អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ

ដោយៈ មករា បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1628

អាជ្ញាធរ និង​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​បន្ទាន់​មួយនៅ​មន្ទីរ​សុខាភិបាល​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១២ ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​ការិយាល័យ​សុខាភិបាលក្នុង​មន្ទីរ និង​ការិយាល័យ​តាម​ស្រុក​/​ក្រុង ប្រធាន​/​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​/​ក្រុង ស្រុក មណ្ឌល​សុខភាព​ទាំងអស់​ទូទាំង​ខេត្ត ដើម្បី​តម្រង់ និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ មនសិកា​រ ស​ម្ប​ជ្ជ​ញ្ញៈ មន្ត្រី​សុខាភិបាល និង​ពេទ្យ​ឡើងវិញ ក្នុង​ខេត្ត បន្ទាប់ពី​ករណី​រឿងអាស្រូវគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក មិន​ព្យាបាល​កុមារ​ម្នាក់ដែល​ពស់វែកដំបូក​ចឹក បណ្ដាលឲ្យ​កុមារ​នោះ​ស្លាប់​។ គ្រូពេទ្យ​ថាមាន​ថ្នាំ តែ​សម្រាប់​ទុក​ចាក់​ជូន​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ហ៊ុនសែន ដែល​ចុះ​វាស់វែង​ដី​ប៉ុណ្ណោះ​។

គួររំលឹកថា នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ឪពុកម្ដាយ​របស់​កុមារ​ឈ្មោះ សាមឿន តូ​ត អាយុ ៧​ឆ្នាំ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បាន​ដឹក​តាម​រថយន្តឈ្នួល កុមារ​នេះដែល​ត្រូវ​ពស់វែកដំបូកបាន​ចឹក ពី​ល្ងាច​ក្នុង​បរិវេណ​ផ្ទះ ចំ​ត្រង់​ចង្អុលដៃ មក​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ដើម្បី​សុំ​ពេទ្យ​ពិនិត្យ​សង្គ្រោះ​ព្យាបាល​បន្ទាន់​។ ប៉ុន្តែ​ប្រធាន​ពេទ្យ​ប្រចាំការ​វេន​យប់នោះ គឺ​លោក​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ដែលមាន​អត្ត​ច​រិត អាកប្បកិរិយា មិនសូវ​និយាយស្ដី ស្ពឹក​ស្រពន់ និង​មិន​សហការ​រាយការណ៍ បាន​ឆ្លើយថា ខ្លួន​មិនចេះ​ព្យាបាល និង​ថាគ្មាន​ថ្នាំ​ព្យាបាល​ទេ ព្រោះថ្នាំ​មានតែ​សម្រាប់​ទុក​បម្រុង​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ដែល​ចុះ​វាស់ដី ជូន​ពលរដ្ឋ​ប៉ុណ្ណោះ​។ ម្ដាយ​ក្មេងរងគ្រោះ បាន​អង្វរករ និង​សុំ​បង់​ជា​លុយ​ប៉ុន្មាន​ក៏ដោយ ដើម្បី​សង្គ្រោះ​ជីវិត​កូន​។

ប៉ុន្តែ​គ្រូពេទ្យ​នោះពុំ​ព្រម ហើយ​បញ្ជូន​កុមារ​រងគ្រោះចេញ ដោយ​ឲ្យ​អ្នកជំងឺ​ដឹក​តាម​រថយន្តឈ្នួ គ្មាន​ពេទ្យ​តាម និង​គ្មាន​ចាក់​ថ្នាំ ឬ​បន្តោក​សេ​រ៉ូម អ្វី​ឡើយ​។ ទីបំផុត​កុមារ​រងគ្រោះបាន​ស្លាប់​។​

​លោក​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ក៏​ប្រាប់​សារព័ត៌មាន​ថា ពេទ្យ​មាន​ថ្នាំ​បម្រុង​ទុកសម្រាប់តែ​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ចុះ​វាស់វែង​ដីធ្លី​ប៉ុណ្ណោះ​។ ឯ​ថ្នាំ​សម្រាប់​ពលរដ្ឋ មាន​មិន​គ្រប់​ដូ​ស​ទេ​។ តែមាន​គ្រូពេទ្យ​ខ្លះលួច​និយាយថា ពេទ្យ​ពុំ​ហ៊ាន​ព្យាបាល​កុមារ​នោះទេ ហើយ​បាន​បញ្ជូន​កុមារ​នោះទៅកាន់​ពេទ្យ​ខេត្ត​។​

