បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 06 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 02:45 នាទី ចំនួនអានៈ 1601

បន្ទាប់​ពី​ជា​រៀង​រាល់​រដូវ​ត្រី​ពង​កូន​ពី​មួយ​ឆ្នាំ​ ទៅមួយ​ឆ្នាំគេ​ឃើញ​មាន​ជន​ជាតិ​វៀត​ណាម​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ ​នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​ជា​ប្រ​ភេទ​ត្រី​ស៊ី​សាច់​ត្រី​​ដូច​គ្នា​ជា​អាហារ ដែល​រដ្ឋ​បាន​ប្រ​កាស​អោយ​ពល​រដ្ឋ​នៅ​កម្ពុជា​ផ្អាក​ចិញ្ចឹម​ត្រី​ទាំង​នេះ ជា​បណ្តោះ​អាសន្ន​តាំង​ពី​ឆ្នាំ​២០០៤​មក​​ម្លេះ។

ក្រុម​អ្នក​ចិញ្ចឹម​ត្រី​មិន​ស្រប​ច្បាប់​ទាំង​នេះ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​ពួក​ដង្ខៅ​មាន​លុយ​ និង​មាន​ខ្នង​បង្អែក​នៅ​ពី​ក្រោយខ្នង​ទៀត​ផង​ ហើយ​ម្យ៉ាង​វិញ​ទៀត​គេ​សង្ស័យ​នថា​ មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្នុង​ខេត្ត​ ទើបបាន​ជា​​ពួក​អ្នក​ប្រ​កប​របរ​ខុស​ច្បាប់​ទាំង​នេះ​គេ​គ្មាន​ការកោត​​ក្រែង​រអែង​និង​ច្បាប់​ទាល់​តែ​សោះ។

បើ​ទោះបី​​ជា​រដ្ឋ​បាន​ប្រកាស​បិត​ឡូ​នេសាទ​ឯក​ជន​នៅ​បឹង​ទន្លេ​សាប​ ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ណា​ក៏ដោយ ក៏​ត្រី​នៅ​បឹង​ទន្លេសាប​ នៅ​តែ​គ្មាន​សង្ឃឹម​ថានិង​បាន ពង​កូន​ តកូន​តចៅ​ សំបូរដូច​កាល​ពី​សម័យ​មុន​ដែរ បើ​រដ្ឋ​មិន​មាន​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​នេសាទអោយ​បាន​ជោគ​ជ័យ​​ទេនោះ។ ​

អ្នក​នេសាទ​ដែល​មាន​វ័យ​ចំណាស់​នៅ​តាម​ដង​ទន្លេសាប​មាន​ជំនឿយ៉ាង​មុត​មាំថា ប្រភេទ​ត្រី​ស៊ី​សាច់​ជា​អាហារ​ ពុំ​អាច​យក​ទៅ​ចិញ្ចឹម​អោយ​ស៊ី​កន្ទុ ឬ​ចំណីការ៉ុង​ដែល​គេលក់​តាម​ទី​ផ្សាបាន​ទេ ព្រោះ​ចំ​ណី​ដែល​មិន​មែន​ជា​ចំ​ណី​ធម្មជាតិ​របស់​វា​ធ្លាប់​ស៊ី​ វា​ធ្វើ​អោយ​ត្រី​ទាំង​នោះ​គ្មាន​ការ​ធំធាត់​ ពោល​គឺ​មាន​តែ​ក្បាល ស្បែក​ហើយ​និង​ឆ្អឹង​តែប៉ុណ្ណោះ។

នៅ​រដូវ​បិត​ឡូនេសាទ​ ដែល​ជា​រដូវ​​រដ្ឋ​ហាម​ឃាត់​ ការ​នេសាទ​ទ្រង់​ទ្រាយ​ធំ ទុក​អោយ​ត្រី​ពង​កូន​បន្ត​ពូជ​ ដើម្បី​ជាស​វៀង​ការ​បាត់​បង់​ពូជ​ត្រីនៅ​បឹង​ទន្លេ​សាបនោះ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ស៊ី​សាច់​ជា​អាហារ​ទាំង​នេះ បាន​នាំ​គ្នាទិញ​កូន​​ត្រីឆ្តោតូច​ៗ​ប៉ុនៗដើម​ធូបពី​អ្នក​នេសាទនៅ​បឹង​ទន្លេ​សាប​ យក​មក​ផ្សាំទុកមួយ​រយៈទើប​យក​មក​ប្រ​លេងក្នុង​ស្រះ​នីមួយៗ។

