មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃនេះ បានសម្តែងការព្រួយបារម្ភរបស់ខ្លួនចំពោះសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការចាប់ខ្លួន និងការយាយីមកលើអ្នកសារព័ត៌មានរួចមក។
ក្នុងវិចារណកថាព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ដោយយោងទៅតាមរបាយការណ៍របស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២បានឲ្យដឹងថា លោក តាំង ទ្រី អ្នកយកព័ត៌មាន នៃកាសែតទស្សវត្សថ្មី និងជាសមាជិកសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនយោងតាមដីការបស់ព្រះរាជអាជ្ញាខេត្តក្រចេះពីបទជំរិតទារប្រាក់ បន្ទាប់ពីលោកបានរាយការណ៍ទៅមន្រ្តីនគរបាលពីបទកាប់ឈើខុសច្បាប់ដែលធ្វើឡើងដោយបុគ្គលមានអំណាច។ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ លោក វិជ័យ អានន្ទ អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលបានរាយការណ៍ពីករណីចាប់ខ្លួនលោក តាំង ទ្រី ត្រូវបានរកឃើញថា សន្លប់នៅលើដងផ្លូវភ្ជាប់ពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង។ ដោយរឿងរ៉ាវលម្អិតពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ខណៈលោក វិជ័យ អានន្ទ នៅមិនទាន់ដឹងខ្លួន។
ពាក់ព័ន្ធនឹងករណីទាំងពីរនេះ កញ្ញា សន រ៉ាមណា មន្រ្តីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថា វា «ធ្វើឲ្យខ្ញុំមានការព្រួយបារម្ភជាខ្លាំង ហើយខ្ញុំចង់ដឹងព័ត៌មានលម្អិតទាក់ទងនឹងរឿងទាំងនេះ។ ដូច្នេះខ្ញុំសូមអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងពេញលេញ និងសមស្របចំពោះករណីទាំងពីរនេះ»។
កញ្ញា រ៉ាមណា បន្តថា «ខ្ញុំក៏សូមយកឱកាសនេះដើម្បីជាការរំលឹកដល់រដ្ឋាភិបាល និងអាជ្ញាធរអំពីករណីរបស់លោក ហង្ស សេរីឧត្តម ដែលជាអ្នកយកព័ត៌មានមួយរូប ត្រូវបានសម្លាប់កាលពីដើមខែកញ្ញា ឆ្នាំ២០១២ ដែលបច្ចុប្បន្ននៅមិនទាន់មានការរកឃើញអ្វីថ្មីនៅឡើយទេ»។ កញ្ញា សន រ៉ាមណា បានសម្តែងអារម្មណ៍ថា «អ្នកយកព័ត៌មាន គួរតែទទួលបានការការពារច្រើនជាងនេះពីរាជរដ្ឋាភិបាល ដោយសារតែពួកគេ គឺជាប្រភពព័ត៌មានសំខាន់សម្រាប់ប្រជាពលរដ្ឋ»។ «ប្រសិនបើសេរីភាពរបស់ពួកគេត្រូវបានគាបសង្កត់ ដូច្នេះតើពួកគេនឹងអាចធ្វើការងាររបស់ពួកគេឲ្យបានសមរម្យដោយរបៀបណា?»៕






ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
| ថ្ងៃនេះ | 648 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6809 | នាក់ |
| ខែនេះ | 6809 | នាក់ |
| ឆ្នាំនេះ | 289461 | នាក់ |
| សរុប | 57640857 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:04 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

