សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 11 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:32 នាទី ចំនួនអានៈ 1812

បន្ទាប់ពីភ្លើង​ឆេះផ្សា​រាត្រីកាល​ពីយប់​ថ្ងៃទី​៧ឈាន​ចូល​ទី៨ ខែ​ធ្នូ ឆ្នាំ២០១២ ដែល​បណ្តាល​អោយ​មនុស្ស​សរុប​៩​នាក់​បាន​បាត់​បង់​​ជី​វិត លុះ​ព្រឹក​ឡើង​លោក ប៊ុនម៉េង ដែល​ត្រូវជា ​បង បងថ្លៃ និង​ជា​ឪពុកមាសាកសព​បាន​យក​ទូដែក​១គ្រឿង ទូរទស្សន៍LCD១គ្រឿង កុំព្យូទ័រ១គ្រឿង និង​បង្វិច​គ្រឿង​អល័ង្គការមួយចំនួនមក​ផ្ទះ​របស់​ខ្លូន​ ដែល​ជា​ហេតុធ្វើ​អោយ​មានការ​ តវាពីសំណាក់​ឪពុកក្មេក​សាក​សព​រ​ហូត​​មាន​ការ​ប្តីផ្តល់​គ្នាដល់​ថ្ងៃ​នេះមិន​ទាន់ចប់។

លោក អ៊ាតាំង ដែល​ត្រូវជា​ឪពុក ឪពុកក្មេក និង​ជីតា ជន​រង​គ្រោះ​ខាង​លើ​​មួយក្រុម​គ្រួសារ​ដែលមាន​ប្ដី​ឈ្មោះ ហ៊ូ តឹក​អន​, អ៊ា ឡៃ​ហ៊ាង ដែលជា​ប្រពន្ធ​បាន​អះអាងថា ការដែល​លោក ប៊ុនម៉េង យក​ទូដែក​ចេញពីផ្ទះ​ឆេះ​របស់​សព ហ៊ូ តឹក​អន និង​សព​ប្រពន្ធ​ឈ្មោះ អ៊ា ឡៃ​ហ៊ាង គឺ​លោក ប៊ុនម៉េង មិនបាន​ពិ​ភាក្សា​​ជាមួយ​រូបលោក​ទេ​។ លោកអ៊ាតាំងបាន​បន្តថា លោកបាន​តាម​ទៅ​ដល់​ផ្ទះ​លោក ប៊ុនម៉េង ដើម្បី​ពិនិត្យ​ទូដែក និង​សំភារៈ​មួយចំនួនទៀតថា​មាន​អ្វី​ខ្លះ​ ប៉ុន្ដែ​លោក ប៊ុនម៉េង ចាក់សោរ​ទ្វាររបង​ជាប់ មិន​អោយ​លោក​ចូល​ ដូច្នេះ​លោក​ក៏​ត្រឡប់មក​កន្លែងភ្លើង​ឆេះវិញ។ 

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា គេ​ឃើញ​លោក​ ភាគីខាង លោកអ៊ាង​តាំង​ និង​ភាគី​ខាង​លោក ប៊ុន​ម៉េង​ ដណ្តើម​ទ្រព្យ​សម្បត្តិ​ខាង​លើទៅ​វិញ​ទៅ​មក​។ ប្រ​ភព​បន្ត​ថា ឃើញ​ដូច្នេះ​ទើប​សមត្ថ​កិច្ច​តាម​ទៅ​សុំ​យក​វត្ថុតាង​ទាំង​នោះ​ដើម្បី​ធ្វើ​កំណត់​ហេតុ ថា​មាន​អ្វី​ខ្លះ​នៅ​សេស​សល់។

