេតាំងពីថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១២ ដោយលោក អ៊ុំអមរា ស្នងការរងខេត្ត លោក សឿនសេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកសំផាន់ណា នាយរងផ្នែករដ្ឋបាលជលផលក្រឡាញ់ រួមជាមួយអាជ្ញាធរដែនដី ដែលបញ្ជាផ្ទាល់ពីលោក ទីសុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប និងដឹកនាំកម្លាំងដោយលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង រហូតដល់ថ្ងៃនេះសមត្ថកិច្ចមិនទាន់មានវិធានការបង្ក្រាបត្រីឆ្តោខុសច្បាប់ទាំងនោះនៅឡើយទេ ដោយទុកត្រីឆ្តោទាំងនោះនៅពេញស្រះដដែល។
នៅព្រឹកថ្ងៃទី០៣ខែធ្នូនេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅអាស័យដ្ឋានខាងលើថា ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោខាងលើបានដើរអួតអាងថា ” គេបានបង់លុយអោយសមត្ថកិច្ច២ពាន់ដុល្លារក្នុង១សា្ថប័ណ ជាថ្នូរនិងការចិញ្ចឹមត្រីខុសច្បាប់បន្តទៀត “ ។
លោកមៀលរ៉ា មេភូមិតាជេត បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៣ដដែលនេះថា លោកក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលច្រូតស្មៅនៅក្បែរស្រះចិញ្ចឹមត្រីខាងលើដែរថា ” ម្ចាស់ស្រះគេបានដោះស្រាយជាមួយស្ថប័ណពាក់ព័ន្ធរួចរាល់ហើយ ដោយបង់លុយអោយសមត្ថកិច្ច ជាថ្នូរនិងការចិញ្ចឹមត្រីឆ្តោខុសច្បាប់នេះបន្តទៅទៀត“ ។
លោកព្រិនសាវិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៣ដដែលនេះថា ខាងជលផលកំពុងតែរៀបចំឯកសារ ពាក់ព័ន្ធករណីស្រះចិញ្ចឹមត្រីឆ្តោខុសច្បាប់ខាងលើ តែលោកពុំបានបញ្ជាក់ថា ចាត់ការដោយវិធីណានោះទេ។
ប្រជាពលរដ្ឋក្នុងឃុំខាងលើសំនូមពរទៅ សមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញ ជាពិសេសលោក ព្រិនសាវិន និង លោក ទីសុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប មេត្តាឆាប់ចាប់កូនត្រីឆ្តោក្នុងស្រះនេះប្រលេងទៅក្នុងបឹងទន្លេសាបទៅ ព្រោះបើទុកយូរខ្លាចម្ចាស់ស្រះលួចចាប់ដឹកចល័តចេញអស់ និងម្យ៉ាងទៀតកុំអោយពួកគេបំពុលបរិស្ថានប៉ះពាល់ប្រជាពលរដ្ឋបន្តទៅទៀត៕ សូមមើលព័ត៌មានលម្អិតនៅថ្ងៃទី ២៧ ខែវិច្ចកា ឆ្នាំ២០១២!






ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
| ថ្ងៃនេះ | 440 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8647 | នាក់ |
| ខែនេះ | 78359 | នាក់ |
| ឆ្នាំនេះ | 475367 | នាក់ |
| សរុប | 57826763 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

