ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់

ដោយៈ សសឃក ភ្នំពេញ ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1632

តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) សន្យា​ជាមួយ​អ្នក​ភូមិ​បឹងកក់ ថា​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ភូមិ​បឹងកក់ និង​មិន​បោះបង់​ពួក​គាត់​ចោល​នោះ​ទេ ដរាប​ណា​ពួកគាត់​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ។

ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់ បាន​នាំ​គ្នា​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​រង​គ្រោះ​ចំនួន ៤៨​នាក់ ទៅ​ដាក់​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២។ ក្រោយ​អ្នក​ភូមិ​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក តំណាង​ធនាគារ​បាន​អនុញ្ញាត​ភ្លាមៗ​ឲ្យ​តំណាង​អ្នក​ភូមិ ៩​រូប ចូល​ជួប​សំដែង​ពី​សារទុក្ខ​កង្វល់ និង​ការ​ទាមទារ​របស់​ពួក​គាត់។

អ្នកស្រី ហេង មុំ តំណាង​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ចូល​រួម​ជួប​ជាមួយ​តំណាង​អ្នក​ភូមិ​បឹងកក់ ថ្លែង​ថា អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ និង​ប្រាក់​កម្ចី​របស់​ធនាគារ និង​ដាក់​សំពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​រាំរ៉ៃ ជូន​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់។

អ្នកស្រី ហេង មុំ៖ «ខាង​ធនាគារ​ពិភពលោក​បាន​ទទួល​ទូរលេខ​ថា ពួក​ខ្ញុំ​បាន​ទទួល​ដំណោះស្រាយ​គ្រប់គ្រាន់​រួច​រាល់​អស់​ហើយ គាត់​នឹង​ទម្លាក់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល តែ​ខ្ញុំ​មិន​ជំទាស់​នឹង​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ទៅ​ធនាគារ​ពិភពលោក​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ថា សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ទម្លាក់​ប្រាក់​កម្ចី​មក​ទាំង​ឡាយ សុំ​ឲ្យ​គាត់​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ​របស់​គាត់ តើ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ ឬ​អត់?ខ្ញុំ​អត់​ថា ឲ្យ​គាត់​ផ្ដាច់​ទេ តែ​ថា ឲ្យ​គាត់​សុំ​ឲ្យ​គាត់​ជួយ​ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងម៉េច​ជួយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ខ្ញុំ»

សំណើ​របស់​អ្នក​ភូមិ​បឹងកក់ សុំ​ឲ្យ​ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទី​១ ត្រូវ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៧​គ្រួសារ​ដែល​នៅ​សេសសល់ ទី​២ សុំ​ឲ្យ​មាន​ការ​បោះ​ព្រំប្រទល់​ដី​ទំហំ​ជាង ១២​ហិកតារ​ជូន​អ្នក​ភូមិ ទី​៣ សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ឆា ជា​តំណាង​អ្នក​ភូមិ​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី ជា​សកម្មជន​ដីធ្លី​នៅ​បុរី​កីឡា ដែល​ពួក​គាត់​អះអាង​ថា អ្នក​ទាំង​ពីរ​គ្មាន​កំហុស ហើយ​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ទី​៤ សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ផ្សេង​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1868ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2827ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1622ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1726ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន2034ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1742ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1761ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121496ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1813ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1654ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      347នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6337នាក់
ខែនេះ    76049នាក់
ឆ្នាំនេះ   473057នាក់
សរុប   57824453នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:17