រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប

ដោយៈ ផ្លុង​ រ៉េត ភ្នំពេញ ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:35 នាទី ចំនួនអានៈ 1823

​រថយន្ត​យី​ឌុប​ផ្ទុក​ឈើ​គ្រញូង​ដឹក​ចេញពី​ចំណុច​ស្រអែម ស្រុក​ជាំ​ក្សាន្ត ឆ្លងកាត់​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦២ ឆ្ពោះទៅ​ខេត្តកំពង់ធំ កំពង់ចាម ចូល​ទឹកដី​វៀតណាម​​ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប កាលពី​វេលា​ម៉ោង​១១ និង ១២ យប់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៣ ។

ដោយសារ​មាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ចាប់រថ​យន្ត​ដឹក​ឈើ​ក្រញូង​នេះ​ ទើប​សម​ត្ត​កិច្ច​ទាំងពីរ​ខេត្ត ព័ទ្ធចាប់​បាន​នៅ​ចំ​ណុច​​ឃុំ​រមទម បាន​១គ្រឿង នៅ​ចំណុច​ភូមិ ចម្ការ​ស្រ​ម៉ូ​វ ១គ្រឿង​ទៀត ស្ថិតនៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​។

បន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១២ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវធ្វើ​ការ​ទប់​ស្កាត់​​រាល់​បទល្មើស​ដែល​បាន​កើតមានឡើង​នៅក្នុង​តំបន់​ឲ្យ​ខាង​តែបាន​នោះ ទើប​នៅ​យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៣ មាន​ករណី​បទល្មើស​រថយន្ត​មហា​យក្ស ២ គ្រឿង ប្រភេទ​យី​ឌុប របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ដែល​គេ​ស្គាល់​ច្បាស់​ជា​មេ​ឈ្មួញ​ពូកែ​ខាង​រកស៊ី​ដឹក​ឈើ​គ្រញូង​ដ៏​ធំ​ប្រចាំខេត្ត​ព្រះវិហារ​។​

​រថយន្ត​ចំនួន​២​គ្រឿង​នេះ ​១​គ្រឿង​ក្បាល​ស​ទ្រុងពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4803 និង​១​គ្រឿង​ទៀត​ក្បាល​ពណ៍​ត្រេ​អ៊ី ទ្រុង​ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7827 ចាប់​បាន​នៅវេលា​ម៉ោង ៣ យប់​ថ្ងៃទី​១​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែមករា ឆ្នាំ​២០១៣។

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​២គ្រឿង​ខាង​លើ​នេះ មាន​បទបញ្ជា​ពី​ថ្នាក់​ក្រ​សួង​ឲ្យ​អូស​​​យកទៅ​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។

សូម​បញ្ជាក់​ថា ក្រុម​ ហ៊ុន​សុខា​ នេះ​កន្លង​ទៅ​គឺ​បាន​បោះ​ទី​តាំង​ប្រ​មូល​ទិញ​ឈើ​ក្រញូង​ខុស​ច្បាប់​នៅ​ក្នុង​ស្រុកត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មានជ័យ ធំ​ជាង​គេ។ ហើយ​ក្រុម​ហ៊ុន​នេះ​ ប្រើ​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​អោយ​ឡើង​ទំ​លាក់​ឈើ​ក្រ​ញូង​ពី​លើ​ភ្នំ​ក្នុង​ដី​ព្រំ​ប្រ​ទល់​ កម្ពុជា-ថៃ ដែល​បណ្តាល​អោយ​​ទាហាន​ថៃ​បាញ់​កម្ម​ករ​ខ្មែរ​ស្លាប់​រាប់​រយ​នាក់។ គេ​ហទំ​ព័រ​ និង​ កាសែត​ កម្ពុជា​សុវណ្ណ​ភូមិ​ ធ្លាប់​បាន​ចុះ​ផ្សាយ​អំ​ពី​បញ្ហានេះ តែ​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំនាញ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​មិន​ចាត់​ការ ព្រោះ​តែ​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន៕ ​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2260ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1834ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1738ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1712ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1885ដង ចំរៀងបទ ជំរុំតាទុំ   អាន2384ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1604ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4857ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន426ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      304នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6294នាក់
ខែនេះ    76006នាក់
ឆ្នាំនេះ   473014នាក់
សរុប   57824410នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:42