សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1973

ឆ្នាំ​២០១២​បានបញ្ចប់​ជាមួយ នឹង​ការសម្លាប់​អ្នកកាសែត នៅក្នុង​ពិភពលោក មាន​ចំនួន​ច្រើន​បំផុត ហើយ​នៅ​កម្ពុជា​វិញ ក៏មាន​អ្នកកាសែត មួយរូប​ត្រូវបាន​សម្លាប់ យ៉ាង​សាហាវ​ផងដែរ ដោយ​ធ្វើអោយ​សេរីភាព​សារព័ត៌មាន ដាំ​ក្បាល​សំ​យ៉ុង​ចុះ ហើយ​រំលេច​ចេញ អំពី​គ្រោះថ្នាក់ ដែល​អ្នកសារព័ត៌មាន ប្រឈមមុខ នៅក្នុង​បេសកកម្ម របស់​ពួកគេ ដើម្បី​បុព្វហេតុ​ផលប្រយោជន៍ សាធារណ​:​និង​ប្រជាធិបតេយ្យ​។​

របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិ IPI បាន​បង្ហាញថា មានអ្នក កាសែត ​ចំនួន​១៣២​នាក់ បាន​ត្រូវ​សម្លាប់​នៅ​ឆ្នាំ​២០១២​។ ​នេះ​ជា​តួលេខ​ ដ៏​ខ្ពស់បំផុត ​ហើយ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១១​ចំនួន​៣០​នាក់​។ 

នៅ​ប្រទេស​កម្ពុជា​យើង​វិញ របាយការណ៍ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​បង្ហាញថា មាន​អ្នកកាសែត​ម្នាក់ ត្រូវបាន​សម្លាប់​ញាត់ ក្នុង​គូទ​រថយន្ត​ចំណែក​នាយក​សម្បុក​ឃ្មុំ ត្រូវបាន​ចាប់ខ្លួន និង​ក្រោយមក ត្រូវ​តុលាការ​ផ្តន្ទាទោស អោយ​ជាប់ពន្ធនាគារ រហូត ដល់​២០​ឆ្នាំ ពីបទ​បង្កើត តំបន់អប្បគមន៍ ប្រឆាំង​រដ្ឋាភិបាល​។ ទោះបី​ហេតុផល​ណា ក៏ដោយ ការស្លាប់​របស់​អ្នកយកព័ត៌មាន និង​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ នឹង​ធ្វើអោយ​ស្រអាប់​ដល់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង ចំពោះ​ដំណើរ​ថយក្រោយ នៃ​សេរីភាព​សារព័ត៌មាន​។​

​ដោយមាន​តួនាទី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​ទូទៅ​នោះ សារព័ត៌មាន ត្រូវគេ​យល់ថា មាន​ឥទ្ធិពល នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​អាច​លើកទឹកចិត្ត អោយ​មនុស្ស គិត​តាមផ្លូវ​ណាមួយ អំពី​អ្នកនយោបាយ ឬ ក៏​រដ្ឋាភិបាល របស់​ប្រទេសមួយ ដោយ​ផ្អែកលើ​ព័ត៌មាន ដែល​ពួកគេ​ទទួលបាន​។​

​ជាមួយនឹង​ភាព​ជោគជាំ​ដោយ​ព័ត៌មាន​អំពី​បុគ្គលិក​ណាមួយ អ្នកនយោបាយ​ណាមួយ គណបក្ស​ណាមួយ​ដែល​ផ្តល់អោយ​ដោយសារ​ព័ត៌មាន សាធារណជន​នឹងត្រូវ​ដឹក​នាំអោយ​ឆ្ពោះទៅរក​ការ​វាយ​ត​ម្លែ​ជា​វិជ្ជមាន​ឬ​ អវិជ្ជមាន​តាម​ព័ត៌មាន​ដែល​ពួកគេ​ទទួលបាន​។ ដូច្នេះ​ជា​លទ្ធផល វា​ក៏​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​នៅក្នុង​ការបោះឆ្នោត​។ នេះ​ជាការ​បារម្ភ របស់​អ្នកនយោបាយ នៅក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ ក្មេងខ្ចី​។​

