ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 07:20 នាទី ចំនួនអានៈ 1732

រថ​យន្ត​​កែ​ឆ្នៃ​ពណ៍​ស គ្មាន​ស្លាក​លេខ មួយ​គ្រឿង​ដឹក​ឈើ ប្រ​ភេទ​សុក្រំដែល​មាន​មុខ​ធំៗ ចំនួន៦២ដុំ ស្មើ​និង​៤,០៥ ម៉ែត្រ​គូប ត្រូវ​បាន​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី សហការ​ជា​មួយ​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង ដែល​បញ្ជា​ផ្ទាល់​ពី​លោក​ ទីសុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប ចាប់​បាន​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​ធ្នូ ឆ្នាំ​២០១២នេះ។​

ប្រភព​ប្រ​ជា​ពល​រដ្ឋ​បាន​អោយ​ដឹង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ បាន​ដឹក​ចេញ​ពី​ចំ​ណុច​ផ្លូវ​អូរអាកុក ឆ្លង​កាត់​តាម​ដង​ផ្លូវ​លេខ​៦៧ ក្នុង​គោល​បំ​ណង​ឆ្ពោះ​ចូល​ក្រុង​សៀម​រាប នៅ​យប់​ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃទី​២៤​ តែ​ដោយ​បែក​ការ​ រថ​យន្ត​នេះ​ក៏​បាន​រត​គេច​ចូល​ជ្រកក្នុងផ្ទះ​មួយ ស្ថិត​ក្នុង​ ​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នាសណ្តាយ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

លោក ឡុង​សារ៉ា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើស្រុក​បន្ទាយ​ស្រី​បាន​អោយ​ដឹង​ថា លោក​បាន​ទទួល​បញ្ជា​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​លោក​ ខិច័ន្ទប៊ុន​រិទ្ធ នាយ​សង្កាត់ អោយ​ទៅ​ចាប់​យក​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​នេះ ទាំង​ព្រឹក​ព្រ​លឹម​តែ​ម្តង តាម​សេច​ក្តី​រាយ​ការ​ពី​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម។ លោក​សា​រ៉ា​បន្តថា ឈើ​ និង​រថ​យន្ត​ដែល​ជា​វត្ថុតាង គឺ​ត្រូវ​បាន​ខាង​សង្កាត់​របស់​លោក ធ្វើ​របាយ​ការណ៍​រក្សា​ទុក​ទៅតាម​ផ្លូវ​ច្បាប់ ចំណែក​ម្ចាស់​រថ​យន្ត​ឬ​ម្ចាស់​ឈើ​ពុំ​ទាន់​ចេញ​មុខ​ដោះ​ស្រាយ​ទេ ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា ជា​របស់​អ្នក​ណា​ដែរ ព្រោះ​តៃ​កុង​រថ​យន្ត​បាន​គេច​បាត់។

បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​​បានអោយ​ដឹង​ថា អ្នក​ដែល​ចេញ​មុខ​រត​ការ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កាល​ពី​យប់​មិញ ឈ្មោះ​ចាន់​ថុន ហៅ​វ៉ា ភេទ​ប្រុស​ អា​យុ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ ដែល​តែង​តែ​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​អោយ​លោក​ យិន​ថាវ​ រយៈពេល​កន្លង​ទៅ។ ប្រ​ភព​បន្តថា នៅ​ពេល​អ្នក​សារ​ព័ត៌មាន​ទៅ​ថត​រថ​យន្ត​ដឹក​ឈើ​នេះ​កាល​ពី​យប់​មិញ លោក​ ចាន់​ថុន ដែល​ជា​អ្នក​រត​ការឡាន​ឈើ បាន​ជេរ​ប្រ​មាត អ្នក​កាសែត​ថា ពួក​អា​ជាប់​គុគ ឯង​ចង់​​ជាប់​គុគ​ឬ? បើ​ចង់​ជាប់​គុគ​ចាំ​អាញ់​អោយ​ បង​ថាវ ចាប់​ពួក​អា​ឯង​ដាក់​គុគ ។​  ​

នៅ​រសៀ​ល​ថ្ងៃ​ទី​២៤​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី លោក​ចាន់​ថុន អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាងលើនេះ​ ព្រោះ​យើង​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​របស់​លោក​ ចាន់​ថុន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2358ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1645ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2644ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1926ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1760ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1783ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2531ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1831ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1676ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1788ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:01