កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត

ដោយៈ ហង្ស សាវយុត សៀមរាប ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:10 នាទី ចំនួនអានៈ 1822

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ ស្ដីពី​សិទ្ធិ​កុមារ​បាន​ចែង​ថា កុមារ​ត្រូវ​ទទួល​បាន​នូវ​កិច្ច​គាំពារ​ឱ្យ​ជៀស​ផុត​ពី​អំពើ​ឃោរឃៅ និង​ការ​ជិះ​ជាន់​គ្រប់​បែប​យ៉ាង។

ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​តាំង​តែ​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​១៩៩២ មក​ម្ល៉េះ។ ការ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ គឺ​ជា​ការ​សន្យា​គោរព និង​អនុវត្តន៍​តាម​មាត្រា​ទាំង​ឡាយ​ដែល​ការពារ​ទៅ​លើ​សិទ្ធិ​កុមារ។

ក៏ប៉ុន្តែ​បច្ចុប្បន្ន កុមារ​កម្ពុជា មួយ​ចំនួន នៅ​តែ​ទទួល​រងគ្រោះ​លើ​រាងកាយ និង​ផ្លូវ​ចិត្ត ដោយ​សារ​តែ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​តែង​តែ​ចាត់​ទុក​ថា ការ​ដែល​ឪពុក ឬ​ម្តាយ វាយ​ដំ​លើ​រូប​កាយ​កុមារ​ធ្ងន់ធ្ងរ​នោះ គឺ​ជា​រឿង​សង្គម​គ្រួសារ​ផ្ទាល់​ទៅ​វិញ។

តើ​បញ្ហា​នេះ ផ្លូវ​ច្បាប់​ត្រូវ​មាន​វិធាន​ការ​យ៉ាង​ណា?

កុមារ​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​២​នាក់ ដែល​កំព្រា​ម្តាយ រស់​នៅ​ភូមិ​អង្គរក្រៅ នៃ​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ទទួល​រង​ការ​គ្រាំគ្រា​រាង​កាយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ជ័យ​វរ្ម័ន​ទី៧ បន្ទាប់​ពី​ឪពុក​របស់​គេ​ដែល​ចូល​ចិត្ត​ផឹក​ស្រា បាន​ចាប់​ចង និង​វាយ​ធ្វើ​បាប​ដោយ​កំហឹង។

អ្នក​ភូមិ​អង្គរក្រៅ មួយ​ចំនួន បាន​ឱ្យ​ដឹង​ថា ​កុមារា​ម្នាក់​ដែល​មាន​អាយុ ១៧​ឆ្នាំ កំពុង​ទទួល​រង​របួស​គ្រាំគ្រា និង​ប្អូន​ប្រុស​របស់​គេ​ម្នាក់​ទៀត​អាយុ ១៣​ឆ្នាំ កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឪពុក​ពោះម៉ាយ គឺ​តែង​ទទួល​រង​ការ​វាយ​ដំ​ធ្វើ​បាប​ជា​ញឹក​ញាប់។

