សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 05 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1662

នៅ​ព្រឹក​ថ្ងៃទី​៥នេះ លោក​ ស៊ិនណារ៉ា នាយ​រង​ប៉ុស្តិ៍ស្តី​ទី​សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​បាន​ប្រាប់​បន្ថែម​ដល់​អ្នក​យក​ព័ត៌មាន​យើងអំ​ពី​ករណី​ឃាត​ករ​យក​ក្មេង​អាយុ​៤​ឆ្នាំ​ទៅ​បោក​សំ​លាប់​នៅ​វាល​ស្រែ​ថា ឃាត​ករ​​​ដែល​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំនេះ ជា​មនុស្ស​វិកលចរិត។ លោកណារ៉ា​បន្ត​ថា ជាញឹក​ញាប់​ឃាត​ករ (ឈី​វ​ ណា​រិ​ន ) តែង​តែ​បាន​ច្រ​បាច់​ក​ប្រ​ពន្ធ​របស់​ខ្លួន​ ដោយ​ស្រែក​ថា ប្រ​ពន្ធជា​​ពស់​ថ្លាន់។ លោក​ណារ៉ាបាន​អះ​អាង​ទៀត​ថា ឃាតករ​ខាល​លើ​នេះ​មាន​ឯកសា​ពី​មន្ទីរ​ពេទ្យ​បង្អែក ត្រឹម​ត្រូវដែល​បញ្ជាក់​ថា ជា​មនុស្ស​វិកល​ចរិត ហើយ​កាល​ពី៤-៥ថ្ងៃ​មុន​នេះ ជនសង្ស័យ​បាន​ទៅ​បើក​ថ្នាំពី​មន្ទីរ​ពេទ្យមក​លេប ជំងឺ​រាង​ធូរ​​ស្រាល​បន្តិច​ហើយ វា​រើម្តងៗ​តែប៉ុណ្ណោះ។ លោក​ណារ៉ាបន្ថែម​ថា ពេល​ដែល​ជន​សង្ស័យ​ចាប់​ក្មេង​ពី​ក្នុង​មុង​យក​ទៅបោក​សំ​លាប់​នោះ​គឺ គេឆ្លើយ​ថា គេ​ឃើញ​សត្វ​ជ្រូកដេក​ក្នុង​មុង​ក៏ខឹង​ទើប​ឈាន​ដល់​ចាប់​យក​ទៅ​បោក​សំលាប់ រួច​រាង​ស្វាង​ពី​ឆ្កួតក៏​ដើរ​មក​ប្រាប់​អ្នក​ជិត​ខាង​ដែល​ជា​សាក្សីថា បាន​សំលាប់​ក្មេង​នៅ​ឯ​វាល​ស្រែបាត់​ទៅ​ហើយ។លោក​ណារ៉ាបន្ថែមទៀតថា ចាំអោយ​តុលាការ​ជា​អ្នក​សម្រេច​ចុះ ខាង​ប៉ូលីស​បាន​ធ្វើ​សំណុំ​រឿង​បញ្ជូនទៅ​ហើយ។

ក្មេង​ប្រុស​អា​យុ​៤​ឆ្នាំម្នាក់​ត្រូវ​បាន​ឃាត​ករ​ដ៏សាហាវ​ឃោឃៅលួច​បីពី​ក្នុង​មុងដែល​កំ​ពុង​ដេក​លក់​ យក​ទៅបោក​សំលាប់​នៅ​ឯ​វាល​ស្រែ​ ​ក្បែរ​ផ្ទះ​ក្មេង​រង​គ្រោះ កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១២​ ស្ថិត​ក្នុង​​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ។​

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ​ ចំរើន​ រតនៈ​ មាន​អាយុ​៤​ឆ្នាំ​ ឪពុកឈ្មោះ នី​ ចំរើន​ ជា​បុរស​ពោះ​ម៉ាយ បច្ចុប្ប​ស្នាក់​នី​ក្នុង​ ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម​ ក្រុង​ខេត្ត​សៀម​រាប។ ចំណែក​ឯ​ឃាត​ករ​​​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំ​ មានស្រុក​​កំណើត នៅ​​ស្រុក​កោះសូទិន​ ខេត្ដកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​

