កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1629

កម្មការិនី​បី​នាក់​ដែល​ត្រូវ​បាន​អតីត​ចៅហ្វាយ​ក្រុង​បាវិត បាញ់​ប្រហារ​នា​ពេល​កន្លង​ទៅ ថ្លែង​ជា​សាធារណៈ​ទាំង​អួល​ដើម​ក ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អង្គការ​សង្គម​ស៊ីវិល និង​មហាជន​ជាង ៥.០០០​នាក់ ដែល​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធ​មនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។

កម្មការិនី​រោងចក្រ​កៅវ៉េ បី​នាក់​ដែល​ត្រូវ​បាន​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាញ់​ប្រហារ​ក្នុង​កូដកម្ម​ទាម​ទារ​រក​ដំណោះស្រាយ​មួយ​នា​ពេល​កន្លង​ទៅ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ស្ត្រី​ទាំង​បី​នាក់ ដង្ហោយ​ហៅ​តុលាការ​បើក​សវនា​ឲ្យ​បាន​ឆាប់​រហ័ស និង​កាត់​ទោស​ជន​សង្ស័យ​តាម​ច្បាប់ ដើម្បី​ធានា​ថា មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​កម្ពុជា ទាំង​អ្នក​តូច​អ្នក​ធំ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់។

កម្មការិនី លោកស្រី នុត សុខន ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដៃ ថ្លែង​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​រស់នៅ​រាល់​ថ្ងៃ​ដោយ​ភាព​ភ័យ​ខ្លាច ព្រោះ​ថា​ជន​បង្ក​ការ​បាញ់​ប្រហារ​មាន​សេរីភាព​នៅ​ឡើយ។ លោកស្រី​បន្ត​ថា តុលាការ​ខេត្ត​ស្វាយរៀង បាន​កោះ​ហៅ​កម្មការិនី​ទៅ​ស៊ើប​សួរ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​តុលាការ​បែរ​ជា​ពន្យារ​ពេល​បើក​សវនាការ​ជាច្រើន​ដង​ច្រើន​សារ។ លោកស្រី នុត សុខន បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ឲ្យ​កម្មការិនី​ដែល​រង​គ្រោះ មិន​គួរ​ណា​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​កំហុស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ៖ «ពេល​អីចឹង​ទៅ គាត់​រឹត​តែ​បាន​ដៃ​ឡើង គាត់​ព្រងើយ​កន្តើយ ដឺ​តែ​ម្តង និយាយ​រួម​ទៅ និង​មាន​សេរីភាព​ហ៊ឺហា​តែ​ម្តង សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង»

លោកស្រី នុត សុខន បន្ត​ថា បើ​រដ្ឋាភិបាល​បណ្តោយ​ឲ្យ​លោក ឈូក បណ្ឌិត រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ បាន​ន័យ​ថា រដ្ឋាភិបាល​មិន​អើពើ និង​ឈឺ​ឆ្អាល​អាយុ​ជីវិត​រាស្ត្រ​ក្រីក្រ​ឡើយ។ ចំណែក​ឯ​កម្មការិនី​ពីរ​នាក់​ទៀត គឺ​លោកស្រី ប៊ុន ចិន្តា និង​កញ្ញា កែវ នី សុទ្ធ​តែ​លើក​ឡើង​ស្រដៀង​គ្នា​ពី​ទុក្ខ​លំបាក ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​គ្រប់​បែប​យ៉ាង បន្ទាប់​ពី​ទទួល​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​រួច​មក។ កញ្ញា កែវ នី ថ្លែង​ថា នាង​នឹង​ក្រុម​គ្រួសារ​មិន​ធ្លាប់​សប្បាយ​ចិត្ត​ម្តង​ណា​ឡើយ បន្ទាប់​ពី​មាន​ហេតុការណ៍​ទាំង​នោះ​កើត​មាន​ឡើង៖ «នៅ​ឈឺ​បង​ឈឺ​ចាប់ ពេល​ណា​ត្រជាក់​ចិត្ត​វា​ឈឺ ចាប់​ខ្ទោកៗ​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់ ពេល​របួស​ខ្ញុំ​ឈឺ​អីចឹង»

ទន្ទឹម​នឹង​នេះ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន មាន​ប្រសាសន៍​ថា សហជីព និង​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​នានា​ក្នុង​ប្រទេស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ចាត់​ការ​រឿង​នេះ​ឲ្យ​បាន​ឆាប់។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា សុទ្ធ​តែ​ចង់​ឲ្យ​តុលាការ​ចាត់​ការ​ឲ្យ​ជន​សង្ស័យ លោក ឈូក បណ្ឌិត ព្យាបាល​កម្មការិនី​ឲ្យ​បាន​ជា​សះ​ស្បើយ បង់​សំណង​ជំងឺ​ចិត្ត និង​ដាក់​ទោស​ជន​សង្ស័យ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា៖ «គាត់​ត្រូវ​ការ​ជួយ​គ្រប់​ពេល​វេលា ទាំង​លុយ​កាក់ ទាំង​អី​ហ្នឹង ដូច​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ជំរុញ​រឿង​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​កម្ពុជា ហ្នឹង អ្នក​តូច​អ្នក​ធំ​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់ បើ​គាត់​ប្រព្រឹត្ត​ត្រូវ​តែ​ទទួល​តាម​ព្យសនកម្ម ហើយ​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់»

ប៉ុន្តែ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ជា​ញយ​ដង​ថា កម្ពុជា កំពុង​ពង្រឹង​នីតិរដ្ឋ ដូច​នេះ​មិន​មាន​ជន​ណា​ម្នាក់​ដែល​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ ទោះ​បី​ជា​អ្នក​នោះ​ពាក់​លោក​ខែ​ក៏ដោយ។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ធន សារ៉ាយ មាន​ប្រសាសន៍​ថា កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស និង​និទ្ទណ្ឌភាព។ លោក​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​គួរ​ជា​ទី​អបអរ ដូច​ជា​ការ​ចាប់​ខ្លួន​មន្ត្រី​ជាច្រើន​ដែល​ល្មើស​ច្បាប់ ហេតុ​អ្វី​រឿងរ៉ាវ​លោក ឈូក បណ្ឌិត មួយ​ពិបាក​ចាត់​ការ​ម្ល៉េះ។ លោក ធន សារ៉ាយ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើ​ការ​ដោយ​ឯករាជ ព្រោះ​ថា​បើ​មន្ត្រី​ធំ​មួយ​ចំនួន​ទៅ​ការពារ​លោក ឈូក បណ្ឌិត តុលាការ​ក៏​មិន​ហ៊ាន​ចាត់​ការ​ចំពោះ​រឿង​នេះ​ឡើយ។

ជន​សង្ស័យ​ឈ្មោះ ឈូក បណ្ឌិត ត្រូវ​បាន​វែក​មុខ​ដោយ​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ជន​រូប​នេះ​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ជាច្រើន​នាក់​ក្នុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត កាល​ពី​ដើម​ឆ្នាំ​២០១២ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បែរ​ជា​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​រូប​នេះ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ទៅ​វិញ ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1795ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន2329ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1827ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1589ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1552ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន2036ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1756ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន3093ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1621ដង ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ   អាន12989ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      750នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6911នាក់
ខែនេះ    6911នាក់
ឆ្នាំនេះ   289563នាក់
សរុប   57640959នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 09:25