នៅក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពេទ្យបង្អែកថ្មពួកថ្មីនីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក បានសម្រេចចិត្តសងប្រាក់ជំងឺចិត្តចំនួន ១៧លានរៀល ដើម្បីបញ្ចប់សំណុំរឿងរដ្ឋប្បវេណីជាមួយឪពុកម្ដាយក្មេងប្រុសរងគ្រោះ ដែលស្លាប់ដោយសារគ្រូពេទ្យមិនផ្ដល់ថ្នាំពស់ចឹក ជួយសង្គ្រោះអាយុជីវិត ប៉ុន្តែគ្រូពេទ្យនៅតែជាប់បណ្តឹងអាជ្ញានៅឡើយ។

ពាក់ព័ន្ធទៅនិងករណីក្មេងប្រុសម្នាក់ស្លាប់ដោយសាពស់ចឹកខាងលើនេះ ក្រសួងសុខាភិបាលបានដកគ្រូពេទ្យ២នាក់ចេញពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ទៅដាក់ជាបុគ្គលិកធម្មតា នៅមន្ទីរសុខាភិបាលម្នាក់ និងនៅមណ្ឌលសុខភាពស្វាយចេក ម្នាក់ ក្រោមហេតុផលថាគ្រូពេទ្យទាំងពីរនាក់នោះធ្វើឲ្យក្មេងប្រុសរងគ្រោះដោយសារពស់វែកចឹកស្លាប់មិនព្រមផ្តល់ថ្នាំព្យាបាល។
យោងតាមគេហទំព័រមួយបានដកស្រង់សម្តី លោក ប៉ែនសុនសម័យ ជាមេធាវីរបស់គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាលោក ជាស៊ីម លោកពន្យល់ថា ” ករណីគ្រូពេទ្យផ្ដល់ប្រាក់ចំនួន ១៧លានរៀល ទៅឪពុកម្ដាយក្មេងរងគ្រោះនោះ គ្រាន់តែជាសំណងរដ្ឋប្បវេណី ប៉ុន្តែដើមបណ្ដឹងអាជ្ញាមិនអាចរំលត់សំណុំរឿងបានទេ។ ដូច្នេះ តំណាងអយ្យការតុលាការខេត្តបន្ទាយមានជ័យ អាចកសាងសំណុំរឿងចោទប្រកាន់ទៅគ្រូពេទ្យ បន្ទាប់មកបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីបើកការស៊ើបអង្កេតបន្តតាមនីតិវិធីច្បាប់ “ ។
លោកវេជ្ជបណ្ឌិត ឡេចាន់សង្វាត អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា គ្រូពេទ្យត្រូវតែគោរពក្រមសីលធម៌ និងគោរពវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។ ការស្លាប់របស់ក្មេងប្រុស ដោយសារគ្រូពេទ្យមិនព្រមផ្ដល់ថ្នាំបន្សាបពិសព្យាបាល ហើយនេះជាការទទួលខុសត្រូវរបស់មន្ទីរពេទ្យថ្មពួក។ លោកបានបន្ថែមថា សូមកុំអោយមានករណីបែបនេះកើតឡើងជាបន្តទៅទៀត ត្រូវចេះយកចិត្តទុកដាក់ចំពោះអ្នកជំងឺ មិនថាអ្នកមាន ឬអ្នកក្រនោះទេ ជីវិតសុទ្ធតែមានតំលៃទាំងអស់ ចុះបើក្មេងនោះជាកូនរបស់អ្នករាល់គ្នាវិញ តើអ្នកឈឺចាប់ទេ?????៕






នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
| ថ្ងៃនេះ | 582 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8789 | នាក់ |
| ខែនេះ | 78501 | នាក់ |
| ឆ្នាំនេះ | 475509 | នាក់ |
| សរុប | 57826905 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:33 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

