អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ

ដោយៈ សុខ សេរី ភ្នំពេញ ថ្ងៃទី 05 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 11:48 នាទី ចំនួនអានៈ 1803

អង្គការ​អន្តរជាតិ​មួយ​ដែល​បាន​តាម​ដាន​ស្ថានការណ៍​អំពើ​ពុក​រលួយ​នៅ​លើ​ពិភពលោក បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​លំដាប់​នៃ​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ឡើយ។

តំណាង​អង្គការ​នេះ បាន​ទាម​ទារ​ឲ្យ​កម្ពុជា ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ដោយ​មិន​រើស​មុខ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ចំណាយ​ថវិកា​រដ្ឋ និង​វិស័យ​ផ្សេងៗ​ទៀត។

អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ដាក់​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​សរុប​១៧៦។ នេះ គឺ​ជា​ចំណាត់​ថ្នាក់​មួយ​កំណត់​ថា កម្ពុជា មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១២ នេះ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៧ នោះ គឺ​ប្រសើរ​ជាង​ប្រទេស​ឡាវ ជាប់​ចំណាត់​ថ្នាក់​លេខ​១៦០ និង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ជាប់​ចំណាត់​ថ្នាក់​១៧២។ ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នោះ គឺ​ប្រទេស​សូម៉ាលី (Somali) និង​ប្រទេស​កូរ៉េខាងជើង (North Korea)។

របាយការណ៍​បាន​បន្ត​ថា ប្រទេស​ដែល​ស្អាតស្អំ ឬ​គ្មាន​អំពើ​ពុក​រលួយ​នោះ មាន​ដូច​ជា​ប្រទេស​ដាណឺម៉ាក (Denmark) ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រទេស​ស្វីស (Swiss) ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​អូស្ត្រាលី (Australia) ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal Hotel) នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ថា អង្គការ​របស់​លោក​បាន​ចាត់​ចំណាត់​ថ្នាក់​នេះ​ពី​លេខ​០ ដែល​ប្រទេស​គ្មាន​អំពើ​ពុក​រលួយ ដល់​លេខ​១០០ ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​លេខ​៤៣ គឺ​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​មធ្យម៖ «អ្នក​ធ្វើ​អាជីវកម្ម សហគ្រិន ដែល​គេ​មក​ពី​បណ្ដា​ប្រទេស​ជឿន​លឿន ប្រទេស​ដែល​មាន​ភាព​ស្អាតស្អំ ដូច​ជា​នៅ​ប្រទេស​បច្ចឹម ដូច​ជា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប មួយ​ចំនួន គេ​ពិបាក​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ទី២ បើ​យើង​និយាយ​អំពី​លក្ខណៈ​ជីវភាព គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ អ្នក​ក្រីក្រ​ហ្នឹង​ធ្ងន់ធ្ងរ​ជាង​គេ ដែល​គាត់​មិន​ស្គាល់​អំពើ​ពុក​រលួយ​ស្អី​ផង។ ហើយ​យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ទាំង​អស់»

ចំណែក​ឯ​នាយក​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​ទាម​ទារ​ឲ្យ​មាន​ច្បាប់​មួយ​ដើម្បី​ឲ្យ​អ្នក​កាសែត និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​ចំណាយ​ថវិកា​រដ្ឋ កិច្ច​សន្យា​នានា​ជាមួយ​ក្រុមហ៊ុន​ឯកជន ការ​សម្រេច​ចិត្ត​នានា​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ឲ្យ​មាន​ការ​បើក​ចំហ ឬ​តម្លាភាព​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លើ​បញ្ហា​សំខាន់ៗ៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​បញ្ចូល​សកម្មភាព​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សម្រេច​ចិត្ត​សាធារណៈ​ទាំង​អស់ ត្រូវ​ពង្រឹង​យន្តការ​ស្វែង​រក​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ និង​ការ​អនុវត្ត​វិធាន និង​ចាត់​ការ​ផ្លូវ​ការ​តាម​រយៈ​តុលាការ​ឯករាជ»

ទាក់​ទង​នឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា លោក​មិន​អាច​ទទួល​យក​របាយការណ៍​នេះ​បាន​ទេ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ ឬ​ទស្សនៈ​របស់​អង្គការ​នោះ៖ «ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ យើង​បាន​ទទួល​ការ​វាយ​តម្លៃ​ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ក៏​ដូច​ជា​អង្គការ​ដទៃ​ទៀត​ដែរ។ អាស្រ័យ​ហេតុ​ដូច្នេះ យើង​មើល​ទៅ​លើ​ទម្រង់​ទឹក​មុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា យើង​ឃើញ​មាន ៨០​ជាង ៨២% ឬ ៨៣% ដែល​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ហ្នឹង រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ចំ​ទិស​ដៅ​ដែល​ខ្លួន​ពេញ​ចិត្ត»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ថា​ជា​ការ​ត្រឹមត្រូវ៖ «ពង្រឹង​ស្ថាប័ន​ជាតិ ស្ថាប័ន​រដ្ឋសភា ត្រូវ​តែ​មាន​ការ​អនុវត្ត ការ​តាម​ដាន ការ​សួរ​ដេញ​ដោល មាន​សិទ្ធិ​ទម្លាក់​រដ្ឋមន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មិន​បំពេញ​ការងារ​ត្រឹមត្រូវ។ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ឯករាជ មិន​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ជា​អ្នក​សម្រេច​ឲ្យ​ចាប់​អ្នក​ណា ឬ​មិន​ឲ្យ​ចាប់​អ្នក​ណា​នោះ​ទេ»

កន្លង​មក អង្គការ​យូ.អេស.អេ.អាយ.ឌី (USAID ) របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​លំអិត​មួយ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០០៤ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាត់​បង់​ថវិកា​រដ្ឋ​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ព្រៃ​ឈើ ការ​សូកប៉ាន់ និង​ការ​រត់​ពន្ធ​ជាដើម។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១២ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដែល​ទើប​បាន​បង្កើត​ឡើង​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ​នោះ ត្រូវ​តែ​បន្ត​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទាទោស​ដោយ​មិន​រើស​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1626ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1993ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1835ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1695ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1827ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2891ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1826ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1654ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2615ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1635ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      644នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8851នាក់
ខែនេះ    78563នាក់
ឆ្នាំនេះ   475571នាក់
សរុប   57826967នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:09