​លោក ប្លែក វា​រី អភិបាលស្រុក​ថ្មពួក មានប្រសាសន៍ថា ការបាត់​បង់ជីវិត​ក្មេងប្រុស​ម្នាក់នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុខាភិបាល សោកស្ដាយ​ពន់ពេក​ណាស់​ហើយ តែ​វារឹតតែ​សោកស្ដាយ​ជាង​នេះ គឺ​វា​បាន​ផ្សារភ្ជាប់ និង​ជះឥទ្ធិពល​ខូច​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ប៉ះពាល់​កិត្តិយស​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ខិតខំ​ធ្វើ​ការងារ​ជូន​ពលរដ្ឋ និង​ពុំដែល​បានគិត ឬ​ធ្វើ ដែលថាទុក​ថ្នាំ​សម្រាប់​ពួកខ្លួនឲ្យមាន​តម្លៃ ជាង​ជីវិត​ពលរដ្ឋ និង​កូនចៅ​នោះឡើយ​។​

​លោក​អភិបាលស្រុកថ្ម​ពួក បាន​គូសបញ្ជាក់ថា “​វា​ដូចជា​ហែក​បេះដូង​ស្រុក​ថ្មពួក ដែល​ចាំបាច់កុំឲ្យ​មាន​ជាថ្មី និង​គ្រប់​ជំនាញ គ្រប់គ្នា​ទាំងអស់ ត្រូវតែ​រួមគ្នា ពង្រឹង​ការងារ​ឡើងវិញ​។ អាជ្ញាធរ​អត់​ជ្រៀតជ្រែក និង​គ្មាន​ចេតនា​លូកដៃ​ណែនាំជំនាញ​ណា​ទេ តែ​សូម​ចូលរួម​កែលំអ ដើម្បី​ទាំងអស់គ្នា​”​។​

​អ្នកស្រី នួ​ម សុភ័ណ អភិបាលរង​ស្រុក​ថ្មពួក ក៏បាន​មានប្រសាសន៍ថា “​ការគ្រប់គ្រង​ចាំបាច់ត្រួតពិនិត្យ វាយតម្លៃ និង​កែលំអ​ឡើងវិញ​ជាប្រចាំ ដូចជាគុណធម៌ ក្រម​វិជ្ជាជីវៈ​គ្រូពេទ្យ ត្រូវតែ​គោរព ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​តួនាទី​ភារកិច្ច​។ សំខាន់​ជាង​នេះ គឺ​គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស មាន​ឆន្ទៈ មនសិ​ការ សតិ​ស​ម្ប​ជ្ជ​ញ្ញៈ សុភាពរាបសា ទន់ភ្លន់ រឹងប៉ឹង និង​ម៉ឺងម៉ាត់​”​។​

​មន្ត្រី​ក្រុមអធិការកិច្ច​របស់​ម​ន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យដឹងថា ករណីនេះ ទាំង​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ទាំង​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ប្រធាន​ប្រចាំ​វេន​យប់ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​កំហុស ដោយ​មិន​ទទួលខុសត្រូវ​វិជ្ជាជីវៈ ដោយមាន​អ្នកជំងឺ​ធ្ងន់មិន​រាយការណ៍ និង​មិន​សុំ​សហការ​ពី​អាជ្ញាធរ​ស្រុក ជាពិសេស​គ្រូពេទ្យ​នោះដឹងថា កុមារ​រងគ្រោះ ត្រូវ​ពស់​ចឹក ពុំ​ដឹង​ធ្វើ​ម៉េច ហើយ​បញ្ជូន​អ្នកជំងឺ​តាម​រថយន្តឈ្នួល មិន​ប្រើ​រថយន្ត​ពេទ្យ ដែលមាន ហើយ​ពុំបាន​ព្យាបាល​សង្គ្រោះ (​ចាក់​ថ្នាំ ឬ បន្តោក​សេរ៉ូម ឬ រុំ​របួស​) ជាដើម​។​

​អាជ្ញាធរ​ក៏បាន​អះអាងថា ថ្នាំ​បម្រុង​ទុកសម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន មានតែ ១០ ដប ហើយ​គ្មាន​ការណែនាំ​ពី​មន្ទីរ ឬ​ការិយាល័យ​សុខាភិបាល ឬ​នរណាថាដាច់ខាតត្រូវ​ទុក​បម្រុងសម្រាប់តែ​យុវជន​ស្ម័គ្រចិត្ត​ជាដាច់ខាត មិនអាច​យកមកប្រើ​កា​រ​សិនដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​នោះទេ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន2060ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1656ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1759ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1719ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1743ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន4001ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2412ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2055ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1627ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1961ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      156នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6317នាក់
ខែនេះ    6317នាក់
ឆ្នាំនេះ   288969នាក់
សរុប   57640365នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 02:01