ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1612

ក្មេង​ប្រុស​អា​យុ​៤​ឆ្នាំម្នាក់​ត្រូវ​បាន​ឃាត​ករ​ដ៏សាហាវ​ឃោឃៅលួច​បីពី​ក្នុង​មុងដែល​កំ​ពុង​ដេក​លក់​ យក​ទៅបោក​សំលាប់​នៅ​ឯ​វាល​ស្រែ​ ​ក្បែរ​ផ្ទះ​ក្មេង​រង​គ្រោះ កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១២​ ស្ថិត​ក្នុង​​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ។​

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ​ ចំរើន​ រតនៈ​ មាន​អាយុ​៤​ឆ្នាំ​ ឪពុកឈ្មោះ នី​ ចំរើន​ ជា​បុរស​ពោះ​ម៉ាយ បច្ចុប្ប​ស្នាក់​នី​ក្នុង​ ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម​ ក្រុង​ខេត្ត​សៀម​រាប។ ចំណែក​ឯ​ឃាត​ករ​​​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំ​ មានស្រុក​​កំណើត នៅ​​ស្រុក​កោះសូទិន​ ខេត្ដកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​

យោង​តាម​សាក្សី​​​​ម្នាក់​ឈ្មោះ ផេង​ ធី​ អាយុ​៤៤​ឆ្នាំ​ នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយ​ថា​ ក្មេង​ប្រុស​ដ៏​ អភ័ព្វ​នេះ​ពុំ​មាន​ម្ដាយ​គ្រប់គ្រង​ទេ​​ ព្រោះ​ម្ដាយ​ឪពុក​របស់​គេ​បាន​លែងលះ​គ្នា​យូរ​ ឆ្នាំ​មក​ហើយ​ ដោយ​បច្ចុប្បន្ន​រូបគេ​រស់​ នៅ​ជាមួយ​ឪពុក​និង​ជីដូន​ជី​តា​។​ មុន​ពេល​​កើតហេតុ​ឪពុក​និង​យាយ​បាន​ទៅ​ដេក​ នៅ​ចំការ​​ឯ​ស្រុក​ស្វាយ​លើ​ នៅ​សល់​តែ​ ជីតា​និង​ចៅ​ដេក​យាម​ផ្ទះ​​។​ សាក្សី​បន្ដ​ថា​ ព្រឹក​ថ្ងៃ​កើតហេតុ​​នៅ​វេលា​ម៉ោង​ទៀប​ភ្លឺ​តា​បាន​ងើប​ទៅ​ ចំការ​ទៀត​ ដោយ​ទុក​ឱ្យ​ចៅ​ដេក​ក្នុង​​មុង​ម្នាក់ឯង​មិនដឹង​ថា​ ឃាតក​ចូល​ទៅ​​ចាប់​ក្មេង​រង​គ្រោះ​ យក​ទៅ​សម្លាប់​នៅ​ចន្លោះ​ម៉ោង​ណា​ទេ​ ប៉ុន្ដែ​ផ្អើល​ឆោឡោ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី៤។​​ សាក្សីបាន​បន្ថែមទៀត​ថា​ ការ​ភ្ញាក់​ផ្អើល​ដឹង​ថា​ឃាត​ករ​សម្លាប់​ក្មេង​​ដោយសា​ ឃាតក​របាន​មក​​គោះ​ទ្វារ​របស់​គាត់​​ហើយ​​ ប្រាប់​គាត់​ថា​ ​អញ​បាន​​ចាប់ក្មេង​រង​គ្រោះ​​ យក​ទៅ​សម្លាប់​បាត់​ហើយ​ គឺ​នៅ​វាល​​ស្រែ​ក្បែរ​ផ្ទះ​ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​រត់​ ទៅ​មើល​តាម​ការ​ប្រាប់របស់ជន​សង្ស័យ ក៏បាន​​ឃើញ​ក្មេង​ រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​វាលស្រែ​ដោយ​ មាន​ឈាម​ហូរ​ស្រោច​ពេញ​ក្បាល​ និង​ ត្រចៀក​ទើប​រូប​គាត់​ស្រែក​ឱ្យ​គេ​ជួយ​ និង​ផ្ដល់​ដំណឹង​ទៅ​នគរ​បាល​ទើប​ក្រុម​នគរ​បាល​បាន​ឃាត់​ខ្លួន​ឃាតករ​វាយ​ខ្នោះ​ភ្លាមៗ​។​  

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំព័ត៌មាន​លំអិតអំពីសាច់ញាតិក្មេង​រង​គ្រោះ​បាន​ទេ ពាក់​ព័ន្ធ​ករ​ណី​ដែល​ ពូកគេទុក​ក្មេង​រង​គ្រោះ​ចោល​អោយ​ដេក​ក្នុង​មុង​តែម្នាក់​ឯងដូច្នេះ។

បើ​យោង​តាម​សម្តី​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ជន​សង្ស័យ​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ក្មេង​ខាង​លើ​មែន តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ឈាន​ដល់​យក​ក្មេង​ទៅ​បោក​សម្លាប់​យ៉ាង​ឃោឃៅ​បែប​នេះ។ សមត្ថកិច្ច​បន្ថែម​ថា ពួកគាត់​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃ​ដដែល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1541ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន28ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2191ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1791ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2758ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1542ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1811ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1756ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1610ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន2009ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      753នាក់
ម្សិលមិញ    1772នាក់
សប្ដាហ៍នេះ    9196នាក់
ខែនេះ    10989នាក់
ឆ្នាំនេះ   124506នាក់
សរុប   57475902នាក់
ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 10:04