លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:07 នាទី ចំនួនអានៈ 1630

សាលា​ឧ​ទ្ធ​រណ៍ បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ របស់លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២​។ បន្ទាប់ពី​បើកសវនាការ​អស់​ពេល​ប្រហែលមួយម៉ោង ចៅក្រម​​សាលាឧទ្ធរណ៍ ដែលមាន​ចំនួន ៣ រូប បានសម្រេច​រក្សា​សេចក្តីសម្រេច​របស់​សាលាដំបូង ដែល​មិន​ព្រម​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​

​ក្នុងពេល​ដំណាលគ្នា​នោះ នៅ​ព្រឹក​នេះ នៅ​ក្រៅរបង​សាលាឧទ្ធរណ៍ ឯមុខ​ព្រះបរមរាជវាំង មានការ​យាមកាម​យ៉ាង​តឹងតែង ហើយ​ប៉ូលិស​ដាក់​របាំង​បិទផ្លូវបី​ទៅ​បួន​ជាន់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ កុំ​ឲ្យ​ទៅ​ស្រែក​តវ៉ានៅ​តុលាការ​។​

​របាំង​ប៉ូលិស បានដាក់​ចាប់ពី​ខាងមុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី រហូតដល់​សាលា​ឧ​ទ្ធរណ៍ និង​នៅ​ផ្លូវ​នៅមុខ​វាំង ក៏ត្រូវ​បិទ ដោយមាន​កម្លាំងប្រដាប់អាវុធ មាន​ខែល មាន​កាំភ្លើង​ជាច្រើន​នាក់ ដើម្បី​រារាំង​ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ ដែល​ភាគ​ច្រើ​ជា​ក្រុម​តាអាចារ្យ ព្រះសង្ឃ និង​ដូនជី លើក​បដា ព្រមទាំង​រូបថត​លោក ម៉ម សូណង់ដូ​។​

​ នៅក្នុង​សវនាការ​នោះ លោក​មេធាវី សរ សុ​វ៉ាន បានស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះសាលា​ឧ​ទ្ធ​រណ៍ ពិចារណា​ដោះលែង​កូនក្តី​របស់លោក គឺ​លោក ម៉ម សូណង់ដូ ឲ្យ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​អ្នកសារព័ត៌មាន មន្ត្រី​អង្គការមិនមែនរដ្ឋាភិបាល​នានា​ឡើយ បើទោះបី​លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ គឺ​សញ្ជាតិ​ខ្មែរ និង​បារាំង​ក៏ដោយ​។​
នៅក្នុង​សវនាការ​ លោក ម៉ម សូណង់ដូ បាន​ថ្លែង​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា លោក​គាំទ្រ​នូវ​សំណើមេធាវី​របស់លោក សុំ​ឲ្យ​មានការ​ដោះលែង​លោក បើទោះបីជា​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់តុលាការ​ក៏ដោយ​។ 

ទីបំផុត​ទៅ​ លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​សេចក្តីសម្រេច មិន​ដោះលែង​លោក ម៉ម សូណង់ដូ ទេ​។​ភ្លាមនោះ មេធាវី​របស់លោក ម៉ម សូណង់ដូ ក៏បាន​ប្រាប់​អ្នកកាសែត ពី​ការដាក់​ពាក្យ​ប្តឹង​ជំទាស់ទៅកាន់​តុលាការ​កំពូល ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​នេះ​។​
រីឯ​អ្នកភូមិ ៣ នាក់ ដែល​កំពុង​គេចខ្លួន ហើយ​ត្រូវបាន​រដ្ឋាភិបាលប្តឹង​ចោទប្រកាន់ថា ជា​មេខ្លោងដឹកនាំ​បង្កើត​តំបន់អបគមន៍ ក្នុង​ជម្លោះដីធ្លីនៅ​ខេត្តក្រចេះ គឺ​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ឆ្នាំ​។ រីឯ​បុរស​ពីរ​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន គឺ​ឈ្មោះ លោក សុខ តុង និង​លោក ប៊ុន ឆ​យ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2302ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន1241ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន56ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន2011ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2646ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2676ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1937ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1730ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1575ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1696ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:43