ក្មេង​ប្រុស​ឈ្មោះ គ្រួច គ្រៀប អាយុ ១៣​ឆ្នាំ ដែល​មាន​រូប​កាយ​ស្គម​ស្គាំង ស្បែក​ដណ្ដប់​ឆ្អឹង គាត់​បាន​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ គាត់ និង​បង​ប្រុស​ឈ្មោះ គ្រួច គ្រឿន អាយុ ១៧​ឆ្នាំ តែង​នាំ​គ្នា​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រឹក​ព្រលឹម ទៅ​តំបន់​អង្គរធំ ដើម្បី​ជូន និង​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​យក​ទៅ​ឱ្យ​ឪពុក​ដែល​មិន​ធ្វើ​ការ​អ្វី​សោះ គឺ​ចេះ​តែ​ផឹក​ស្រា។ កុមារ​ដដែល​បាន​បញ្ជាក់​ថា ឪពុក​របស់​គាត់​តែង​វាយ​ធ្វើ​បាប​រូប​គាត់ និង​បង​ប្រុស​ជា​ញឹក​ញាប់ នៅ​ពេល​ដែល​ពួក​គេ​រក​ប្រាក់​មិន​បាន ហើយ​កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ កន្លង​ទៅ គឺ​ឪពុក​របស់​គាត់ បាន​វាយ​ធ្វើ​បាប​បង​ប្រុស​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​រូប​គាត់​ភ័យ​ខ្លាច និង​រត់​គេច​ចេញ​ពី​ផ្ទះ​ជា​ប្រញាប់៖ «គាត់​ផឹក​ស្រា ពេល​រក​លុយ​អត់​បាន គាត់​ខឹង គាត់​វាយ​ទាត់។ វាយ​នឹង​ដៃ វាយ​ដោយ​ខ្សែ​ក្រវាត់។ ខ្លះ​ណា​យក​អង្រែ​វាយ​ក្បាល​ខ្ញុំ លើក​មុន​គប់​ខ្ញុំ​នឹង​ដែក​កេះ​ចេញ​ឈាម។ យក​ជើង​ជាន់​ដើម​ទ្រូង​បង​ខ្ញុំ ទន្ទ្រាំ ហើយ​ចាប់​ចង​វាយ ខ្ញុំ​រត់​អត់​ហ៊ាន​នៅ ខ្លាច​ឪ​របស់​ខ្ញុំ​វាយ»

ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​ដែល​រស់នៅ​ជិត​ខាង បាន​ឱ្យ​ដឹង​ថា ពួក​គេ​អាណិត​ដល់​ក្មេង​ប្រុស​ទាំង ២​នាក់​ដែល​កំព្រា​ម្តាយ ហើយ​ឪពុក​តែង​វាយ​ធ្វើ​បាប​ជា​ញឹក​ញាប់​នោះ។

ស្ត្រី​ម្នាក់​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ កន្លង​ទៅ បុរស​ឈ្មោះ វិន គ្រួច អាយុ ៥០​ឆ្នាំ បាន​វាយ​ធ្វើ​បាប​កូន​ប្រុស​ច្បង​របស់​គាត់​ម្នាក់ បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់ បន្ទាប់​មក​បុរស​នោះ​ក៏​បាន​គេច​ចេញ​ពី​ផ្ទះ នៅ​ពេល​ដែល​ដឹង​ថា អាជ្ញាធរ​បាន​តាម​រក​ចាប់​ខ្លួន។ ស្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា បុរស​នោះ​ចូល​ចិត្ត​ផឹក​ស្រា ដោយ​មិន​ធ្វើ​ការ​ងារ​អ្វី​ទេ ហើយ​តែង​តែ​វាយ​ធ្វើ​បាប​កូន​ប្រុស​ចំនួន ២​នាក់​ជា​ញឹកញាប់៖ «វាយ​រាល់​តែ​ដង តែង​ហៅ​មក​ក៏​ទាត់​ផង វាយ​ក្បាល​ផង សព្វ​បែប​សព្វ​យ៉ាង មើល​ទៅ​អាណោចអាធម្ម។ ខ្ញុំ​ស្រែក​យំ ស្រែក​ទួញ​ទៅ​ក៏​ប្រមាថ​ខ្ញុំ តិច​វាយ​ក្បាល​ម៉ា​អង្កត់​អុស​ឥឡូវ។ នាង​ឯង​ស្រែក​យំ​អី? វាយ​ម្សិលមិញ ជាន់​ទ្រូង វាយ​នឹង​អំបោស វាយ ១៧​ខ្សែ​ក្រវាត់​ម្សិលមិញ។ អូយ! ធ្ងន់ធ្ងរ​ឡើង គ្មាន​អ្នក​ណា​ហ៊ាន​ជួយ​ទេ ខ្លាច​គាត់​វាយ​អ្នក​ជួយ​នោះ។ មាន​តែ​ស្រែក​ខាង​ក្រៅ មិន​ហ៊ាន​ជួយ​ជិត​ទេ បើ​គាត់​កាច កាន់​កាំបិត កាន់​ផ្គាក់ អ្នក​ណា​ហ៊ាន​ជួយ»