សមត្ថ​កិច្ច​បាន​ប្រាប់​ថា ខាង​សមត្ថ​កិច្ច និង​​លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​សៀមរាប ដែលមាន​វត្ដ​មាននៅ​កន្លែងកើតហេតុ​ដែរនោះ​ក៏បាន​ដឹង​រឿង​ទូ​ដែក ក៏បាន​ឯកភាពគ្នា​ជាមួយ​លោក អ៊ាតាំង ហៅ​លោក ប៊ុនម៉េង ធ្វើដំណើរ​ទៅផ្ទះ​​លោក ប៊ុនម៉េង ក្នុង​គោលបំណង​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវអំពី​របស់​ទាំង​នោះ ប៉ុន្ដែ​នៅពេល​ទៅដល់​ផ្ទះ​លោក ប៊ុនម៉េង ស្រាប់​តែ​លោក​ប៊ុនម៉េង​បាន​រា​រាំង​មិនឱ្យ​សមត្ថកិច្ច​ចូលទៅ​ត្រួតពិនិត្យ​របស់​ទាំង​នោះទេ ហើយ​លោក ប៊ុនម៉េង បាន​ចាក់សោរ​របង​ជាប់​មិនអោយ​​នរណា​ចូល​បានឡើយ​ ហើយ​ជិះ​រថ​យន្ត​ទៅ​បាត់។ សមត្ថ​កិច្ច​បន្តថា ដោយ​មាន​ពាក្យ​បណ្តឹង​ពី​លោក​ អ៊ាតាំង ទើប​​ព្រះរាជអាជ្ញា​ក៏​ដឹកនាំ​សមត្ថកិច្ច​នគរបាល​ជាច្រើនរូប ហើយក៏​មាន​ដីកាឆែកឆេរ​លំនៅដ្ឋាន​ ចេញ​ដោយ​លោក​ចៅក្រម គី រិទ្ធី ទើប​ឃើញ​ក្មេងស្រី​ជំទង់​ម្នាក់​បើក​សោរ​ឱ្យ​សមត្ថកិច្ច​ចូលទៅ​ឆែកឆេរ​តាម​សំរួល។ សមត្ថ​កិច្ច​បន្ថែមថា ទូ​ដែក និង​សំភារៈ​ទាំងអស់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការ នគរបាល​ខេត្ដ​សៀមរាប ដើម្បី​ទុក​ដោះស្រាយ​។

លោក​ ប៊ុនម៉េង បាន​បដិសេធថា លោក​ពុំ​បាន​យក​ទូដែក​ និង​សំ​ភារៈមក​ផ្ទះ​ដោយ​ចិត្ត​ឯង​នោះ​ទេ គឺ​មាន​ការ​ឯក​ភាព​ពី​លោក​ អ៊ាតាំង ដែរ។ លោក​ប៊ុនម៉េង​បាន​បន្ថែម​ថា លោក​យក​ទូដែក​ និង​សំ​ភារៈទាំង​នោះ​មក​ផ្ទះ​គឺ​ក្នុង​គោល​បំណង​ យក​ទៅ​ទុក​ជាស​វាង​បាត់​បង់​តែ​ប៉ុណ្ណោះ មិន​មែន​លោក​ចង់​បានទេ។

ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​ផ្សា​រាត្រី​នេះ គេ​សង្កេត​ឃើញ​មាន​វត្ត​មាន​លោក សតណា​ឌី ស្នងការ​នគរបាល​ខេត្ដ​សៀមរាប បាន​ចុះ​សំ​ដែង​ការ​សោក​ស្តាយ​អា​ណិត​អាសូដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជី​វិត។ លោក​សត​ណាឌី​ បានដន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ករណី​ឆេះ​ផ្សារ​ខាងលើ គឺ​កើតឡើង​ដោយសារ​ទុសេ​ខ្សែភ្លើង ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏​ដោយ លោក​កំពុងតែ​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ដទៀត ក្រែង​មាន​​​មូលហេតុ​ផ្សេង​ណា​មួយ​​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1416ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1746ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2682ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1815ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1578ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1682ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1794ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន2290ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន2231ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1795ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      468នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6629នាក់
ខែនេះ    6629នាក់
ឆ្នាំនេះ   289281នាក់
សរុប   57640677នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:58