បុរសអាយុ២០ឆ្នាំ ក្បាលខូចម្នាក់បានត្រូវបាននាងជាសង្សារខាំលិង្គដាច់ មួយកំណាត់បណ្ដាលឱ្យ ហូរឈាមជោកដី កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនៅក្បែរផ្លូវ រទេះគោជើងភ្នំថ្កូវ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

យោងតាមឪពុកជនរងគ្រោះនិយាយថា កូនប្រុសគាត់មិនទាន់មានប្រពន្ធទេ ហើយនៅយប់កើតហេតុនោះកូនប្រុសម្នាក់នេះ បានទៅមើលការសម្ដែងសិល្បៈពេលតាំងពិព័រណ៍នៅខេត្តកែប ។ គាត់មិនបានដឹងថា កូនប្រុសគាត់ដឹកស្ដ្រីជាសង្សារចេញពីម្ដុំណាទេ ហើយក៏មិនដឹងថាទៅដេកនៅត្រង់ណាដែរ ។
លោកវេជ្ជបណ្ឌិត អ៊ុក ឡាយ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចប្រាប់ថា ជនរងគ្រោះដែលគេខាំដាច់លិង្គនោះ បានមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុកដែរ ប៉ុន្តែដោយមានសភាពធ្ងន់ពេក ក៏សម្រេចឱ្យទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពតតែម្តងទៅ។
លោក រ័ត្ន សំអាង អធិការរងនគរបាលស្រុកកំពង់ត្រាចបានឱ្យដឹងថា ជនរងគ្រោះដែលថាគេខាំលិង្គដាច់នោះមិនទាន់មានឯកសារនៅនឹងដៃទេ ដូច្នេះខាងនគរបាលកំពុងសាកសួរ ។
បើទោះបីជាខាងនគរបាលមិនចង់បង្ហើបរឿងនេះក៏ដោយ ក៏គេបានឃើញនៅកន្លែងរួមរ័ក មានបន្សល់ទុកមួកមួយ ខ្សែក្រវាត់មួយ អាវរងាមួយ និងលិង្គមួយកំណាត់។
តាមប្រភពព័ត៌មានមួយបានធ្លាយចេញពីក្រុមគ្រួសារយុវជនរងគ្រោះថា នាងជាសង្សារនេះមានផ្ទះនៅផ្លូវចូលរមណីយដ្ឋានភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត។
ចំណែកមន្ត្រីនគរបាលប៉ុស្កិ៍ឃុំកំពង់ត្រាចវិញនិយាយថា សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុទេ ព្រោះជនរងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនិកមួយក្នុងខេត្តកំពត។
ក្រុមប្រជាពលរដ្ឋដែលដឹងរឿងខាងលើ នាំគ្នានិយាយឡកឡើយសើចលេង ហើយវិភាគថា ការខំាលិង្គដាច១កំណាត់នេះ អាចមកពីនាងជានារីមិនព្រមអោយបុរសនោះរួមភេទ ឬអាចមកពីលិង្គបុរសនោះអាក់សមត្ថភាព ធ្វើអោយនាងពុំអាចទទួលសេចក្តីសុខស្រួលបានតាមតម្រូវការ ព្រោះបើតាមឪពុកជនរងគ្រោះថា កូនគាត់អាយុ២០ឆ្នាំ ពុំទាន់មានប្រពន្ធ នេះក៏អាចសរបញ្ជាក់ថា បុរសនេះពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការរួមរ័ក។ ពលរដ្ឋបន្តថា នេះជារឿងដែលគួរអោយអស់សំណើចបំផុត ដែលពួកគាត់ពុំធ្លាប់លឺតាំងពីដូនតា ម៉ែឪ រហូតដល់ពូកគាត់អាយុ៥០ ទៅ៦០ឆ្នាំហើយ៕ សូមជួយ share ទៅក្នុងបណ្តាញ Facebook របស់អ្នក!






នៅលើភិភពលោកនេះ គ្មាននរណាម្នាក់ចង់អោយប្រទេសជាតិមានសង្គ្រាមកើតឡើងនោះទេ សង្គ្រាមអាចធ្វើអោយប្រទេសជាតិធ្លាក់ដុនដាមខាងផ្នែកសេដ្ឋកិច្ច សង្គ្រាមអាចធ្វើអោយមនុស្សស្លាប់ បែកបាក់ព...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
ពាក់ព័ន្ធនិងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
| ថ្ងៃនេះ | 1599 | នាក់ |
| ម្សិលមិញ | 2000 | នាក់ |
| សប្ដាហ៍នេះ | 3770 | នាក់ |
| ខែនេះ | 3770 | នាក់ |
| ឆ្នាំនេះ | 220862 | នាក់ |
| សរុប | 57572258 | នាក់ |
| ថ្ងៃទី 10 ខែ 05 ឆ្នាំ 2026 ម៉ោង 19:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