​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​សេរីភាព​សារព័ត៌មាន នៅមានកម្រិត​ទាប​។ អ្នកនយោបាយ​មាន​ភាព​ញញើត នឹង​ផ្តល់​អំណាច ពេញលេញ ដល់​សារព័ត៌មាន​ដោយ​បារម្ភ​ថា​សារព័ត៌មាន​នឹង​បោកបក់​អោយមាន​ការបះបោរ ជម្លោះពូជសាសន៍ និង​សង្គ្រាម​ជាដើម​។ 

​នៅលើ​ជ្រុងជ្រោយ​ខ្លះ ការបារម្ភ​បែបនេះ​សម​ហេតុផល​ជាពិសេស នៅពេលដែល​សារព័ត៌មាន មិនទាន់​រឹងប៉ឹង ទាំង​លើ​ទិដ្ឋភាព វិជ្ជាជីវៈ និ ង​សីលធម៌​។ ប៉ុន្តែ​នៅលើ​ទិដ្ឋភាព មួយទៀត នោះ ការ​រឹតត្បិត​សេរីភាព​នេះ​កើតចេញពី​ការ​សម្លឹង​ឃើញ​សារព័ត៌មាន ជាការ​គំរាមកំហែង ដល់​អំណាច របស់​អ្នកនយោបាយ ដែល​គិតថា សារព័ត៌មាន ផ្តោតអារម្មណ៍ ច្រើន​ហួសហេតុ ទៅលើ​ព័ត៌មាន អវិជ្ជមាន ជាជាង ព័ត៌មាន វិជ្ជមាន​។ 

​វា​ជា​និន្នាការ​សាកល​មួយ ដែលថា អ្នកនយោបាយ​សម្លឹង មក​មើល​សារព័ត៌មាន ជាការ​គំរាមកំហែង ជាជាង​ការជួយ ជ្រោមជ្រែង បើទោះបីជា​ពួកគេ​ទាំងពីរ ប្រភេទ​នេះ មាន​បេសកកម្ម ដូចគ្នា គឺ​ដើម្បី​ផលប្រយោជន៍​សង្គម​ក្តី​។​

​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក តូ​នី​ប្លែ​រ ធ្លាប់​បង្ហាញ​ការខឹង​សម្បារ បែបនេះ ចំពោះ​សារព័ត៌មាន នៅ​ប្រទេស​អង់គ្លេស ដោយ​និយាយថា សារព័ត៌មាន ងុប​ង​ល់ តែ​រឿង អវិជ្ជមាន​។ 

​ សារព័ត៌មាន​លើក​ហេតុផល​ថា ដើម្បី​កែប្រែ​សង្គម​អោយ​ឆ្ពោះទៅរក​ភាពប្រសើ​វា​ជាការ​ចាំបាច់​ដើម្បី​ធ្វើ​ សេចក្តីរាយការណ៍ តាម​និន្នាការ អវិជ្ជមាន បែបនេះ​។ ប៉ុន្តែ អ្នក​រិះគន់​សារព័ត៌មាន​វិញ​គិតថា​នេះ​គ្រាន់តែ​ជា​គំនិត​ដែល​ផ្តោត​សំខាន់​ ដើម្បី​លក់​ដំណឹង​បែប​នោះ​តែប៉ុណ្ណោះ ខណ​:​ដែល​អ្នក​អាន អ្នក​ស្តាប់ និង អ្នកទស្សនា​ចូលចិត្ត​អ្វីដែល ធ្វើអោយ​កន្ត្រាក់ ដល់​អារម្មណ៍​របស់​ពួកគេ​។ សារព័ត៌មាន​ត្រូវ​ចោទប្រកាន់ថា គិតគូរ​ហួសហេតុ ទៅលើ​ចំណូល ជាជាង ផលប្រយោជន៍​សង្គម​។ ឥឡូវ​ឆ្នាំ​២០១២​បាន​លាចាក​យើង​ទៅហើយ​។ 

​យើង​ ធ្វើដំណើរ​ចូលឆ្នាំ​២០១៣ ជាមួយនឹង​ក្តី​សង្ឃឹមថា​ចំនួន​អ្នកកាសែត ដែល​ត្រូវ​សម្លាប់ នឹងត្រូវ​ថយចុះ នៅក្នុង​ពិភពលោក ហើយនឹង​គ្មាន អ្នកកាសែត​ណា​ម្នាក់ នឹងត្រូវ​សម្លាប់ នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ នៅ​ឆ្នាំ​២០១៣​នេះ​។ ប៉ុន្តែ​រឿង​ល្អៗ នឹងមិន​ងាយ កើតឡើង​ឡើយ ដរាបណា តួអង្គ​ទាំងឡាយ មិនទាន់​យល់​គ្នា​អោយ​ច្បាស់លាស់ ហើយ​ដកថយ មួយ​ជំហាន​ម្នាក់​។​

