ផ្នែកគាំពារការការពារក្តី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហមកាលពីពេលថ្មីៗនេះបានធ្វើការតែងតាំងលោក អាង ឧត្តម និងលោក មីឆែល កាណាវ៉ាស (Michael G. Karnavas) ដែលបច្ចុប្បន្នជាមេធាវីការពារក្តីឲ្យលោក អៀង សារី ក្នុងសំណុំរឿង០០២ ឲ្យធ្វើជាតំណាងជនសង្ស័យមួយរូបនៅក្នុងសំណុំរឿង០០៣។ ប៉ុន្តែអត្តសញ្ញាណជនសង្ស័យក្នុងសំណុំរឿង០០៣នោះមិនត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ។

តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តនៃ អ.វ.ត.ក ដែលផ្នែកគាំពារការពារក្តីបានតែងតាំងមេធាវី ដើម្បីតំណាងជនសង្ស័យ ឬជនជាប់ចោទជាច្រើនរូបក្នុងពេលដំណាលគ្នា។ ហើយនៅក្នុងការតែងតាំងនេះ ផ្នែកគាំពារការពារក្តីបានពិនិត្យពិចារណាទៅលើជម្រើសរបស់ជនសង្ស័យ បទពិសោធន៍ទូទៅរបស់មេធាវីក្នុងវិស័យច្បាប់មនុស្សធម៌ និងឧក្រិដ្ឋកម្មអន្តរជាតិ, កម្រិតនៃការយល់ដឹងរបស់ពួកគាត់អំពីវិធានជាមូលដ្ឋាន, ទម្លាប់អនុវត្តន៍ និងនីតិវិធីនៅ អ.វ.ត.ក, ចំណេះដឹងរបស់ពួកគាត់អំពីបរិបទប្រវត្តិសាស្រ្ត និងនយោបាយ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងលិខិតបដិសេធអំពីទំនាស់ផលប្រយោជន៍ទាំងអស់ជាធរមាន។ ក្នុងនោះអង្គភាពគាំពារការពារក្តី ក៏បានពិនិត្យពិចារណាផងដែរ អំពីអំណេះអំណាងរបស់ជនសង្ស័យអំពីភាពក្រីក្រ៕ ប្រភពពី The Free Press Magazine






ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
| ថ្ងៃនេះ | 558 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6719 | នាក់ |
| ខែនេះ | 6719 | នាក់ |
| ឆ្នាំនេះ | 289371 | នាក់ |
| សរុប | 57640767 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 06:59 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

