សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់ទៅលើសកម្មជនការពារដីធ្លីម្នាក់នៅបុរីកីឡា ឲ្យមានសេរីភាពឡើងវិញ ខណៈអ្នកតស៊ូមតិក្នុងរឿងដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់ ត្រូវតុលាការសម្រេចលើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២។
ចៅក្រុមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី គឹម ដានី បានសម្រេចការចោទប្រកាន់អ្នកស្រី ទឹម សាក់មុន្នី សកម្មជនការពារដីធ្លីនៅបុរីកីឡា ឲ្យមានទោស ៦ខែ គិតចាប់ពីថ្ងៃឃុំខ្លួន ដោយឡែកទោសដែលនៅសល់ ៣ខែ និង១២ថ្ងៃ ត្រូវព្យួរ។ ក្នុងន័យនេះ អ្នកស្រី ទឹម សាក់មុន្នី នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយពីមានសេចក្ដីសម្រេចនេះរួច។ ការចោទប្រកាន់នេះ ធ្វើឡើងតាមក្រមព្រហ្មទណ្ឌមាត្រា៦៣៣ ពីបទថាបានផ្ដល់សេចក្ដីប្រកាសជាសាធារណៈ ដោយភូតកុហកក្នុងរឿងផ្ដល់អគារដោយក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix)។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលការជំនុំជម្រះក្ដីនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ សាទរចំពោះសេចក្ដីសម្រេចនេះ។ ក៏ប៉ុន្តែ ពួកគេចាត់ទុកថា អ្វីដែលជាការសោកស្ដាយនោះ គឺការឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី ដោយពុំមានកំហុស និងមានរយៈពេលដ៏យូរ។ ចំណែកអ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ ត្រូវចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាត សម្រេចលើកពេលប្រកាសក្រមនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីប្រើពេលនៃការជំនុំជម្រះជាង ៦ម៉ោងមកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Copyright © 1998-2011 Radio Free Asia. All rights reserved.






មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
| ថ្ងៃនេះ | 551 | នាក់ |
| ម្សិលមិញ | 1166 | នាក់ |
| សប្ដាហ៍នេះ | 12128 | នាក់ |
| ខែនេះ | 81840 | នាក់ |
| ឆ្នាំនេះ | 478848 | នាក់ |
| សរុប | 57830244 | នាក់ |
| ថ្ងៃទី 26 ខែ 07 ឆ្នាំ 2026 ម៉ោង 06:52 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

