ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់

ដោយៈ សួន សុផលមុន្នី បន្ទាយមានជ័យ ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:55 នាទី ចំនួនអានៈ 1814

ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ត្រូវ​បាន​ប្រកាស​ដក​ចេញ​ពី​តំណែង ​បន្ទាប់​ពី​គេ​រក​ឃើញ​ថា មាន​កំហុស​ទុក​ឲ្យ​​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះ​ដោយសារ​ពស់វែក​ចឹក​ស្លាប់ ​មិន​ព្រម​ផ្ដល់​ថ្នាំ​ជួយ​សង្គ្រោះ។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ​ដើម្បី​ជា​ការ​ព្រមាន​ដល់​គ្រូពេទ្យ​ និង​មន្ត្រី​សុខាភិបាល​ជា​ច្រើន​រូប​ទៀត ​ត្រូវ​នាំ​គ្នា​គោរព​ក្រមសីលធម៌​គ្រូពេទ្យ​ និង​​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដោយ​ពុំ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ ​នៅ​ពេល​ពួកគេ​រត់​ទៅ​រក​ សេវា​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​សាធារណៈ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ ថា លោក​បាន​ប្រកាស​ដក​ហូត​តំណែង​លោក គឹម សំអុល ​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក ជាមុន​សិន ចាំ​រាយការណ៍​ទៅ​ថ្នាក់​លើ​តាម​ក្រោយ។ អាជ្ញាធរ​ខេត្ត​បាន​ស៊ើប​អង្កេត​លើ​ករណី​ស្លាប់​របស់​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ ដោយសារ​ពស់​វែក​ចឹក​នោះ​ រក​ឃើញ​ថា​ មន្ទីរពេទ្យ​មាន​ថ្នាំ​ព្យាបាល​ពស់​ចឹក ​ប៉ុន្តែ​ពុំ​ផ្ដល់​ព្យាបាល​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ទេ។

លោក អ៊ុង អឿន៖ «និយាយ​រួម គឺ​ការ​ធ្វេសប្រហែស​របស់​គាត់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្មេង​ហ្នឹង ដែល​គាត់​សង្គ្រោះ​មិន​ទាន់ អ៊ីចឹង​យើង​ស្រាវជ្រាវ​រក​ហេតុផល​រក​ឃើញ។ នេះ​ជា​ការ​ព្រមាន​របស់​អាជ្ញាធរ ហើយ​ម្យ៉ាង គឺ​ខ្ញុំ​បាន​ឯកភាព​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ជាមួយ ​អភិបាល​ស្រុក ហើយ​សុំ​ការ​គាំទ្រ​ពី​ឯក​ឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក គឹម សំអុល ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​ជុំវិញ​ការ​ប្រកាស​ដក​តួនាទី​ លោក​ចេញ​ពី​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​នេះ​បាន​ទេ។

កាល​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា ​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ រង​របួស​ដោយសារ​ពស់​វែក​ចឹក។ ភ្លាម​នោះ ឪពុក​ម្ដាយ​របស់​ក្មេង​នោះ ​បាន​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ថ្មពួក ប៉ុន្តែ​គ្រូពេទ្យ​បដិសេធ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក​ព្យាបាល។ ថ្នាំ​ពស់​ចឹក​ទុក​សម្រាប់​ព្យាបាល​ក្រុម​និស្សិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី សឺ ចន្ទី ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ រស់​នៅ​ភូមិ​ក្បាល​ទន្សោង ​ឃុំ​បន្ទាយឆ្មារ។ ​លោកស្រី​ ថ្លែង​​ថា ​គ្រូពេទ្យ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក រើសអើង​ចំពោះ​អ្នក​ជំងឺ ​ទុក​ឲ្យ​កូន​គាត់​អាយុ ៨​ឆ្នាំ ដែល​រងគ្រោះ​ដោយសារ​ពស់​វែក​ចឹក​នោះ ដាច់​ខ្យល់​ស្លាប់។