យោង​តាម​សាក្សី​​​​ម្នាក់​ឈ្មោះ ផេង​ ធី​ អាយុ​៤៤​ឆ្នាំ​ នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយ​ថា​ ក្មេង​ប្រុស​ដ៏​ អភ័ព្វ​នេះ​ពុំ​មាន​ម្ដាយ​គ្រប់គ្រង​ទេ​​ ព្រោះ​ម្ដាយ​ឪពុក​របស់​គេ​បាន​លែងលះ​គ្នា​យូរ​ ឆ្នាំ​មក​ហើយ​ ដោយ​បច្ចុប្បន្ន​រូបគេ​រស់​ នៅ​ជាមួយ​ឪពុក​និង​ជីដូន​ជី​តា​។​ មុន​ពេល​​កើតហេតុ​ឪពុក​និង​យាយ​បាន​ទៅ​ដេក​ នៅ​ចំការ​​ឯ​ស្រុក​ស្វាយ​លើ​ នៅ​សល់​តែ​ ជីតា​និង​ចៅ​ដេក​យាម​ផ្ទះ​​។​ សាក្សី​បន្ដ​ថា​ ព្រឹក​ថ្ងៃ​កើតហេតុ​​នៅ​វេលា​ម៉ោង​ទៀប​ភ្លឺ​តា​បាន​ងើប​ទៅ​ ចំការ​ទៀត​ ដោយ​ទុក​ឱ្យ​ចៅ​ដេក​ក្នុង​​មុង​ម្នាក់ឯង​មិនដឹង​ថា​ ឃាតក​ចូល​ទៅ​​ចាប់​ក្មេង​រង​គ្រោះ​ យក​ទៅ​សម្លាប់​នៅ​ចន្លោះ​ម៉ោង​ណា​ទេ​ ប៉ុន្ដែ​ផ្អើល​ឆោឡោ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី៤។​​ សាក្សីបាន​បន្ថែមទៀត​ថា​ ការ​ភ្ញាក់​ផ្អើល​ដឹង​ថា​ឃាត​ករ​សម្លាប់​ក្មេង​​ដោយសា​ ឃាតក​របាន​មក​​គោះ​ទ្វារ​របស់​គាត់​​ហើយ​​ ប្រាប់​គាត់​ថា​ ​អញ​បាន​​ចាប់ក្មេង​រង​គ្រោះ​​ យក​ទៅ​សម្លាប់​បាត់​ហើយ​ គឺ​នៅ​វាល​​ស្រែ​ក្បែរ​ផ្ទះ​ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​រត់​ ទៅ​មើល​តាម​ការ​ប្រាប់របស់ជន​សង្ស័យ ក៏បាន​​ឃើញ​ក្មេង​ រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​វាលស្រែ​ដោយ​ មាន​ឈាម​ហូរ​ស្រោច​ពេញ​ក្បាល​ និង​ ត្រចៀក​ទើប​រូប​គាត់​ស្រែក​ឱ្យ​គេ​ជួយ​ និង​ផ្ដល់​ដំណឹង​ទៅ​នគរ​បាល​ទើប​ក្រុម​នគរ​បាល​បាន​ឃាត់​ខ្លួន​ឃាតករ​វាយ​ខ្នោះ​ភ្លាមៗ​។​  

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំព័ត៌មាន​លំអិតអំពីសាច់ញាតិក្មេង​រង​គ្រោះ​បាន​ទេ ពាក់​ព័ន្ធ​ករ​ណី​ដែល​ ពូកគេទុក​ក្មេង​រង​គ្រោះ​ចោល​អោយ​ដេក​ក្នុង​មុង​តែម្នាក់​ឯងដូច្នេះ។

បើ​យោង​តាម​សម្តី​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ជន​សង្ស័យ​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ក្មេង​ខាង​លើ​មែន តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ឈាន​ដល់​យក​ក្មេង​ទៅ​បោក​សម្លាប់​យ៉ាង​ឃោឃៅ​បែប​នេះ។ សមត្ថកិច្ច​បន្ថែម​ថា ពួកគាត់​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃ​ដដែល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន864ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1648ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2417ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1872ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1770ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1619ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1767ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1803ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1706ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1556ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4855នាក់
ម្សិលមិញ    1958នាក់
សប្ដាហ៍នេះ    6823នាក់
ខែនេះ    11180នាក់
ឆ្នាំនេះ   228272នាក់
សរុប   57579668នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2026 ម៉ោង 21:48