សកម្មភាពដឹកឈើប្រណីតគ្រប់រូបភាពពិសេសឈ្មួញប្រើរថយន្ដស៊េរីទំនើបៗ ដឹកឆ្លងកាត់ស្រុកស្វាយលើនិងស្រុកសូទ្រនិគម ខេត្ដសៀមរាបបានកើតឡើងពេញបន្ទុកដោយគ្មានសមត្ថកិច្ចណាចុះធ្វើអន្ដរាគមន៍ ឬបង្ក្រាបនោះទេខណៈនាយសង្កាត់រដ្ឋ បាលព្រៃឈើសូទ្រនិគមនិងស្វាយលើ ឆ្លើយដោយមិនទទួលខុសត្រូវថាមិនបានដឹង និងមិនដែលចាប់អារម្មណ៍ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា មានក្រុមឈ្មួញជាច្រើនកំពុងធ្វើសកម្មភាពដឹក ឈើប្រណីតចេញពីខេត្ដឧត្ដរមានជ័យឆ្លង ចូលខេត្ដសៀមរាបនិងដឹកបន្ដទៅខេត្ដកំពង់ចាមយ៉ាងអនាធិបតេយ្យ ។
ក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្ដទំនើបៗ និងខ្លះទៀតប្រើប្រាស់រថយន្ដធំៗដឹកជញ្ជូន ឈើទាំងយប់ទាំងថ្ងៃឆ្លងកាត់ស្រុកស្វាយ លើនិងស្រុកសូទ្រនិគម ប៉ុន្ដែនាយសង្កាត់ រដ្ឋបាលព្រៃឈើស្រុកទាំង២នេះ មិនដែល ចាត់វិធានការបង្ក្រាបនោះទេ ។ ប្រភពដដែលឱ្យដឹងទៀតថា ក្រុម ឈ្មួញទាំងនោះត្រូវបានគេស្គាល់ឈ្មោះ ថាគ្រីម,មឿន ម៉េត , កែវ វរៈ ហៅក្អូន ឈ្មោះ រិទ្ធ ហៅសៅ , ចែពៅ,ឡៅ ,ពិន , រី,ចែហូយ,អ៊ុក,ព្រឹក,ណាក់,ឃានហៅ វៀច រួមទាំងឈ្មួញមួយចំនួនទៀតដែល មិនស្គាល់ឈ្មោះ ។ នៅក្នុងចំណោមអ្នក រកស៊ីខុសច្បាប់ខាងលើនេះ មាន៣នាក់ ត្រូវគេដឹងថាជាជើងខ្លាំងមួយឈ្មោះ កែវ វរៈ ហៅក្អូន ,រិទ្ធ ហៅសៅ និងឈ្មោះ មឿន ម៉េត ដែលអ្នកទាំង៣នេះតែងតែអួត ក្អេងក្អាងថាខ្លួនបានបង់លុយឱ្យនាយសង្កាត់ រដ្ឋបាលព្រៃឈើរួចអស់ហើយ ដូច្នេះខ្លួន មិនខ្លាចនរណាទាំងអស់ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមឈ្មួញទាំងអស់នោះបានប្រមូលទិញឈើពី ខេត្ដព្រះវិហារ,ឧត្ដរមានជ័យដឹកឆ្លងកាត់ ស្រុកស្វាយលើ និងស្រុកសូទ្រនិគមដែល មានប៉ុស្ដិ៍របស់សមត្ថកិច្ចយាមស្អេកស្កះតាមដងផ្លូវ ប៉ុន្ដែ មិនដែលឃើញមន្ដ្រីមានសមត្ថកិច្ចតាម ប៉ុស្ដិ៍កុងត្រូលជជុះទាំងនោះបង្ក្រាបម្តងណាឡើយ ហើយ ក្រុមឈ្មួញអាចដឹកឈើឆ្លងកាត់បានយ៉ាង ស្រួល ។ ក្រុមឈ្មួញបានប្រមូលទិញឈើ ពីតំបន់អូរអាកុកប៉ែកខាងលើស្រុកស្វាយ លើនិងតំបន់អូរជុញនៃខេត្ដព្រះវិហារដោយ ប្រើប្រាស់រថយន្ដនីសាន់,សាំយ៉ុង,គោ យន្ដកែច្នៃ គោយន្ដកន្ដ្រៃចូលមកតាម ស្រុកស្វាយលើនិងសូទ្រនិគមយកទៅលក់នៅកំពង់ឃ្លាំង និងទីរួមខេត្ដសៀមរាប។
ប្រភពពីសមត្ថកិច្ចនៅស្រុកសូទ្រនិគមសុំមិនបញ្ចេញឈ្មោះមិនមែនមាន តែក្រុមឈ្មួញដែលរកស៊ីខុសច្បាប់ប៉ុណ្ណោះ ទេ សព្វថ្ងៃនេះក៏មានក្រុមហ៊ុនសិលាដា មិចក៏កំពុងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកផងដែរ ។ នៅពេលមានប្រជា ពលរដ្ឋនិងសមត្ថកិច្ចពាក់ព័ន្ធរាយការណ៍ ពីការដឹកជញ្ជូនឈើអនាធិបតេយ្យទៅលោក រឹម ស៊ុមអុន ដែលជានាយសង្កាត់ រដ្ឋបាលព្រៃឈើសូត្រនិគមគឺគាត់មិនបានចាប់អារម្មណ៍នោះ។ បញ្ហានេះ ត្រូវបានកូនចៅក្រោមឱវាទម្នាក់របស់លោក រឹម ស៊ុមអុន បង្ហើបឱ្យដឹងថា មូលហេតុ ដែលមេរបស់ខ្លួនមិនបានដឹងគឺរវល់តែរាប់ក្បាលឡានយកលុយពីក្រុមឈ្មួញដែលកំពុងធ្វើ សកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃ ។ ចំណែកលោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់ រដ្ឋបាលព្រៃឈើក៏មិនចាញ់ នាយសង្កាត់ រដ្ឋបាលព្រៃឈើសូទ្រនិគម ប៉ុន្មានដែរ៕ ប្រភពពី គេហទំព័រ វត្តភ្នំ






រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
| ថ្ងៃនេះ | 627 | នាក់ |
| ម្សិលមិញ | 2174 | នាក់ |
| សប្ដាហ៍នេះ | 627 | នាក់ |
| ខែនេះ | 38090 | នាក់ |
| ឆ្នាំនេះ | 532554 | នាក់ |
| សរុប | 57883950 | នាក់ |
| ថ្ងៃទី 17 ខែ 08 ឆ្នាំ 2026 ម៉ោង 05:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