ទាក់ទិន​ការ​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក​នេះ​ លោកស្រី​យល់​ថា នេះ​គ្រាន់​ជា​ការ​ព្រមាន​មួយ ប៉ុន្តែ​បញ្ហា​សំខាន់​ គឺ​អាយុ​ជីវិត​របស់​មនុស្ស៖ «ថ្ងៃ​ក្រោយ​កុំ​ឲ្យ​មាន​ក្មេង​ស្លាប់​វេទនា​ដូច​កូន​ខ្ញុំ ឲ្យ​ពេទ្យ​ទាំង​អស់​គ្នា​ចាំ​ទុក មើល​គំរូ។ ខ្ញុំ​អង្វរ​គេ គេ​ថា មាន​តែ​ថ្នាំ​និស្សិត ខ្ញុំ​ថា យក​មក​ចាក់​ឲ្យ​កូន​ខ្ញុំ​មក ខ្ញុំ​សុខ​ចិត្ត​អោយ​ប្រាក់ គេ​ថា ចាក់​មិន​បាន​ទេ គេ​ខុស​ច្បាប់​គេ សុខ​ចិត្ត​ឲ្យ​កូន​ខ្ញុំ​ងាប់ គេ​ថា គេ​មិន​ចាក់​ឲ្យ​ទេ គេ​ថា​ខុស​ច្បាប់»

លោក ផុន និមល ត្រូវ​ជា​ឪពុកមា​ក្មេង​រងគ្រោះ​ថ្លែង​ថា ​ក្មួយ​របស់​គាត់​ក្រោយ​ពី​ពស់​ចឹក បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម។ ចម្ងាយ​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​មាន​ប្រវែង ១៦​គីឡូម៉ែត្រ ជិត​ជាង​ពី​ផ្ទះ​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​ជប៉ុន មង្គលបុរី​ ដែល​មាន​ចម្ងាយ​រហូត​ទៅ​ដល់​ជាង ៦០​គីឡូម៉ែត្រ។

លោក​បន្ត​ថា មន្ទីរពេទ្យ​ថ្មពួក បាន​ធ្វើ​ឲ្យ​ក្មួយ​ប្រុស​គាត់​ស្លាប់៖«ប្រជាពលរដ្ឋ​គ្នា​សង្ឃឹម​ថា ទៅ​រក​ពេទ្យ ពេទ្យ​មិន​បាន​ធ្វើការ មិន​បាន​ធ្វើ​តួនាទី​ខ្លួន​ដក​ចេញ។ ឲ្យ​មន្ត្រី​ពេទ្យ​ទាំង​អស់​កែ​ខ្លួន​ផង អ្នក​ដែល​មិន​បាន​ដក​ចេញ​ឃើញ​ប្រជាពលរដ្ឋ​មើល​ឲ្យ​បាន​ដិត​ដល់​ផង គ្នា​មិន​មាន​លុយ​មិន​មាន​កាក់ គោល​បំណង​លើក​ដៃ​សំពះ ហើយ​ក៏​មិន​ជួយ»

លោក អ៊ុង អឿន ជា​អភិបាល​ខេត្ត​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ មាន​រៀបចំ​កិច្ច​ប្រជុំ​គ្រប់​មន្ត្រី​ទាំង​អស់​ទូទាំង​ស្រុក​ ក្រុង ខេត្ត ចូលរួម។ គោល​បំណង​គឺ​ដើម្បី​ពង្រឹង​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទូទៅ​មិន​គិត​ក្មេង​ចាស់ អ្នក​ណា​ធំ អ្នក​ណា​តូច​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1848ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1749ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន2059ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1860ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន2045ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1910ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1578ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1724ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1914ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន2209ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      662នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6823នាក់
ខែនេះ    6823នាក់
ឆ្នាំនេះ   289475នាក់
សរុប   57640871នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:17