ត្រីឆ្តោវា​ស៊ី​កូន​ត្រីអស់​ជា​ច្រើន​គឺ​ឡូ​ក្រាម តាំង​ពី​ការ​ចិញ្ចឹ​ម​ដំ​បូង​រហូត​ដល​ ត្រី​ធំ​អាច​ចាប់​លក់​បាន នេះ​ហើយ​ជា​មូល​ហេតុ​ដែល​គេ​បារម្ភណ៍ថា បើ​ការ​ចិញ្ចឹម​ត្រី​ស៊ី​សាច់ជា​អាហារ​កាន់​តែ​ច្រើន​ វា​និង​មាន​ការ​បំ​ផ្លាញ​ពូជ​ត្រី​អស់​ជា​ច្រើន​ពី​បឹង​ទន្លេ​សាប​ផង​ដែរ។

បើ​យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១២នេះ គេសង្កេត​ឃើញ​ថា នៅ​តាម​បណ្តារ​ខេត្ត​មួយ​ចំនួន​ គេ​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ដោយ​ចាន​ចាប់​យក​ត្រី​ទាំង​នោះ​ទៅ​ប្រលេង​ក្នុង​បឹង​ទន្លេ​សាប​ អោយ​វា​រស់​មាន​សេរីភាព​ជា​លក្ខណៈ​ធម្ម​ជាតិ​របស់​វា​វិញ។

ចំ​ណែក​ខេត្ត​សៀម​រាប​វិញ​ថ្នាក់​ដឹក​នាំ​តាំង​ពី​លើ​ដល់​ក្រោម រាប់​ទាំង​មន្រ្តី​ជំនាញផង​នោះ ហាក់​ធ្វើ​មិន​ដឹង​មិន​លឺអំ​ពី​បញ្ហា​ទាំង​អស់​នេះ។ មិន​តែ​ប៉ុណ្ណោះ​បើ​ទោះ​ជា​មាន​ការ​រាយ​ការណ៍ពី​ពល​រដ្ឋ​ ឬ​ស្ថាប័នណា​មួយ​​អំ​ពី​បទ​ល្មើស​នេសាទទាំង​នេះ​ក៏​ដោយ ក៏​អស់​លោក​ខាង​លើ​នេះ​នៅ​តែ​មិន​ឈឺ​ក្បាល​វិល​មុខ​អីដែរ។ សកម្ម​ភាព​ស្ពឹក​ស្រពន់​ទាំងអស់​នេះហើយ ដែល​ជា​កត្តា​មួយ​នាំ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សេចក្តី​ទុក​ចិត្ត អស់​ជំ​នឿ​ទៅ​លើ​ ថ្នាក់​ដឹក​នាំខេត្ត​សៀម​រាប និង​អស់​ជំ​នឿទៅ​លើ​អស់​លោក​មន្រ្តី​ជំនាញ។

បើ​លោក​ ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ មន្រ្តី​ជំនាញ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ខេត្ត​ទាំងអស់​មិន​បាន​ទទួល​ផល​ប្រ​យោជន៍ពី​ការ​ចិញ្ចឹម​ត្រី ឆ្តោ​ខុស​ច្បាប់​ទាំង​នេះ​ទេ ចុះ​ហេតុ​អ្វី​ទុក​អោយ​មាន​ការ​ចិញ្ចឹម​ត្រី​ទាំង​នេះ យ៉ាង​អាណាធិបតេយ្យបែបនេះ ដោយ​មិន​ព្រម​ចុះ​បង្រ្កាប? ឬ​មួយ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​នោះ​ជា​ខ្សែ​ស្រឡាយ ជា​បក្ស​ពួក​ ជា​ឆ្នាំង​បាយ​ប្រ​ចាំខែទេ​ដឹង​បាន​ជា​ធ្វើ​មិន​ដឹង​មិន​លឺតែ​រហូត​បែប​នេះ​? ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1776ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1764ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1754ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2518ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1817ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2606ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1804ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1722ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1817ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន1618ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:39