​សារព័ត៌មាន​ប្រហែលជា​ទាមទារ អោយ​សម្លឹងមើល សង្គម​គ្រប់​ជ្រុងជ្រោយ ជាង​នេះ ដោយ​ធ្វើអោយមាន​តុល្យភាព ជាង​មុន នៅក្នុង​ការ ថ្លឹងថ្លែង​សារព័ត៌មាន ជា​ធុរកិច្ច ដែល​ស្វែងរក​ផលចំណេញ និង បេសកកម្ម បម្រើ​ផលប្រយោជន៍ សង្គម​។ និយាយ​តាមន័យ​ត្រង់នោះ សារព័ត៌មាន​ប្រហែល ជា​ទាមទារ អោយមាន​ការផ្សព្វផ្សាយ តាមរបៀប​មួយ ដែល​គ្រប់​ទិដ្ឋភាព សង្គម​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ តាមរយ​: សេចក្តីរាយការណ៍ ដែល​មិនសូវ​ខ្មៅ ដូច​មុន អ្នកនយោបាយ ប្រហែលជា​មិនសូវ​ខ្លាច នឹង​ផ្តល់​សេរីភាព​ជាង​មុន​ឡើយ​។ 

​ប៉ុន្តែ​ផ្ទុយទៅវិញ អ្នកនយោបាយ​មិនត្រូវ​សម្លឹង​ឃើញ​សារព័ត៌មាន​ជាការ​គំរាមកំហែង​អំណាច​ឡើយ​។ សារព័ត៌មាន ដែល​វិជ្ជាជីវៈ ធ្វើ​សេចក្តី រាយការណ៍ ដោយ​គ្រាន់តែ ផ្អែកទៅលើ ការពិត​ប៉ុណ្ណោះ​។ វា​គ្មាន​ហេតុផល​អ្វីដែល​មេដឹកនាំ​ត្រូវការពារ​មន្ត្រី​ខិលខូច​នោះឡើយ​។ ការ​អោប ក្រសោប មន្ត្រី​ខិលខូច​នឹងធ្វើ​អោយ​សង្គម​មិនអាច​រីកចម្រើន​ទៅមុខ​ហើយនឹង​ប៉ះពាល់​ ដល់​សេចក្តីទុកចិត្ត​របស់​ប្រជាជន​។ ដូច្នេះ ការ​លាត ត្រដាង ដោយសារ​ព័ត៌មាន​អំពី​អ្នកនយោបាយ ឬ​មន្ត្រី​ខិលខូច មិនមែន​គ្រាន់តែ ធ្វើអោយ​សង្គម កាន់តែ​ផូរផង់​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ ជ្រោមជ្រែង ដល់​ការជឿទុកចិត្ត ពី​សាធារណជន​ចំពោះ​រដ្ឋាភិបាល គណបក្សនយោបាយ ឬ​អ្នកនយោបាយ​ទៅវិញ​។ ការលាង​សម្អាត ខ្លួន ចេញពី​ភក់ជ្រាំ ជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​ត្រូវធ្វើ​ហើយ​វារឹតតែ​ចាំបាច់​ទៀត​សម្រាប់​ អ្នកនយោបាយ​។​

​សូមអោយ​ឆ្នាំ​២០១៣​នេះ ក្លាយជា​ឆ្នាំ​មួយ ដែលមាន​ការយល់​គ្នា កាន់តែច្បាស់ រវាង​សារព័ត៌មាន និង អ្នកនយោបាយ ហើយ​សេរីភាព សារព័ត៌មាន​ស្គុះស្គាយ ជាមុន​នៅក្នុង ប្រទេស​កម្ពុជា និង ពិភពលោក​៕​ ដោយ: គ្រី​ទិច - CEN

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1745ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2551ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1835ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1829ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1842ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2181ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1825ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2285ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1996ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1724ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      648នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6809នាក់
ខែនេះ    6809នាក់
ឆ្នាំនេះ   289461នាក់
សរុប   57640857នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:07