ក្រុមតំណាងជនជាតិដើមភាគតិចនៅកម្ពុជា បានជួបជុំជាមួយអ្នកកាសែត ក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ នៅមេតា ហ្វោវ ទល់មុខអគារ ប៊ូឌីញ បៀលប្រាយ ក្នុងរាជធានីភ្នំពេញ។ តំណាងក្រុមជនជាតិដើមភាគតិច បានលើកបង្ហាញពីប្រវត្តិជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា ដែលសរុបមានជិត ២សែននាក់ មានចំនួន ២៤ ក្រុម រស់នៅក្នុង ១៤ ខេត្តនៅតំបន់ព្រៃភ្នំ។
ថ្ងៃទី 11 ធ្នូ 2012 ដោយ: លី សិលា CEN

លោក ភាព សុជា ប្រធានអង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា ដែលជាជនជាតិព្នង បានថ្លែងថា សន្និសីទកាសែតនាព្រឹកនេះ មានគោលបំណងធំ២ គឺទី១-បង្ហាញពីបរិបទជនជាតិដើមភាគតិចនៅកម្ពុជា ឲ្យបានច្បាស់ និងកាន់តែស៊ីជម្រៅដល់សាធារណជន ដើម្បីបញ្ចៀសនូវផ្នត់គំនិតអវិជ្ជមាន ដែលនាំឲ្យមានការប្រកាន់ និងការរើសអើងពូជសាសន៍ ជាពិសេសដើម្បីឆ្លៀតឱកាសឆ្លុះបញ្ចាំង និងបកស្រាយលើផ្នត់គំនិតនៃការយល់ខុសលើជនជាតិដើមភាគតិច ជាពិសេសជនជាតិព្នង។ គោលបំណងទី២-ដើម្បីអំពាវនាវឲ្យសាធារណជន យល់ដឹងពីប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចកម្ពុជា ជាពិសេសជនជាតិព្នងនៅប្រទេសកម្ពុជា។
តំណាងជនជាតិដើមភាគតិច ក៏បានរំពឹងទុកថា តាមរយៈសន្និសីទកាសែតនេះ ផ្នត់គំនិតអវិជ្ជមានចំពោះជនជាតិដើមភាគតិច ត្រូវបានបកស្រាយ និងបង្ហាញដោយជនជាតិដើមភាគតិច និងបណ្ឌិតប្រវត្តិសាស្ត្រ។ ក្នុងនោះប្រពៃណី ទំនៀមទម្លាប់ជនជាតិដើមភាគតិច នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
ជាការកត់សម្គាល់ សន្និសីទកាសែតរបស់ជនជាតិដើមភាគតិចនៅកម្ពុជានាពេលនេះ បានធ្វើឡើងក្រោយពីអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានប្រើពាក្យប្រមាថ មាក់ងាយលើក្រុមជនជាតិភាគតិចព្នង ថាជាក្រុមអ្នកមិនមានច្បាប់ទម្លាប់ និងច្រឡោងកោងកាច ជាដើម។
លោក ឈាង វុន បានថ្លែងដូច្នេះ ដោយលោកបានប្រដូចក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទៅនឹងក្រុមជនជាតិព្នង ដោយសារតែអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងទាំងនោះបានដើរចេញពីកិច្ចប្រជុំរដ្ឋសភា ខណៈដែលលោកតំណាងរាស្ត្រ ឈាង វុន បានឡើងថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២។
ភ្លាមៗនោះ នាំឲ្យមានប្រតិកម្មខ្លាំងក្លាពីក្រុមជនជាតិដើមភាគតិច ទាមទារឲ្យលោក ឈាង វុន ធ្វើការសុំទោសចំពោះការប្រមាថជនជាតិព្នង។
តាមរយៈកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ បានថ្លែងសុំអធ្យាស្រ័យ ចំពោះកំហុសឆ្គងដោយអចេតនារបស់លោក លើជនជាតិព្នង។ ក៏ប៉ុន្តែបងប្អូនជនជាតិព្នង នៅតែទាមទារឲ្យលោក ឈាង វុន ធ្វើការសុំទោសដល់ជនជាតិដើមភាគតិច នៅឯភ្នំដោះក្រមុំ នៅឯខេត្តមណ្ឌលគិរី៕






សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:51 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

