កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់

ដោយៈ ណូរ៉ា កណ្តាល ថ្ងៃទី 26 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:59 នាទី ចំនួនអានៈ 1615

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​តឹងតែង​លើ​ជន​បាញ់បោះ​សេរី ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ហ៊ាន​ហើបមាត់​ចំពោះ​ជន​បាញ់បោះ​សេរី​ជា​អ្នកមាន​លុយ​មានអំណាច​នោះទេ ហើយ​ឪពុកម្តាយ​ជន​បាញ់បោះ​សេរី​មួយចំនួនដែលមាន​តួនាទី​ធំៗ​ក៏​មិនដែល​ត្រូវបាន​ដាក់ពិន័យ​ឬ​ដកហូត​មុខតំណែង​នោះដែរ​។

​មន្ត្រីនគរបាល​តូចតាច នៅ​ខេត្តកណ្តាល បាន​បង្ហើប​ឲ្យ​ដឹងថា កូនប្រុស​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល​ឈ្មោះ អ៊ា​វ បញ្ញា បាន​នាំ​បក្ខពួក​ទៅ​ផឹកស៊ី​ហើយ​បាញ់បោះ​សេរី កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១២ នៅ​ចំណុច​មុខ​ហាង​ផឹកស៊ី​យីហោ ១១១ ស្ថិតនៅ​ភូមិ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ សាក្សី​ដែល​ដឹងឮ​ហេតុការណ៍​នេះ បាន​បញ្ជាក់ថា ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក ៤-៥​នាក់ បាន​ទៅ​ផឹកស៊ី​នៅ​ហាង ១១១ ហើយ​ក្រោយមក​ក្រុម​នោះបាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​រំខាន​ដល់​អ្នកផឹកស៊ី​ក្បែរ​ខាង ទើប​អ្នកចាត់ចែង​ការងារ​ទូទៅ​ក្នុង​ហាង ១១១ ចូលទៅ​ឃាត់​។​

​បន្ទាប់មក​ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​ដែលមាន​ជម្លោះ​ជាមួយគ្នា​បាន​ឡើង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-2087 ហើយ​បាន​ដក​អាវុធ​ពី​ក្នុង​រថយន្ត​បាញ់​ចំនួន​២​គ្រាប់ ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ដែល​កំពុង​ផឹកស៊ី​នៅ​ទីនោះ ហើយ​គេ​ឮ​សំឡេង​ផ្ទុះ​ចំនួន​២​គ្រាប់ មុនពេល​ឈ្មោះ អ៊ា​វ បញ្ញា បើករថយន្ត​ចាក​ចេញពី​ហាង ១១១ ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ឲ្យ​ចុះមក​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ថ្នាក់លើ ហើយក៏​មាន​សេចក្តីរាយការណ៍​ទៅកាន់​អភិបាលខេត្ត​កណ្តាល និង​មកកាន់​ក្រសួងមហាផ្ទៃ ភ្លាមៗ​ផងដែរ​។​

ក្រោយពេល​បាញ់បោះ​សេរី​រួច ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​បាន​បើករថយន្ត​ទៅ​ច្រៀង​នៅ​ខារ៉ាអូខេ​យីហោ មហា​អង្គរ យ៉ាង​ត្រជាក់ចិត្ត​ផងដែរ ព្រោះ​អាង​ខ្លួន​ជា​កូនប្រុស​សំណព្វចិត្ត​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​ពួកគេ​ទេ​។ សមត្ថកិច្ច​ក្រុង​តាខ្មៅ​បាន​តាមរក​ដាន​ក្រុម​ជន​បាញ់បោះ​សេរី​ទាំងនេះ ហើយ​ក៏បាន​អញ្ជើញ​ពួកគេ​ពី​ហាង​ខារ៉ាអូខេ មហា​អង្គរ មកកាន់​អធិការដ្ឋាន​ដើម្បី​សួរនាំ ប៉ុន្តែ​គេ​មិន​បានដឹង​លម្អិត​ពី​ចម្លើយ​របស់​ជនបង្ក​ហេតុ​នោះទេ​។ ក្រោយពេល​សួរនាំ​បាន​មួយសន្ទុះ​ក្រុម​ជនបង្ក​ហេតុ​ទាំងនោះ បាន​ចាកចេញ​មកវិញ​ទាំង​សើច​សប្បាយ​ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​នោះទេ​។​

​អំពើ​បាញ់បោះ​សេរី របស់​ឈ្មោះ អ៊ា​វ បញ្ញា និង​បក្ខពួក​ដែល​គ្មាន​នរណា​ហ៊ាន​ហើបមាត់ បើទោះបីជា​មិនមាន​ការឃាត់ខ្លួន​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ជាច្រើន បាន​រាយការណ៍​ទៅ​ក្រសួងមហាផ្ទៃ​ហើយ​ច្បាស់​ណាស់​ដែលថា​អំពើ​បាញ់បោះ​សេរី​មួយ​នេះ មិនអាច​បិទបាំង​ពី​ភ្នែក​ត្រចៀក​របស់​មហាជន​បានទេ ។ គេ​កំពុង​រង់ចាំ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ថា​តើ​អំពើ​បាញ់បោះ​សេរី​របស់​ឈ្មោះ អ៊ា​វ បញ្ញា អាចធ្វើ​ឲ្យ​មុខតំណែង​របស់លោក អ៊ា​វ ចំរើន រង្គោះរង្គើរ​ដែរ​ឬ​អត់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1745ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1697ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2539ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន1821ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1739ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2335ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1980ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន2214ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2541ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5702ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      750នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6911នាក់
ខែនេះ    6911នាក់
ឆ្នាំនេះ   289563នាក់
សរុប   57640959នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 09:25