ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់

ដោយៈ ទីន ហ្សាការីយ៉ា កម្ពុជា ថ្ងៃទី 31 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 02:33 នាទី ចំនួនអានៈ 1866

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចង់​មក​ប្រទេស​វិញ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​សញ្ញា​ណា​មួយ​ច្បាស់លាស់​ទេ។

បច្ចុប្បន្ន​លោក សម រង្ស៊ី ចង់​វិល​មក​កម្ពុជា ដើម្បី​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ខែ​កុម្ភៈ៖ ខាង​មុខ បើ​ទោះ​ជា​មិន​ទាន់​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​រដ្ឋាភិបាល​នៅ​ឡើយ​ក្ដី។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា លោក​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី រក​វិធី​ដោះស្រាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​មក​ប្រទេស​វិញ ជាពិសេស ចូល​រួម​បោះ​ឆ្នោត​នៅ​ពេល​ឆ្នាំ​២០១៣ ខាង​មុខ។

លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ទទួល​យក​បាន​ទាំង​អស់​គ្នា ទាល់​តែ​មាន​ការ​រៀបចំ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ពេញលេញ ពោល​គឺ​មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក សុន ឆ័យ បញ្ជាក់​ទៀត​ថា អ្វី​ដែល​ជា​រឿង​សំខាន់​មួយ​ទៀត លោក​ចង់​ឲ្យ​លោក សម រង្ស៊ី បាន​មក​ចូលរួម​នៅ​ក្នុង​ការ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី ធ្លាប់​បាន​ដាក់​លិខិត​ស្នើ​សុំ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ​នៅ​ព្រះ​បរម​រាជវាំង ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្វាយ​ទៅ​ព្រះ​មហា​ក្សត្រ​ដែរ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ធ្នូ នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន បញ្ហា​លោក សម រង្ស៊ី នេះ មាន​តែ​ការ​ចរចា​ផ្នែក​នយោបាយ​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ជា​ដំណោះស្រាយ​សម្រាប់​លោក សម រង្ស៊ី។

កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ សហភាព​អន្តរ​សភា (IPU) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ករណី​លោក សម រង្ស៊ី មក​ជជែក​គ្នា​នៅ​ក្នុង​សភា ឬ​ជជែក​គ្នា​ជា​សាធារណៈ​វិញ ប្រសើរ​ជាង​រដ្ឋាភិបាល​យក​ករណី​នេះ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ។

សេចក្តី​ថ្លែងការណ៍​នេះ​មាន​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​វិញ​មក​ចូល​រួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣។

សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អន្តរ​សភា​ដែល​ជា​អង្គការ​នីតិប្បញ្ញត្តិ​ធំ​មួយ​នៅ​លើ​ពិភពលោក បាន​សរសេរ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ករណី​លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា វៀតណាម​រំលោភ​យក​ដី​ខ្មែរ និង​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​មិន​គួរ​យក​ប្រព័ន្ធ​តុលាការ​មក​ចាត់ការ​លោក សម រង្ស៊ី ទេ បញ្ហា​នេះ​គេ​គួរ​យក​មក​ជជែក​នៅ​ក្នុង​សភា និង​ជជែក​ជា​សាធារណៈ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1866ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1645ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4425ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2138ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2288ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1774ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន2006ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1948ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1821ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1599នាក់
ម្សិលមិញ    2000នាក់
សប្ដាហ៍នេះ    3770នាក់
ខែនេះ    3770នាក់
ឆ្នាំនេះ   220862នាក់
សរុប   57572258នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2026 ម៉ោង 19:47