ក្រុម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​មិន​ត្រឹម​តែ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​កូន​តូចៗ​ទាំង​ពីរ​នាក់​នោះ​ទេ គឺ​គាត់​បាន​វាយ​ដំ និង​ធ្វើ​បាប​ប្រពន្ធ​របស់​គាត់​រហូត​ដល់​ឈឺ​ស្លាប់ កាល​ពី​បួន​ប្រាំ​ឆ្នាំ​មុន។ អ្នក​ភូមិ​បញ្ជាក់​ថា កាល​ពី​ម្តាយ​របស់​កុមារ​ទាំង​ពីរ​នៅ​រស់ គឺ​បុរស​ជា​ប្ដី​តែង​វាយ​ធ្វើ​បាប​ប្រពន្ធ​រហូត​ដល់​ប្រពន្ធ​នាំ​កូន​តូចៗ​រត់​ចោល​ផ្ទះ ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃ ដោយ​ដាច់​បាយ​ដាច់​ទឹក មិន​ហ៊ាន​ចូល​ទៅ​ផ្ទះ​ឡើយ។ ចំណែក​កូន​ប្រុស ២​នាក់ កាល​ពី​ម្តាយ​របស់​វា​នៅ​រស់ គឺ​បាន​នាំ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​ក្នុង​ភូមិ ក៏ប៉ុន្តែ​ក្រោយ​មក កុមារ​ទាំង​ពីរ​បាន​ឈប់​ទៅ​សាលា​រៀន បន្ទាប់​ពី​ឪពុក​តែង​ទៅ​ជេរ​ប្រមាថ និង​រក​រឿង​វាយ​តប់​លោកគ្រូ​អ្នកគ្រូ​ផង​នោះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការ​ជួយ​កុមារ​ក្នុង​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា កុមារា​ឈ្មោះ គ្រួច គ្រឿត អាយុ ១៧​ឆ្នាំ បាន​រង​របួស​គ្រាំគ្រា​លើ​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ និង​មាន​ជំងឺ​របេង​ផង បន្ទាប់​ពី​ឪពុក​របស់​គេ​បាន​វាយ​ដំ​ជាច្រើន​លើក​មក។ រហូត​មក​ដល់​ពេល​នេះ កុមារា គ្រួច គ្រឿត ត្រូវ​បាន​អង្គការ​កល្យាណមិត្ត នាំ​យក​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ជ័យ​វរ្ម័ន​ទី៧ នៅ​ឡើយ។

លោក ចៅ ល័ក្ខវណ្ណា ជា​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា តាម​ការ​ស៊ើប​អង្កេត​របស់​លោក បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ជា​ឪពុក​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ក្បាល និង​យក​ខ្សែ​ក្រវាត់​វាយ​ខ្លួន​កុមារ​ឈ្មោះ គ្រួច គ្រឿត។ អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បាន​រក​ឃើញ​ស្លាកស្នាម​ដែល​បន្សល់​ពី​ការ​វាយ​ដំ​ជាច្រើន​នៅ​លើ​រាងកាយ​ដែល​ធ្វើ​ឱ្យ​កុមារ​នោះ​ស្ថិត​ក្នុង​ស្ថានភាព​គ្រាំគ្រា និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។

លោក ចៅ ល័ក្ខវណ្ណា៖ «ឪពុក​របស់​ក្មេង​រង​គ្រោះ​ហ្នឹង គឺ​គាត់​កេង​ប្រវ័ញ្ច​ទៅ​លើ​កម្លាំង​ពលកម្ម​របស់​កូន​ខ្លួន​ឯង ដោយ​មាន​ការ​បង្ខិត​បង្ខំ​ឱ្យ​កូន​ហ្នឹង​ដើរ​សុំ​ប្រាក់​ភ្ញៀវ ដើម្បី​យក​ទៅ​ចិញ្ចឹម​ខ្លួន។ នៅ​ក្នុង​នាម​ខ្លួន​ជា​ឪពុក មិន​បាន​គិតគូរ​ពី​អនាគត​របស់​កូន​ខ្លួន​ឯង​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​ឪពុក​ហ្នឹង​គាត់​កំណត់​ឱ្យ​កូន​រក​លុយ​ឱ្យ​គាត់​បាន​១​ថ្ងៃ​ចំនួន ៥០​ដុល្លារ បើ​សិន​ជា​រក​មិន​បាន គឺ​គាត់​នឹង​វាយ​ធ្វើ​បាប ហើយ​ម្យ៉ាង​ទៀត កូន​ហ្នឹង​រក​ប្រាក់​បាន​រហូត​ដល់​ទៅ​ទិញ​ម៉ូតូ​ឱ្យ​ឪពុក​ជិះ បែរ​ជា​ឪពុក​គិត​តែ​រឿង​ដើរ​ផឹក​ស្រា មិន​បាន​គិតគូរ​ពី​អនាគត និង​ឧត្តម​ប្រយោជន៍​កូន​របស់​ខ្លួន​ទាល់​តែ​សោះ»

លោក ចៅ ល័ក្ខវណ្ណា បាន​បញ្ជាក់​ថា តាម​ការ​អង្កេត​រក​ឃើញ​ថា កុមារ ២​នាក់​បង​ប្អូន ត្រូវ​ឪពុក​វាយ​ធ្វើ​បាប​តាំង​ពី​ពួក​គេ​មាន​អាយុ ៧​ឆ្នាំ​មក​ម្ល៉េះ។ អំពើ​ទាំង​នេះ គឺ​ជា​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​កុមារ​ផង និង​ក៏​ជា​បទល្មើស​ដែល​បង្ក​ឱ្យ​មាន​របួស​ស្នាម ដោយ​មាន​ចែង​នៅ​ក្នុង​មាត្រា​ខ្លះ​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​របស់​ប្រទេស​កម្ពុជា ផង។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុរស​ដែល​តែង​តែ​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់ និង​យូរ​មក​ហើយ​នោះ។

លោក មិ រិទ្ធិ ជា​ប្រធាន​ភូមិ​អង្គរក្រៅ បាន​ចាត់​ទុក​បុរស​ម្នាក់​នោះ​ថា​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ចូល​ចិត្ត​រក​រឿង​ឈ្លោះ​ជាមួយ​កូន​ប្រពន្ធ ព្រម​ទាំង​អ្នក​ជិត​ខាង នៅ​ពេល​ដែល​ផឹក​ស្រា​ស្រវឹង។ មេ​ភូមិ​ដដែល​បាន​ឱ្យ​ដឹង​ថា លោក​ធ្លាប់​ធ្វើ​ការ​ព្រមាន ដោយ​ធ្វើ​កិច្ច​សន្យា​ជាមួយ​បុរស​ម្នាក់​នោះ​ចំនួន ២​លើក​មក​ហើយ​ពាក់ព័ន្ធ​នឹង​រឿង​វាយ​ដំ​លើ​រូបកាយ​កុមារ​ដែល​ជា​កូនៗ ហើយ​កន្លង​មក លោក​ក៏​ធ្លាប់​ចាប់​ខ្លួន​បុរស​នោះ​ម្តង​ដែរ នៅ​ពេល​គាត់​កាន់​កាំបិត​ទៅ​រក​កាប់​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ជិត​ខាង។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ស្ត្រី និង​កុមារ​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ទទួល​រង​ការ​វាយ​ដំ​លើ​រាងកាយ​នៅ​ឡើយ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​មិន​បាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទេ ដោយ​តែង​តែ​ចាត់​ទុក​ថា គឺ​ជា​រឿង​ជម្លោះ​គ្រួសារ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​មិន​អាច​លូក​ដៃ​ចូល​ផ្ទៃ​ក្នុង​គ្រួសារ​របស់​គេ​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1822ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2322ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2311ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1888ដង ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន2499ដង ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន783ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1720ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1665ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1663ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2217ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      410នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6400នាក់
ខែនេះ    76112នាក់
ឆ្នាំនេះ   473120នាក់
សរុប   57824516នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:06